បង្កើតកម្លាំងស្ទុះឡើងថ្មីសម្រាប់ទេសចរណ៍ខេត្ត តីនិញ

ការថ្វាយប្រទីបជាពិធីកិច្ចសុំសេចក្តីសុខត្រូវបានរៀបចំឡើងនៅក្នុងឱកាសពិធីបុណ្យនៅលើកំពូលភ្នំ បាដែន
ការថ្វាយប្រទីបជាពិធីកិច្ចសុំសេចក្តីសុខត្រូវបានរៀបចំឡើងនៅក្នុងឱកាសពិធីបុណ្យនៅលើកំពូលភ្នំ បាដែន

យោងតាមមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត តីនិញ គិតដោយឡែកតែ ៤ ខែ ដើមឆ្នាំ ២០២៤ ខេត្ត តីនិញ បានទទួលភ្ញៀវទេសចរជិត ៣ លានលើកនាក់ (សម្រេចបានជាង ៥០,៤% នៃផែនការ) ផលចំណូលសរុបសម្រេចបានប្រហែល ១.៥៨០ ពាន់ លានដុង (សម្រេចបាន ៦៨,៧% នៃផែនការ)។

ដោយឡែកនៅក្នុងថ្ងៃឈប់សម្រាក ៥ ថ្ងៃទិវាបុណ្យថ្ងៃទី ៣០ ខែ មេសា និងថ្ងៃទី ១ ខែ ឧសភា មណ្ឌលទេសចរណ៍ គោលដៅទេសចរណ៍ទាំងឡាយនៅលើភូមិសាស្ត្រខេត្តបានទទួលភ្ញៀវជាង ១១០.០០០ លើកនាក់ កើនឡើងចំនួន ១២% ធៀបនឹងរយៈពេលដូចគ្នា។

Du lich 2.jpg
ការថ្វាយប្រទីបជាពិធីកិច្ចសុំសេចក្តីសុខត្រូវបានរៀបចំឡើងនៅក្នុងឱកាសពិធីបុណ្យនៅលើកំពូលភ្នំ បាដែន

ដោយមានសកម្មភាពវប្បធម៌ សិល្បៈជាច្រើន មណ្ឌលទេសចរណ៍ជាតិភ្នំ បាដែន បច្ចុប្បន្នជានិមិត្តរូបនិងជាមជ្ឈមណ្ឌលដឹកនាំ បង្កើតកម្លាំងទំនាញថ្មី សម្រាប់ផ្នែកទេសចរណ៍ ខេត្ត តីនិញ។ ក្រៅពីនេះ ពិធីបុណ្យទានទាំងឡាយដូចជាបុណ្យចូលឆ្នាំថ្មីជាប្រពៃណី រាំរបាំស្គរ ឆៃយ៉ាំ របស់ជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) កម្មពិធីសម្តែងតន្ត្រីទឹករាំគួបផ្សំជាមួយឥទ្ធិពលសំឡេង ពន្លឺបានទាក់ទាញចំណាប់អារម្មណ៍ របស់ភ្ញៀវទេសចរ យ៉ាងច្រើនកុះករ។

Du lich 3.jpg
ភ្ញៀវទេសចរជាតិនិងបរទេសទស្សនាការសម្តែងតន្ត្រីទឹករាំ
Du lịch 6.jpg
ភ្ញៀវទេសចរបរទេសគន់មើលសារីរិកធាតុសក្យមុនីសាម្មាសម្ពុទ្ធនៅលើកំពូលភ្នំ បាដែន

កំណត់យកទេសចរណ៍គឺជាការវិវត្តមួយក្នុងចំណោមការវិវត្តដើម្បី អភិវឌ្ឍសេដ្ឋកិច្ច - សង្គម ខេត្ត តីនិញ បាននិងកំពុងផ្តោតលើដំណោះស្រាយ ប្រភពកម្លាំងជាច្រើនដើម្បី បង្កើតកម្លាំងស្ទុះឡើងថ្មីសម្រាប់ផ្នែកនេះ កំណត់គោលដៅពាំនាំទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់ខេត្តនៅឆ្នាំ ២០៣០។ ខេត្ត តីនិញ ខិតខំប្រឹងប្រែងទទួលភ្ញៀវ ទេសចរចំនួន ៥,៥ លានលើកនាក់ក្នុងឆ្នាំ ២០២៤៕

អត្ថបទនិងរូបថត៖ យ៉ាងផឿង
ប្រែសម្រួលដោយ៖ សឺនហេង

អ្នកប្រហែលជាចាប់អារម្មណ៍