ថ្មីៗ នេះ នៅមណ្ឌលអភិរក្សវប្បធម៌ជនជាតិ ស្ទៀង សុក បម ប នៅឃុំ ប៊ិញមិញ ស្រុក ប៊ូដាំង មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត ប៊ិញភឿក រៀបចំស្តារពិធីបុណ្យអំណរស្រូវថ្មីរបស់ជនជាតិ ស្ទៀង ឡើងវិញ។
ពិធីបុណ្យនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពវប្បធម៌ដ៏វិសេសវិសាល អត្ថន័យថែ្លងអំណរគុណដល់អាទិទេពពាំនាំមកនូវរដូវកាលផ្តល់ផលទ្វេដង ភ្លៀងខ្យល់អំណោយផល បួងសួងសុំឱ្យឆ្នាំថ្មីមានសុខភាពមាំមួន ត្រជាក់ត្រជុំបរិបូរ សុភមង្គល។
ពិធីបុណ្យអំណរស្រូវថ្មីត្រូវបានស្តារឡើងវិញតាមពិធីកិច្ច ទំនៀមទម្លាប់ ផ្សេងៗ របស់ជនជាតិ ស្ទៀង តំបន់ សុក បម ប។ ពិធីកិច្ចសំខាន់នៃពិធីគឺការ អញ្ចើញព្រះមេស្រូវនិងអំណរគុណព្រះមេស្រូវត្រូវបានប្រារព្ធឡើងដោយ ព្រឹទ្ធាចារ្យភូមិ អ្នកមានកិត្យានុភាពម្នាក់។ បន្ទាប់ពីពិធីកិច្ចសែន ព្រឹទ្ធាចារ្យភូមិ កំលោះ ក្រមុំ ស្ទៀង ក្នុងសម្លៀកបំពាក់ប្រពៃណីសម្របខ្លួនចូល ជាមួយចង្វាក់ នៃការប្រគំគងឃ្មោះអំណរគុណព្រះមេស្រូវ ផ្តាំផ្ញើការជឿជាក់ ព្រះមេស្រូវនឹង ប្រទានអោយប្រជាជនអ្នកភូមិត្រជាក់ត្រជុំបរិបូរ សុភមង្គល។
អនុប្រធានមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត ប៊ិញភឿក លោក ង្វៀន ខាក់វិញ បានឲ្យដឹងថាការស្តារពិធីបុណ្យអំណរស្រូវថ្មីរបស់ជនជាតិ ស្ទៀង ឡើងវិញក្នុងគោលបំណងអភិរក្សវប្បធម៌ជនជាតិនិងពង្រីកឱ្យក្លាយទៅជាផលិតផលទេសចរណ៍ បម្រើតម្រូវការស្វែងយល់វប្បធម៌និងការឆ្លងកាត់បទពិសោធន៍របស់ភ្ញៀវទេសចរ៕
អត្ថបទនិងរូបថត៖ ក ហ្គឿយហ៍
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង