ជាផលិតផលកាហ្វេមួយក្នុងចំណោមផលិតផល កាហ្វេ ចំនួន ៣ ត្រូវបានខេត្ត យ៉ាឡាយ ផ្តល់ជូនវិញ្ញាបនបត្រសម្រេច ស្តង់ដារ OCOP ផ្កាយ ៤ ឆ្នាំ ២០២១ កាហ្វេ ង្វៀន ហឹន កាហ្វេ ហ្វាម របស់គ្រួសារបង ង្វៀន វ៉ាន់ហឹន នៅឃុំ អៀឡាង ស្រុក ឌឹកគើ ត្រូវបានអតិថិជនទីក្រុងតំបន់ភ្នំ ព្លៃគូ ជាច្រើនដឹងឮដល់ដោយសារភាពហ្មត់ចត់ផ្ចិតផ្ចង់ ល្អិតល្អន់ក្នុងការកែច្នៃ។
ក្រៅពីផ្ទៃដីកាហ្វេចំនួន ៦ ហិកតារបស់គ្រួសារ ដើម្បីត្រៀមលក្ខណៈវត្ថុធាតុដើមជាមុន បង ហឹន បានចងសម្ព័ន្ធជាមួយប្រជាជនចំនួន ១០ ក្រុមគ្រួសារនៅក្នុងតំបន់ដាំដំណាំ កាហ្វេ រ៉ូប៊ូស្តា ជិត ២០ ហិកតាតាមគោលការណ៍ VietGAP។ ក្នុងគោលបំណងធានាសុវត្ថិភាពអនាម័យភោជនាហារ បង ហឹន អនុវត្តគោលការណ៍ផលិតកម្មយ៉ាងតឹងរឹង។ មុនពេល លីងកិន កាហ្វេត្រូវបានជ្រើសរើសយ៉ាងមធ្យ័តហើយលីងក្នុងសីតុណ្ហភាពត្រឹមត្រូវ។
ដំណើរការកែច្នៃ បង ហឹន ប្រើប្រាស់ក្រមស្តង់ដារបច្ចេកទេសរបស់គណៈកម្មាធិការស្តង់ដារ បច្ចេកទេស SCAA រួមមានលក្ខណៈគុណភាពចំនួន ១០ ព្រមទាំងចុះឈ្មោះបញ្ជាក់ប្រភពដើម មានលេខកូដ បាកូដ ហើយត្រូវបានគាំពារផ្តាច់មុខ។ ទន្ទឹមនឹងកាហ្វេម្សៅ បង ហឹន ថែមទាំងកែច្នៃគ្រាប់កាហ្វេគុណភាពខ្ពស់ បម្រើអាជីវកម្ម លីងកិន។
ដោយមានរសជាតិពិសេសដាច់ដោយឡែក បណ្តាផលិតផលដែលមានពាណិជ្ជសញ្ញាកាហ្វេ ង្វៀន ហឹន កាហ្វេ ហ្វាម តែងតែបានអតិថិជនជឿទុកចិត្ត។ មិនត្រឹមតែមានប្រាក់ចំណូលស្ថិរភាព ផ្ទះសម្បែងធំទូលាយ ថវិកាសម្រាប់ទិញគ្រឿង សម្ភារៈ បម្រើការផលិតកម្ម។ល។ បង ហឹន ថែមទាំងជួយជនជាតិ ភាគតិចចំនួន ៤ ក្រុមគ្រួសារក្នុងតំបន់ឈោងឈានឡើងរួចផុតពីភាពក្រីក្រផ្តើមពីគំរូចងសម្ព័ន្ធដាំដំណាំកាហ្វេ៕
អត្ថបទនិងរូបថត៖ ហុងឌៀប
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២២ ដោយ៖ សឺន ហេង