បច្ចុប្បន្ននេះ ហាណូយ មានសហករណ៍កសិកម្មចំនួន ១.៣៤២ ក្នុងនោះ មានសហករណ៍ចំនួន ៧០ ចូលរួមក្នុងការតំណភ្ជាប់ខ្សែចង្វាក់ផលិតកម្មផ្សារភ្ជាប់ជាមួយនឹងការលក់ចេញផលិតផលកសិកម្ម សហករណ៍អនុវត្តកសិកម្មបច្ចេកវិទ្យាខ្ពស់ចំនួន ៥០ មានផលិតផលចំនួន ១៨០ នៃ សហករណ៍ចំនួន ៥៣ ត្រូវបានទីក្រុងទទួលស្គាល់ជាផលិតផលសម្រេចស្តង់ដារ OCOP (កម្មវិធីឃុំមួយផលិតផលមួយ)...។
អាស្រ័យដោយបានជំរុញយ៉ាងខ្លាំងក្លាការអនុវត្តបច្ចេកវិទ្យាខ្ពស់ចូលក្នុងផលិតកម្ម ផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការកសាងខ្សែចង្វាក់ផលិតកម្មកសិផលប្រកបដោយសុវត្ថិភាព សហករណ៍កសិកម្មទាំងឡាយរបស់ ហាណូយ បាននិងកំពុងរួមវិភាគទានយ៉ាងធំធេងក្នុងការលើកកម្ពស់តម្លៃផលិតផល បង្កើតទីផ្សារស្ថិរភាពសម្រាប់កសិផលរដ្ឋធានី។
គំរូដ៏លេចធ្លោមួយក្នុងចំណោមគំរូដ៏លេចធ្លោទាំងឡាយដែលអាចលើកឡើងគឺសហករណ៍ផលិតកម្មនិងសេវាកម្មកសិកម្ម ថាញ់ហា នៅឃុំ និញ ស៊ើ ស្រុក ធឿងទិញ (ហាណូយ)។
នាយកសហករណ៍ផលិតកម្មនិងសេវាកម្មកសិកម្ម ថាញ់ហា លោកស្រី ប៊ូយ ធីថាញ់ហា ចែករំលែកថា៖ សហករណ៍បានសាងសង់មណ្ឌលផលិតបន្លែបច្ចេកវិទ្យាខ្ពស់ លើផ្ទៃដីចំនួន ១,១៥ ហិកតា បរិមាណ ផលផ្គត់ផ្គង់ចេញទៅទីផ្សារចំនួន ៣០០ គីឡូក្រាមក្នុងមួយថ្ងៃ ១០០ ភាគរយផលិតផលត្រូវបានបិទឃ្យូអកូដ ពាំនាំមកនូវផលចំណូលរាប់ពាន់លានដុងក្នុង មួយឆ្នាំ។
ដើម្បីពង្រីកតួនាទីរបស់សហករណ៍ទាំងឡាយ ហាណូយ កសាងផែនការពង្រឹង រៀបចំសហករណ៍កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់អោយរឹងមាំឡើង ជួយឧបត្ថម្ភអំពីផលិតកម្ម កសាងពាណិជ្ជសញ្ញា ជំរុញពាណិជ្ជកម្ម បង្កើតកម្លាំងចលករសម្រាប់មូលដ្ឋាននានា កសាងជនបទថ្មី៕
អត្ថបទ៖ ធុយគ្វិញ
រូបថត៖ ធុយគ្វិញ - វូស៊ិញ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កក្កដា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ