រយៈពេលជាង ២០ ឆ្នាំមកនេះ ផ្សារលក់ត្រីលម្អនៅផ្នូវ លឺវ ស៊ន់ទន់ និង ត្រឹន ហ៊ឹង ដាវបេ (ខណ្ឌលេខ ៥ ទីក្រុង ហូ ជីមិញ) បានក្លាយទៅជាកន្លែងពេញនិយមរបស់ពាណិជ្ជករ អ្នកមានចិត្តដិតអារម្មណ៍នឹងត្រីលម្អ។
ផ្សារស្ថិតនៅចំផ្លូវបែកជាបី ត្រឹន ហ៊ឹងដាវបេ និងផ្លូវ លឺវ ស៊ន់ទិញ ចាប់ផ្តើមបើកប្រជុំផ្សារពីម៉ោង ៤ ព្រឹក។ ក្នុងស្រមោលពន្លឺព្រឹមៗ ឬក្រោមពន្លឺអំពូលភ្លើងពណ៌លឿងស្រាលៗ អ្នកទិញ អ្នកលក់តថ្លៃទ្រហឹងអឺងកងពេញទាំងមួយកំណាត់ផ្លូវ ត្រឹន ហ៊ឹងដាវ។ នេះគឺជាផ្សារជំនាញផ្គត់ផ្គង់ខាងលក់ដុំ លក់រាយត្រីលម្អគ្រប់ប្រភេទដ៏យូរលង់ណាស់មកហើយសម្រាប់អ្នកជក់ចិត្តដិតអារម្មណ៍ចិញ្ចឹមលេងកម្បាន្ត ចាប់តាំងពីប្រភេទត្រីតម្លៃថោករហូតដល់ប្រភេទត្រីដ៏កម្រមានតម្លៃដល់រាប់លានដុងសុទ្ធតែត្រូវបានដាក់តាំងលក់ផងដែរ។
នៅផ្សារនេះ ក្រៅពីការដាក់តាំងលក់ត្រីលម្អគ្រប់ប្រភេទដូចជា៖ ត្រីប្រាំពីរពណ៌ blue tarzan tiger full gold full red guppy ត្រីខយ ត្រីឡាហាន ក្រឹមសៀម ត្រីឌីស ត្រីមាស ឈ្មួញក៏លក់ចៃទឹ ក្រហម ស្កួយ កន្ធាយ អណ្តើក ខ្យង សារ៉ាយ ចក ក្តាមលម្អ កណ្តូបស្លឹកឈើ កណ្តូប កំពឹស ក្អាត់ជាដើម។ អ្នកទិញ អ្នកលក់តែងតែចាំងពិលជ្រើសរើសត្រីក្នុងទីងងឹត ពេលខ្លះមើលមុខគ្នាក៏មិនច្បាស់ផងបានបង្កើតជាលក្ខណៈវប្បធម៌ដ៏ល្អឯក ភាពទាក់ទាញដោយឡែកនៅកណ្តាលទីក្រុងមួយដ៏ស្វាហាប់៕
ដំណឹងនិងរូបថត៖ អានហៀវ
ប្រែសម្រួលដោយ៖ យ៉ាញ់លើយ