រយៈពេលថ្មីៗ នេះ ស្ថាប័នមានសមត្ថកិច្ចបានរកឃើញករណីជួញដូរមនុស្សជាបន្តបន្ទាប់ ក្នុងនោះមានជនរងគ្រោះជាច្រើនត្រូវបោកបញ្ឆោតលក់ទៅប្រទេស កម្ពុជា ដោយមានល្បិចកលការងារស្រាលប្រាក់ខែខ្ពស់។ នេះជាសំឡេងកណ្តឹងប្រកាសអាសន្នអោយអ្នកគំនិតស្រាលងាយជឿចំពោះឧបាយកលយ៉ាងល្អិតល្អន់នៃមុខសញ្ញាជួញដូរមនុស្សទាំងឡាយ។
ការរៀបចំបញ្ជូនមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេស កម្ពុជា កើតមានឡើងនៅមូលដ្ឋានជាច្រើន ដូចជា៖ ខេត្ត ដុងណាយ ដាក់ឡាក់ ឡាវកាយ ថាញ់ហ្វា ណាមឌិញ យ៉ាឡាយ។ល។ បណ្តាករណីត្រូវលួងបញ្ឆោត អូសទាញភាគច្រើនគឺអ្នកដែលប្រើប្រាស់បណ្តាញសង្គមជាប្រចាំ មិនសូវយកចិត្តទុកដាក់ដល់ព័ត៌មានឃោសនាផ្សព្វផ្សាយស្តីពីបង្ការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅលើមធ្យោបាយផ្សព្វផ្សាយព័ត៌មានមហាជនទាំងឡាយរបស់រដ្ឋ។
គិតមកទល់ដើមខែ កញ្ញា ឆ្នាំ ២០២២ ក្រសួងការបរទេសនិងស្ថាប័នទាំងឡាយតំណាងរបស់ ប្រទេស វៀតណាម ប្រចាំការនៅប្រទេស កម្ពុជា បានសហការជាមួយនឹងស្ថាប័នមានសមត្ថកិច្ចទាំងឡាយក្នុងប្រទេសនិងប្រទេស កម្ពុជា បញ្ជូនប្រជាពលរដ្ឋដែលត្រូវគេឆបោក មេខ្យល់ ពលករខុសច្បាប់ជាង ៦០០ នាក់ត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព។
បងប្អូនជនជាតិត្រូវការលើកកម្ពស់សតិសម្បជញ្ញៈប្រុងប្រយ័ត្ននិងវែកមុខឧក្រិដ្ឋជនជួញដូរមនុស្ស ទាន់ពេលវេលាដើម្បីកងកម្លាំងមានសមត្ថកិច្ចទាំងឡាយចាត់ការទាន់ពេលវេលា។
ក្នុងករណីត្រូវការជំនួយ ប្រជាពលរដ្ឋ វៀតណាម ទាក់ទងជាមួយបណ្តាញខ្សែទូរស័ព្ទក្រហមរបស់ស្ថានទូត វៀតណាម ប្រចាំការនៅប្រទេស កម្ពុជា៖ +៨៥៥-៩៧៤០៥៦៧៨៩ ស្ថានអគ្គកុងស៊ុល វៀតណាម ប្រចាំការនៅខេត្ត ព្រះសីហនុ៖ +៨៥៥-៩៧៩៣៣៩៩៩ ឬមជ្ឈមណ្ឌលហៅទូរស័ព្ទគាំពារ ប្រជាពលរដ្ឋ៖ +៨៤-៩៨១ ៨៤៨៤៨៤៕
ផលិតដោយ៖ ឡានអាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង