កាលពី ៦៨ ឆ្នាំមុន ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ១៩៥៤ គណៈកម្មាធិការរដ្ឋអំណាចយោធាទីក្រុងនិងកងពលធំទ័ពស្រួច - កងពលធំលេខ ៣០៨ បានចែកចេញជាក្បួនទ័ពធំៗ ជាច្រើនបើកប្រតិបត្តិការសម្រុកចូល ហាណូយ។
ទង់ជាតិពណ៌ក្រហមផ្កាយលឿងដ៏ច្រើនក្រាស់ក្រៃ បណ្តាច្រកទ្វារក្រុង ហាណូយ ពោរពេញដោយក្តីសប្បាយរីករាយស្វាគមន៍ទទួលក្រុមកងទ័ពទទួលបានជ័យជម្នះត្រឡប់មកវិញ។
ឆ្លងកាត់ព្រឹត្ដិការណ៍ជួនសាន្តត្រាណជួនវឹកវរគ្រប់យ៉ាងទាំងអស់នៃប្រវត្តិសាស្ត្រ ហាណូយ បាននិងកំពុងប្រែខ្លួនវិវត្តយ៉ាងខ្លាំងក្លា អភិវឌ្ឍគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ក្លាយជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ សុខាភិបាល វិទ្យាសាស្ត្រធំបំផុតនៅទូទាំងប្រទេស។
ពាំនាំមកនូវបណ្តាសក្ដានុពល កម្លាំងខ្លាំងក្លាខាងស្មារតី សម្ភារៈដ៏ធំធេងរួមជាមួយប្រពៃណីដ៏អង់អាចក្លាហាន លក្ខណៈសម្បត្តិដ៏ឧដុង្គឧត្ដម ហាណូយ ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ យូណេស្កូ (UNESCO) លើកតម្កើង "ទីក្រុងដើម្បីសន្តិភាព" និងចូលរួមបណ្តាញបណ្តា "ទីក្រុងច្នៃប្រឌិត" ហើយ។
ក្នុងពេលចាប់ផ្តើមត្រជាក់នៃអំឡុងថ្ងៃក្នុងខែ តុលា ទោះបីបានក្លាយទៅជាទីក្រុងដ៏ស៊ីវិល័យមួយក៏ដោយប៉ុន្តែហាក់ដូចជាកន្លែងនេះនៅតែមានគន្ធពិដោរពីបុរាណកាល ហាណូយ ខឿនអរិយធម៌រាប់ពាន់ឆ្នាំ៕
អត្ថបទនិងរូបថត៖ អាន ថាញ់ដាត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ