ក្រោយរយៈពេលជិត ២០ ឆ្នាំរៀបចំដាក់ដំណើរការនៃសេចក្តីសម្រេចចិត្ត លេខ 21-NQ/TW ចុះថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០០៣ និងរយៈពេល ១០ ឆ្នាំអនុវត្តសេចក្តីសន្និដ្ឋាន 28-KL/TW ចុះថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១២ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់វាលទំនាបទន្លេ គឺវឡុង ដោយបណ្តាគោលនយោបាយ វិធានការនិងវិធីធ្វើ សមស្រប ខេត្ត ត្រាវិញ បានធ្វើអោយផ្លាស់ប្តូរជីវិតរស់នៅរបស់បងប្អូនជនជាតិ ខ្មែរ...
ប៉ុន្មានថ្ងៃដើមខែ សីហា យើងខ្ញុំវិលត្រឡប់មកកាន់ឃុំ ដាឡុក ស្រុក ចូវ ថាញ់ - មូលដ្ឋានមានប្រជាជនជិត ១៤.០០០ នាក់ ៨០% ជាបងប្អូនជន ជាតិ ខ្មែរ។
ចំណាប់អារម្មណ៍ដំបូងគឺផ្លូវអន្តរភូមិដែលមានភក់ជ្រាំ ធូលី ហុយព្រោងកាលពីមុនហើយឥឡូវត្រូវបានប្តូរថ្មីដោយខ្សែផ្លូវបេតុងទាំង ឡាយ។ កូនក្មួយបងប្អូនជនជាតិ ខ្មែរ បានទៅសាលារៀន មានការងារធ្វើស្ថិរភាព…
យោងតាមលោក ផាម វ៉ាន់កៀត ប្រធានគណៈកម្មាធិការប្រជាជនឃុំ ដាឡុក បានឲ្យដឹងថា បងប្អូនជនជាតិ ខ្មែរ នៅទីនេះបានធ្វើពលកម្ម ផលិតកម្មយ៉ាងសកម្មក្នុងគោលបំណងកែលម្អជីវិតរស់នៅ។
ផ្តើមពីឃុំលំបាកលំបិនខ្លាំងមួយ ដល់ដំណាច់ឆ្នាំ ២០២១ ឃុំ ដាឡុក សម្រេចស្តង់ដារជនបទថ្មី ប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបានចំនួន ៥៤ លានដុងក្នុងមួយឆ្នាំ (កើនឡើងក្នុងមនុស្សម្នាក់ចំនួន ៣៤ លានដុងក្នុងមួយឆ្នាំបើធៀបនឹងឆ្នាំ ២០១០) តម្លៃផលិតកម្មជាមធ្យមក្នុងមួយហិកតាសម្រេចបានជាង ១៣៤ លានដុងក្នុងមួយឆ្នាំ (ក្នុងមួយហិកតាកើនឡើងជាង ៦០ លានដុងក្នុងមួយ ឆ្នាំបើធៀបនឹងឆ្នាំ ២០១០)។
ទូទាំងឃុំមានក្រុមគ្រួសារក្រីក្រនៅត្រឹមតែ ២៨ គ្រួសារប៉ុណ្ណោះ (ក្រុមគ្រួសារក្រីក្រ ថយចុះជាង ១.០០០ គ្រួបើធៀបនឹងឆ្នាំ ២០១០)។ គំរូតួយ៉ាងអោយឃើញភាពខិតខំប្រឹងប្រែង ឈោងឈានឡើងគឺក្រុមគ្រួសារបង ថាច់ ញឹត នៅភូមិ យ៉ុងលឹក អាស្រ័យដោយបានផ្តល់ជូនដីចំនួន ៣០០ ម៉ែត្រការ៉េ កម្ចីទុនចំនួន ៥០ លានដុងសង់ផ្ទះនិងឧបត្ថម្ភ គោ ១ ក្បាលក្នុងតម្លៃ ៧,៥ លានដុង គ្រួសារបងបានបង្កបង្កើន ផលយ៉ាងសកម្ម ហើយរួចផុតពីភាពក្រីក្រប្រកបដោយនិរន្តរភាព។
បច្ចុប្បន្ន ខេត្ត ត្រាវិញ មានបងប្អូនជាជនជាតិ ខ្មែរ ជាង ៣០ ម៉ឺននាក់ រស់នៅប្រមូលផ្តុំតាមស្រុក ត្រាគូ កូវង៉ាង ចូវថាញ់ កូវកែ និង ទៀវកឹន។
ដាក់ដំណើរការភារកិច្ចអភិវឌ្ឍប្រកបដោយបរិយាបន្ន តំបន់បងប្អូនជនជាតិ ខ្មែរ ដំណាក់កាល ២០១៦ - ២០២០ ខេត្ត ត្រាវិញ បានវិនិយោគជាង ២.១០០ ពាន់លានដុងកសាងសំណង់ ផ្លូវគមនាគមន៍ ធារាសាស្រ្ត អគ្គិសនី សាលារៀន មណ្ឌលសុខភាព.... ចំនួន ៦៨៥ ខេត្តក៏បានចំណាយប្រាក់រាប់រយពាន់លានដុងក្នុងគោលបំណងជួយឧបត្ថម្ភការអភិវឌ្ឍផលិតកម្ម ពិពិធកម្មការងាររកស៊ីចិញ្ចឹមជីវិត ផ្លាស់ប្តូររបរ ដោះស្រាយបញ្ហាដីលំនៅឋាន ផ្ទះលំនៅ... ជូនបងប្អូនជនជាតិ ខ្មែរ រាប់ម៉ឺនក្រុមគ្រួសារទៀតផង។
លោក ហា ថាញ់សឺន អនុប្រធានគណៈកម្មការជនជាតិ ខេត្ត ត្រាវិញ បញ្ជាក់ថា ជីវភាពរស់នៅខាងសម្ភារៈក៏ដូចជាស្មារតីរបស់បងប្អូន ជនជាតិ ខ្មែរ កាន់តែមានវឌ្ឍនភាពពីមួយថ្ងៃទៅមួយថ្ងៃ គឺអាស្រ័យដោយការយកចិត្តទុកដាក់ការវិនិយោគរបស់បក្ស រដ្ឋ ការរួមកម្លាំងកាយចិត្តសហប្រតិបត្តិការរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងប្រជាជន។
ដើម្បីបន្តជួយឧបត្ថម្ភបងប្អូនជនជាតិភាគតិចលើកកម្ពស់កម្រិតជីវ ភាពរស់នៅ ដំណាក់កាល ២០២១ - ២០២៥ ខេត្ត ត្រាវិញ នឹងអនុវត្តគម្រោងចំនួន ១០ ដោយមានថវិកាសរុបជាង ១.៧១១ ពាន់លានដុង ខិត ខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ មិនមានឃុំលំបាកលំបិនខ្លាំង ប្រាក់ចំណូលជាមធ្យមរបស់បងប្អូនជនជាតិភាគតិចក្នុងមនុស្សម្នាក់សម្រេចបានចំនួន ៨០ លានដុងក្នុងមួយឆ្នាំ អត្រាក្រុមគ្រួសារក្រីក្រនៅក្នុងចំណោម បងប្អូនជនជាតិភាគតិចថយចុះពី ៣ ដល់ ៤% ក្នុងមួយឆ្នាំ។
ការតម្រង់ទិសដៅនេះ នឹងក្លាយជាកម្លាំងចលករ ជាជំនឿចិត្តដើម្បីបងប្អូន ខ្មែរ ខេត្ត ត្រាវិញ រួមកម្លាំង រួមចិត្តគំនិតគ្នាអភិវឌ្ឍសេដ្ឋកិច្ច កសាងស្រុកកំណើតកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ៕
អត្ថបទនិងរូបថត៖ ថាញ់ហ្វា
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ