ដើម្បីតម្រូវអោយមានផលិតផលទេសចរណ៍ទាំងឡាយខុសប្លែកជាមួយខេត្ត ក្រុងផ្សេងៗ នៅតំបន់វាលទំនាបទន្លេ គឺវឡុង រយៈពេលកន្លងទៅ ខេត្ត ត្រាវិញ លើកគោលការណ៍កសាងគំរូទេសចរណ៍ "សម្របតាមធម្មជាតិ" ដើម្បីសម្របខ្លួនទៅនឹងការបម្រែបម្រួលអាកាសធាតុនិងបង្កើនប្រាក់ចំណូលជូនប្រជាជននៅជនបទ។
ផ្តើមពីប្រព័ន្ធអេកូឡូស៊ីពិសេសដាច់ដោយឡែកនៃកូនកោះ ផ្នូរខ្សាច់ ការ ងាររកស៊ីចិញ្ចឹមជីវិត "សម្របតាមធម្មជាតិ" និងជីវភាពវប្បធម៌ដ៏វិសេសវិសាលរបស់ប្រជាជនអន្តោគ្រាម ខេត្ត ត្រាវិញ កសាងនិងប្រកាសដំណើរការគំរូទេសចរណ៍ "សម្របតាមធម្មជាតិ" ចំនួនពីរនៅ កូនជីម ស្ថិតនៅ ឃុំ ហ្វាមិញ (ស្រុក ចូវថាញ់) និង កូនហូ នៅឃុំ ឌឹកមី (ស្រុក កាងឡុង) ទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅខេត្តអញ្ជើញមកទស្សនាឆ្លងកាត់បទពិសោធន៍យ៉ាងច្រើនកុះករ។
ទន្ទឹមនឹងនោះ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត ត្រាវិញ បានបើកវគ្គហ្វឹកហ្វឺនផ្សេងៗ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីទេស ចរណ៍សហគមន៍ បំណិនការងារជំនាញវិជ្ជាជីវៈទេសចរណ៍ ផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើគុណភាព ប្រភពធនធានមនុស្សនៅកន្លែងមូលដ្ឋានស្នាក់នៅទេសចរណ៍ បណ្ដាក្រុមហ៊ុនរៀបចំធួរទេសចរណ៍ក្នុងស្រុកនៅលើភូមិសាស្ត្រ។
បច្ចុប្បន្ន ខេត្ត ត្រាវិញ មានកន្លែងមូលដ្ឋានស្នាក់នៅទេសចរណ៍ចំនួន ១៤០ និងក្រុមហ៊ុនរៀបចំធួរទេសចរណ៍ក្នុងស្រុកចំនួន ៨។ ឆ្នាំ ២០២២ ផ្នែកទេសចរណ៍ខេត្តសម្រេចគោលដៅទទួលភ្ញៀវទេសចរចំនួន ៥៥០.០០០ លើកនាក់ ផលចំណូលសម្រេចបានចំនួន ១៩០ ពាន់លានដុង៕
អត្ថបទនិងរូបថត៖ ថាញ់ហ្វា
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ