ធ្វើដំណើរនៅលើដងផ្លូវ DT ៧០២ ភ្ញៀវទេសចរមិនអាចចៀសផុតការភ្ញាក់ផ្អើលចំពោះសម្រស់នៃឈូងសមុទ្រ វិញហ៊ី - រម្មណីយដ្ឋានថ្នាក់ជាតិ ត្រូវបានវាយតម្លៃគឺជាឈូងសមុទ្រមួយក្នុងចំណោមឈូងសមុទ្រដ៏ស្រស់ស្អាតបំផុតទាំង ៤ នៅក្នុងប្រទេស វៀតណាម។ មកកាន់ទីនេះ ភ្ញៀវទេសចរមានឱកាសស្រាវជ្រាវរាវរកពិភពមហាសាគរពោរពេញដោយលក្ខណៈចម្រុះពណ៌តាមរយៈកប៉ាល់ទេសចរណ៍បាតកញ្ចក់ គយគន់សម្រស់ដ៏ស្រស់ស្អាត ច្រមុះ កាហែវ (ផ្សោត) កោះ រួ (អណ្តើក) ល្អាង អៀន (ត្រចៀកកាំ)។ល។ ដើរកំសាន្តលើឆ្នេរខ្សាច់ស្ងាត់ស្រួល ស្ទូចត្រី ស្ទូចមឹកពេលយប់ហើយភ្លក់អាហារសមុទ្រ៖ បង្កងនាគ ត្រីផ្ទក់សមុទ្រ ខ្យងប៉ារ៉ាជាដើម។
លោកស្រី ង្វៀន ធីធូហ្វៀន ភ្ញៀវទេសចរមកពី ហាណូយ ចែករំលែកថា៖ "លើកដំបូង មកភូមិ វិញហ៊ី ខ្ញុំពិតជាភ្ញាក់ផ្អើលចំពោះទិដ្ឋភាពធម្មជាតិនៅទីនេះ។ ខ្ញុំក៏ចាប់អារម្មណ៍ជាមួយនឹងមុខម្ហូបអាហារសមុទ្រស្រស់ហើយឆ្ងាញ់របស់ប្រជាជនដូចជា៖ នំបាញ់កាញ់ប្រហិតត្រី នំបាញ់ឆែវ នំបណ្ចុកទឹកត្រីខ្ញែសមុទ្រ ទឹកយិនស៊ិនសារ៉ាយសមុទ្រជាដើម៕
អត្ថបទនិងរូបថត៖ ង្វៀនថាញ់
ប្រែសម្រួលនិងបញ្ចូលទិន្នន័យដោយ៖ សឺន ហេង