ដោយមានប្រាថ្នាចង់ចែករំលែកការលំបាកលំបិនជាមួយបងប្អូនជន ជាតិនៅតំបន់ព្រំដែន កងទ័ពការពារព្រំដែនខេត្ត ដៀនបៀន បានសហការជាមួយអាជ្ញាធរ អង្គការមហាជនមូលដ្ឋានរៀបចំកម្មវិធី "និទាឃរដូវការពារព្រំដែនកក់ក្ដៅប្រជាជនភូមិ" បុណ្យចូលឆ្នាំថ្មីឆ្នាំថោះបញ្ចស័ក ២០២៣ ។
ឆ្លងតាមរយៈកម្មវិធី បណ្តាប៉ុស្តិ៍ការពារព្រំដែននៅលើភូមិសាស្រ្តខេត្តបាន ជូននំបាញ់ជឹងបៃតងរាប់ពាន់ដល់បណ្តាគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ អ្នកមានស្នាដៃក្នុងការចូលរួមការពារព្រំដែននៅឃុំតំបន់ព្រំដែនចំនួន ២៩ ឃុំ។
នេះគឺជាកម្មវិធីបង្ហាញពីសីលធម៌ស្រឡាញ់រាប់អាន ជួយគ្នាទៅវិញទៅមក មនោសញ្ចេតនានិងការទទួលខុសត្រូវរបស់កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្តជាមួយប្រជាជននៅតំបន់ព្រំដែន រួមចំណែកជួយគ្រួ សារក្រីក្រទាំងឡាយមានបុណ្យចូលឆ្នាំកាន់តែមានអត្ថន័យថែមទៀត ទន្ទឹមនឹងនោះ រឹតចំណងសាមគ្គីភាព ផ្សារភ្ជាប់ជាមួយកងទ័ពនិងប្រជាជនផងដែរ។
ក្រៅពីការជូនអំណោយនំបាញ់ជឹងបៃតង រៀបចំជូនប្រជាជននៅតំបន់ព្រំដែនទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រកបដោយភាពរីករាយ កក់ក្តៅ បណ្តាប៉ុស្តិ៍ការពារ ព្រំដែនក៏អនុវត្តភារកិច្ចធានាជូនប្រជាជនរីករាយនិទាឃរដូវ ទទួលបុណ្យចូលឆ្នាំប្រកបដោយសុវត្ថិភាព៕
អត្ថបទ៖ ស៊ន់ទៀន
រូបថតផ្សាយដោយ៖ ទីភ្នាក់ងារពត៌មានវៀតណាម
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មករា ឆ្នាំ ២០២៣ ដោយ៖ យ័ញលើយ