សូបកូប ជាស្រុកក្រីក្រមួយនៅតំបន់ភ្នំ ព្រំដែននៃខេត្ត សឺនឡា មានឃុំចំនួន ៨ ដោយមានជនជាតិជាបងប្អូនចំនួន ៧ រួមមាន ថៃ ម៉ុង ឡាវ ឃ្មុះ គិញ តៃ មឿង រស់នៅជាមួយគ្នា។
ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ ដោយមានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ គោលនយោបាយជួយឧបត្ថម្ភបងប្អូនជនជាតិជាច្រើនត្រូវបានរៀបចំដាក់ដំណើរការ អនុវត្តន៍ដោយព្រមៗ គ្នា ប្រសិទ្ធភាពនៅស្រុក សូបកូប រួមចំណែកលើកកម្ពស់ជីវភាពរស់នៅទាំងសម្ភារៈទាំងស្មារតីជូនប្រជាជននៅលើភូមិសាស្ត្រ។
អនុវត្តកម្មវិធី ១៣៥ កម្មវិធី 30a ស្រុក សូបកូប បានផ្តោតលើការវិនិយោគជួសជុល ថែទាំជាប្រចាំហេដ្ឋារចនាសម្ព័ន្ធ ជួយឧបត្ថម្ភបងប្អូនជនជាតិអភិវឌ្ឍគំរូផលិតកម្មទាំងឡាយ ប្រើប្រាស់វិទ្យាសាស្ត្រ - បច្ចេកទេសពីមួយជំហានទៅមួយជំហានដើម្បីពាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ អនុវត្តយ៉ាងល្អប្រសើរគោលនយោបាយជួយឧបត្ថម្ភដីលំនៅឋាន ដីផលិតកម្ម...។
កម្មាភិបាលកសិកម្មស្រុក សូបកូប (ខេត្ត សឺនឡា) អញ្ជើញទៅពិនិត្យមើលជាក់ស្ដែងនៅមូលដ្ឋាន ណែនាំបងប្អូនជនជាតិនៅឃុំ យោមកាង ភ្ជាប់ខ្លួនជាមួយនឹងភាពជឿនលឿននៃវិទ្យាសាស្ត្រ - បច្ចេកទេសដើម្បីដាំម្នាស់
ស្រុកក៏បានកៀរគរប្រភពធនធានពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ពីសង្គមសម្រាប់ការងារ លុបបំបាត់ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមជូនគ្រួសារក្រីក្រជាច្រើន គួបផ្សំរាល់ប្រភពទុនរបស់មជ្ឈិមមូលដ្ឋាន ដើម្បីអភិវឌ្ឍ សេដ្ឋកិច្ច - សង្គមទៀតផង។ លោក ឡ វ៉ាន់ថាញ់ នៅឃុំ មឿងវ៉ា ចែករំលែកថា៖ "ទទួលបានការជួយឧបត្ថម្ភសត្វគោ សម្រាប់ចិញ្ចឹមពីសំណាក់បក្ស រដ្ឋ គ្រួសារមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងណាស់។ ពេលក្រោយនេះ សត្វគោនឹងធំធាត់រីកចម្រើនបង្កើតកូនបនែ្ថមគ្រួសារលក់កូនគោនឹងមានប្រភពចំណូលហើយមានលុយចិញ្ចឹមកូនរៀនសូត្រ"។
យោងតាមលោក វូ វ៉ាន់ក្វឹន អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក សូបកូប នាពេលខាងមុខស្រុកនឹងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមយ៉ាងខ្លាំងក្លា ធានាសន្តិសុខ - ការពារជាតិ បង្កើនការប្រើប្រាស់វិទ្យាសាស្ត្រ - បច្ចេកទេសក្នុងផលិតកម្ម ចិញ្ចឹមសត្វ ខិតខំប្រឹងប្រែងក្នុងដំណាក់កាល ២០២១ - ២០៣០ អត្រាក្រុមគ្រួសារក្រីក្រថយចុះជាមធ្យមពី ៤ ដល់ ៥ ភាគរយក្នុងមួយឆ្នាំ៕
អត្ថបទនិងរូបថត៖ ង្វៀនគឿង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ឧសភា ឆ្នាំ ២០២២ ដោយ៖ អៀងថាន់