ដោយមានកម្មវិធី "ជម្រកភក្តីភាពដ៏កក់ក្តៅ សុខុមាលភាពសង្គម" ត្រូវបានប្រធានរដ្ឋបំផុសឡើងនៅពាក់កណ្តាលខែ ឧសភា ឆ្នាំ ២០២២ នៅខេត្ត ដៀនបៀន រដូវវស្សាឆ្នាំនេះ ក្រុមគ្រួសារក្រីក្រ គ្រួសារគោលនយោបាយជាច្រើននៅតាមឃុំតំបន់ភ្នំ តំបន់លំបាកលំបិនលែងអន្ទះ អន្ទែងកង្វល់ដោយសារតែត្រូវរស់នៅក្នុងផ្ទះធ្លុះធ្លាយទ្រុឌទ្រោមទាំងនោះទៀតឡើយ។
ល្វែងផ្ទះ "ជម្រកភក្តីភាពដ៏កក់ក្តៅ" ទាំងឡាយបានក្លាយជាទីពំនឹងបង្អែក ជួយដល់ក្រុមគ្រួសារជាច្រើនតាំងទីលំនៅនិងរស់នៅដោយសុខសាន្ត ប្រកបមុខរបរចិញ្ចឹមជីវិតសមល្មម។ល។
ទីពំនឹងបង្អែកដើម្បីក្រុមគ្រួសារក្រីក្ររួចផុតពីភាពក្រីក្រ
ខេត្ត ដៀនបៀន ដាក់ដំណើរការកម្មវិធី "ជម្រកភក្តីភាពដ៏កក់ក្តៅ សុខុមាលភាព សង្គម" ក្នុងគោលបំណងជួយឧបត្ថម្ភក្រុមគ្រួសារក្រីក្រ គ្រួសារគោលនយោបាយ នៅតាមឃុំតំបន់ភ្នំ តំបន់លំបាកលំបិនរក្សាលំនឹងជីវភាពរស់នៅ ស្ងប់ចិត្តពលកម្ម ផលិតកម្ម រួមចំណែកបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ធានាសន្តិសុខ នយោបាយ សណ្តាប់ ធ្នាប់សុវត្ថិភាពសង្គម អនុវត្តគោលដៅលុប បំបាត់ផ្ទះឫស្សី ស្បូវធ្លុះធ្លាយទ្រុឌទ្រោម។
ដាក់ដំណើរការកម្មវិធី គណៈកម្មការចលនាមូលនិធិ "ដើម្បីអ្នកក្រីក្រ" ខេត្ត ដៀនបៀន បានបែងចែកចំនួន ៦០ ពាន់លានដុងដើម្បី រៀបចំផ្ទះថ្មីជិត ១.២០០ ខ្នងតាមទម្រង់ ឧបត្ថម្ភដោយប្រាក់ជូនបណ្តាក្រុម គ្រួសារក្រីក្រសាងសង់ដោយខ្លួនឯង។
ចំពោះក្រុមគ្រួសារមិនមានសមត្ថភាព សាងសង់ អង្គការមហាជន ស្ថាប័ន អង្គភាពបោះ ទីតាំងលើភូមិសាស្ត្ររៀបចំ សាងសង់ផ្ទះជូនមុខសញ្ញានេះ។
ដោយមានផ្ទះចំនួន ២០០ ខ្នង ទន់យ៉ាវ គឺជាស្រុកមួយក្នុង ចំណោមស្រុក ទទួលបានផ្ទះពីកម្មវិធីច្រើនជាងគេបំផុត។ យោងតាមលោក យ៉ាង អាយើ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិស្រុក ទន់យ៉ាវ បានឲ្យដឹង ថា រហូតមកទល់ដំណាច់ឆ្នាំ ២០២២ ស្រុកបានប្រគល់ជូនផ្ទះចំនួន ២០០ ខ្នងអោយ អ្នកក្រីក្រ គ្រួសារគោលនយោបាយលើភូមិសាស្ត្រឃុំ ទីរួមស្រុកចំនួន ១៩ រួចរាល់ ជាស្ថាពរ។
ក្រុមគ្រួសារដែលទទួលបាន ផ្ទះថ្មីសោមនស្សរីករាយយ៉ាងខ្លាំង ជាពិសេសនៅចំអំឡុងពេលបុណ្យចូល ឆ្នាំថ្មី កំពុងឈានមកដល់។ "មានផ្ទះថ្មី គ្រួ សារស្ងប់ចិត្ត អភិវឌ្ឍផលិតកម្ម មានជីវភាពធូរធារគ្រាន់បើ ហើយបានសុំ ចេញផុតពីក្រុមគ្រួសារក្រីក្រ" - អ្នកស្រី លឿង ធីធើយ ជន ជាតិ ថៃ នៅភូមិ ឡយ ឃុំ ក្វាយទើ បានមានប្រសាសន៍ដោយ ក្តី សោមនស្សរីករាយដូច្នេះ។
ទទួលបានការបែងចែកថវិកាចំនួន ៨ ពាន់ លានដុងដើម្បីជួយឧបត្ថម្ភ សាងសង់ផ្ទះចំនួន ១៦០ ខ្នង ស្រុក ដៀនបៀន បានពិនិត្យមើល ឡើងវិញនូវក្រុមគ្រួសារក្រីក្រ គ្រួសារគោល នយោបាយយ៉ាងរួសរាន់។
ចំពោះក្រុមគ្រួសារ ត្រូវការជំនួយ គណៈកម្មការដឹកនាំកម្មវិធីនៅ តាមឃុំក៏ចលនាសហគមន៍ជួយ ឧបត្ថម្ភបំពេញ បន្ថែមចំនួនប្រាក់ប្រហែល ១៤០ លានដុង ជិត ៤.៥០០ ថ្ងៃឈ្នួលពលកម្មទៀត ផង។
រហូតមកទល់ដំណាច់ខែ ធ្នូ ឆ្នាំ ២០២២ ផ្ទះទាំង ១៦០ ខ្នងត្រូវបានសាង សង់រួចរាល់ហើយ និងប្រគល់ ជូនដាក់ឱ្យប្រើប្រាស់។
ទទួលបានផ្ទះថ្មី រឹងមាំ លោក ក្វាង វ៉ាន់អាញ់ នៅឃុំ សាមមឺន រំភើបចិត្ត មានប្រសាសន៍ថា៖ "បានបក្ស រដ្ឋជួយឧបត្ថម្ភ សង់ផ្ទះថ្មីអោយគ្រួសារ ខ្ញុំសែនរំភើបចិត្តនិង សប្បាយរីករាយណាស់"។ លោក ក្វាង វ៉ាន់អាញ់ និងភរិយាឆ្នាំនេះមានអាយុជាង ៨០ ឆ្នាំហើយ។
មានផ្ទះថ្មី លោកតាលោកយាយកាន់តែមាន កម្លាំងចិត្តថែមទៀតដើម្បីរស់នៅប្រកបដោយ សេចក្តីសប្បាយចិត្ត សុខភាពមាំមួន។ ផ្ទះថ្មីមួយខ្នងសង់ឡើងគឺផ្ទះបណ្ដោះ អាសន្ន ធ្លុះធ្លាយទ្រុឌទ្រោមត្រូវបាន លុបបំបាត់។
ដោយ មានផ្ទះថ្មីៗ ក្រុមគ្រួសារប្រជាជន សប្បាយចិត្ត សោមនស្សរីករាយ ក្រុមគ្រួសារជាច្រើនធ្វើលិខិត សន្យាខិតខំប្រឹងប្រែងសុំចេញ ផុតពីភាពក្រីក្រ បន្ទាប់ពីទទួលបានការជួយ ឧបត្ថម្ភក្នុងការសាង សង់ផ្ទះ។ នោះគឺជាប្រសិទ្ធភាព ដ៏ចាំបាច់ពីកម្មវិធី "ជម្រកភក្តីភាពដ៏កក់ក្តៅ សុខុមាលភាពសង្គម"។
កម្មវិធីពោរពេញដោយក្តីស្រឡាញ់
រហូតមកទល់ពេលនេះ កម្មវិធី "ជម្រក ភក្តីភាព ដ៏កក់ក្តៅ សុខុមាលភាពសង្គម" បានប្រគល់ផ្ទះជិត ១.២០០ ខ្នងជូនក្រុមគ្រួសារ ទាំងឡាយប្រើប្រាស់ រួចរាល់ជាស្ថាពរ ប្រមូលផ្តុំ នៅតាម ស្រុកលំបាកលំបិន ដូចជា៖ ទួជួ ទន់យ៉ាវ មឿងអាង ដៀនបៀន មឿងចា ណឹមពោ និងទីរួម ខេត្ត មឿងឡៃ។ ក្រៅពីថវិកាជួយ ឧបត្ថម្ភចំនួន ៥០ លានដុងក្នុងផ្ទះមួយខ្នង ផ្ទះមួយ ខ្នងៗ ក៏បានកត់សម្គាល់ស្លាកស្នាមពីការ រួមកម្លាំងគ្នា ដោយថ្ងៃឈ្នួលពលកម្មរបស់មាមីងបងប្អូនអ្នក ភូមិទៀតផង។
លោក ឡ វ៉ាន់មឹង ប្រធានគណៈកម្មាធិការ រណសិរ្សមាតុភូមិ វៀតណាម ខេត្ត ដៀនបៀន អញ្ជើញ ផ្តល់ជាព័ត៌មានថា៖ "កម្មវិធី "ជម្រកភក្តីភាពដ៏កក់ក្តៅ សុខុមាលភាពសង្គម" មានអត្ថន័យលក្ខណៈមនុស្ស សាស្រ្តដ៏ជ្រាលជ្រៅ ត្រូវបានគណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏ដូចជាអង្គការ បុគ្គល ចាប់អារម្មណ៍ជួយឧបត្ថម្ភ។ នោះគឺជាទង្វើនៃការ ដឹងគុណ ចំពោះអ្នកក្រីក្រ គ្រួសារ គោលនយោបាយ អ្នកមានគុណបំណាច់នឹងបដិវត្តន៍ក៏ដូច ជាបងប្អូន បណ្តា ជនជាតិតំបន់ភ្នំនៅមានការ លំបាកលំបិន ច្រើនក្នុងរយៈពេលកន្លងទៅ"។
ជាខេត្តតំបន់ភ្នំ ព្រំដែន ស្ថានភាពសេដ្ឋកិច្ច - សង្គម នៅមានការលំបាកលំបិនដោយមានក្រុមគ្រួសារ ក្រីក្រជាង ៤៧.០០០ ហើយបច្ចុប្បន្នៅ មានក្រុម គ្រួសារក្រីក្រជាង ៤.០០០ ត្រូវការជួយឧបត្ថម្ភ លំនៅឋាន ខេត្ត ដៀនបៀន ខិតខំប្រឹងប្រែងលុប បំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម ទាំងអស់នៅលើភូមិសាស្ត្រចំឱកាស ខួបអនុស្សាវរីយ៍ ៧០ ឆ្នាំជ័យជម្នះ ដៀនបៀនភូ។ (ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ១៩៥៤ - ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២៤)។
ដើម្បីសម្រេចបាននូវគោលដៅខាងលើ គណៈកម្មការ ដឹកនាំកម្មវិធី "ជម្រកភក្តីភាពដ៏កក់ក្តៅ សុខុមាលភាព សង្គម" ខេត្ត ដៀនបៀន មានបំណងចង់បន្តទទួល បានប្រភពកម្លាំងទាំងឡាយជួយឧបត្ថម្ភនៅក្នុង និងក្រៅខេត្ត ព្រមទាំង ផ្តោតសំខាន់លើការ ផ្សព្វផ្សាយ ចលនាប្រជាជនគ្រប់ស្រទាប់ ជាន់ថ្នាក់ពង្រីកប្រពៃណី "ផឹកទឹកនឹកប្រភព តបស្នងសងគុណ" "ស្រឡាញ់ រាប់អាន ជួយគ្នាទៅវិញទៅមក" ជំរុញសកម្មភាព ជួយឧបត្ថម្ភ គិតគូរដល់ជីវភាពរស់នៅ យ៉ាងខ្លាំងក្លា ជូនក្រុមគ្រួសារក្រីក្រមានស្ថានភាពលំបាកលំបិន ខ្លាំង គ្រួសារគោលនយោបាយ អ្នកមានគុណបំណាច់ នឹងបដិវត្តន៍ ដោយមានគោលដៅ " មិនទុកឲ្យនរណា ម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ"៕
អត្ថបទ៖ ទ្រិញ ស៊ន់ទឺ
រូបថត៖ អានថាញ់ដាត់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ឧសភា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់លើយ