តំបន់មូលដ្ឋានតស៊ូ វៀតបាក់ រួមមានខេត្តចំនួន ៦៖ កាវបាំង បាក់កាន ឡាងសឺន ហាយ៉ាង ទ្វៀនក្វាង និង ថាយង្វៀន ជាកន្លែងកំពុងរក្សាទុកប្រព័ន្ធកេរដំណែលប្រវត្តិសាស្ត្រ វប្បធម៌ រមណីយដ្ឋានជាង ១.០០០ ក្នុងនោះមានកេរដំណែលជាច្រើនផ្សារភ្ជាប់ជាមួយដំណាក់កាលតស៊ូធ្វើសង្គ្រាមប្រឆាំងនឹងអាណានិគមឈ្លានពាន បារាំងដូចជា៖ តំបន់សុវត្ថិភាព តឹនត្រាវ (ខេត្ត ទ្វៀនក្វាង) បណ្តុំកេរដំណែលប្រវត្តិសាស្ត្រ ប៉ាក-ប (ខេត្ត កាវបាំង) អតីត មូលដ្ឋានបដិវត្តន៍ បាក់សឺន (ខេត្ត ឡាងសឺន)។ល។

ដែនដីនេះថែមទាំងមានបណ្តាតម្លៃវប្បធម៌ដ៏វិសេសវិសាលអំពីជំនឿ ទំនៀមទម្លាប់ ពិធីបុណ្យប្រពៃណី មុខរបរហត្ថកម្ម ភោជនាហាររបស់បងប្អូនបណ្តាជនជាតិ។ នេះជាឧត្តមភាពដើម្បីខេត្តទាំង ៦ តំបន់មូលដ្ឋានតស៊ូ វៀតបាក់ អភិវឌ្ឍទេសចរណ៍។

ក្នុងគោលបំណងអភិរក្ស ពង្រីកតម្លៃប្រវត្តិសាស្រ្តវប្បធម៌ នាពេលថ្មីៗ នេះ ថ្នាក់ដឹកនាំខេត្តទាំង ៦ នៃតំបន់មូលដ្ឋានតស៊ូ វៀតបាក់ បានរៀបចំចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍទេសចរណ៍ដំណាក់កាល ២០២២ - ២០២៧ និងប្រកាសផលិតផលទេសចរណ៍ចងសម្ពន្ធគ្នាចំនួន ៣៖ "ដំណើរតំណភា្ជប់បេតិកភណ្ឌ យូណេស្កូ ឧទ្យានភូគព្ភសាស្រ្តសកលលោក ខ្ពង់រាបថ្ម ហាយ៉ាង - កាវបាំង - ឡាងសឺន" "រឿងព្រេងអស្ចារ្យទន្លេ ហ្កឹម និង ដងវិថីបេតិកភណ្ឌបដិវត្តន៍ វៀតបាក់ " "ចាប់ពីមូលដ្ឋានតស៊ូបដិវត្តន៍ តឹនត្រាវ រហូតដល់រណសិរ្សព្រំដែន វីស្វៀន"។

នេះគឺជាផលិតផលទេសចរណ៍ថ្មីចំនួន ៣ បានបង្កើតឡើងដោយផ្អែកទៅលើភាពងាយស្រួលអំពីហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍តភ្ជាប់បណ្តាគោលដៅបេតិកភណ្ឌវប្បធម៌កេរដំណែលប្រវត្តិសាស្ត្របដិវត្តន៍បង្កើតឡើងជាផលិតផលទាំងឡាយមានឧត្តមភាព ប្រកួតប្រជែងនៅលើទីផ្សារ៕
ផលិតដោយ៖ ទូអ្វៀន - ណាមសឿង - ហ្វាងង្វៀន - មិញតឹម
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង