ដោយមានលក្ខណៈពិសេសដាច់ដោយឡែកជាខេត្តមានបងប្អូនជនជាតិ ភាគតិចរស់នៅច្រើន ខេត្ត ដាក់ណុង ត្រូវបានវាយតម្លៃជាមូលដ្ឋាន មានអត្រាអនក្ខរជនខ្ពស់បើធៀបនឹងសន្ទស្សន៍នៃទូទាំងប្រទេស។
ក្នុងប៉ុន្មានឆ្នាំកន្លងទៅ រួមជាមួយនឹងការអនុវត្តការលើកកម្ពស់គុណភាពអប់រំ ខេត្ត ដាក់ណុង កំណត់ថាការងារលុបបំបាត់អនក្ខរកម្មគឺជាភារកិច្ចសំខាន់។
![អ្នកគ្រូ ង្វៀន ធីធូធុយ គ្រូបង្រៀនសាលាបឋមសិក្សា - មធ្យមសិក្សាបឋមភូមិ ត្រឹន ក្វឹកទន់ ឃុំ ដាក់ហា ស្រុក ដាក់ហ្កឡុង (ខេត្ត ដាក់ណុង) ពាំនាំអក្សរមកដល់បងប្អូនជនជាតិភាគតិចខេត្ត ដាក់ណុង ខេត្ត ដាក់ណុង លុបបំបាត់អនក្ខរកម្មក្នុងចំណោមបងប្អូនជនជាតិភាគតិច ảnh 1](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb0408ee94e8cdec0e463746382746644b82b5e6c4b12da24ad5a2635d549c5321addd4368b96c9b087956abd215d6bceee7547f279cf6252bbbcddcda12ce4f58300714817eb6501b44b089fa7632e4cc14/2dak_nong_xoa_mu_chu_cho_dong_baonguyen_dung.jpg)
![ការលើកកម្ពស់ប្រសិទ្ធភាពបណ្តាថ្នាក់លុបបំបាត់អនក្ខរកម្មត្រូវបានចាត់ទុកថាជាដំណោះស្រាយដ៏សំខាន់មួយរួមចំណែកធ្វើអោយកាត់បន្ថយអត្រាអនក្ខរជន អត្រាធ្លាក់ទៅក្នុងអនក្ខរភាពឡើងវិញ ខេត្ត ដាក់ណុង លុបបំបាត់អនក្ខរកម្មក្នុងចំណោមបងប្អូនជនជាតិភាគតិច ảnh 2](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb0408ee94e8cdec0e463746382746644b825c2ca1cf6a7502eb932f30650397465add4368b96c9b087956abd215d6bceee78140ca41865124d5d23b34ae6b265180/1dak_nong_xoa_mu_chu_cho_dong_bao.jpg)
ការបន្តរក្សាបណ្តាថ្នាក់លុបបំបាត់អនក្ខរកម្មគឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយមូលដ្ឋានទាំងឡាយជួយខេត្ត ដាក់ណុង លើកកម្ពស់កម្រិតប្រជាបញ្ញា ថែរក្សាធ្លុងមហាសាមគ្គី ពង្រឹងជំនឿរបស់បងប្អូនជន ជាតិភាគតិចជាមួយបក្សនិងរដ្ឋនៅតំបន់ចុងកាត់ មាត់ញក។
![ការមិនចេះអក្សរបណ្តាលឱ្យបងប្អូនជនជាតិជួបការលំបាកលំបិនក្នុងជីវិត ការប្រជុំជីវភាពប្រចាំថ្ងៃមិនតិចឡើយ ខេត្ត ដាក់ណុង លុបបំបាត់អនក្ខរកម្មក្នុងចំណោមបងប្អូនជនជាតិភាគតិច ảnh 3](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb0408ee94e8cdec0e463746382746644b82c91d4bbd7c58e35ab53383d89cbd2dc0dd4368b96c9b087956abd215d6bceee7547f279cf6252bbbcddcda12ce4f58300714817eb6501b44b089fa7632e4cc14/3dak_nong_xoa_mu_chu_cho_dong_baonguyen_dung.jpg)
![ការបន្តរក្សាបណ្តាថ្នាក់លុបបំបាត់អនក្ខរកម្មគឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយមូលដ្ឋានទាំងឡាយជួយខេត្ត ដាក់ណុង លើកកម្ពស់កម្រិតប្រជាបញ្ញានៃប្រជាជន ខេត្ត ដាក់ណុង លុបបំបាត់អនក្ខរកម្មក្នុងចំណោមបងប្អូនជនជាតិភាគតិច ảnh 4](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb0408ee94e8cdec0e463746382746644b8280ae3157c9ecbd6efc361bb2f5817799dd4368b96c9b087956abd215d6bceee7547f279cf6252bbbcddcda12ce4f58300714817eb6501b44b089fa7632e4cc14/4dak_nong_xoa_mu_chu_cho_dong_baonguyen_dung.jpg)
ឆ្នាំសិក្សា ២០២១ - ២០២២ ខេត្ត ដាក់ណុង បើកថ្នាក់លុមបំបាត់អនក្ខរកម្មចំនួន ១៧ ជូនសិក្ខាកាមជាង ៥០០ នាក់។ អត្រាចេះអក្សរឆ្នាំ ២០២១ ខ្ពស់ជាងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២០ ប្រហែល ០,៩៤% (ជាង ១៧.០០០ នាក់)។
បច្ចុប្បន្ន ខេត្ត ដាក់ណុង មានស្រុកចំនួន ៧ ក្នុងចំណោមស្រុកទាំង ៨ សម្រេចស្តង់ដារលុបបំបាត់អនក្ខរកម្មកម្រិត ២ និងស្រុកចំនួន ១ សម្រេចស្តង់ដារកម្រិត ១៕
អត្ថបទនិងរូបថត៖ ង្វៀនយុង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២២ ដោយ៖ យ័ញឡើយ