ធ្វើប្រព្រឹត្តកម្មការបំពុលព្រែកប្រឡាយគួបផ្សំកែលម្អទីក្រុងអោយប្រសើរឡើង គឺជាកម្មវិធីគោលដៅសំខាន់មួយក្នុងចំណោមកម្មវិធីគោលដៅសំខាន់ៗ ផ្សារភ្ជាប់ ជាមួយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគទីក្រុង ហូ ជីមិញ ដាក់ចេញក្នុងបណ្តាអាណត្តិកន្លងទៅ។
ចាប់ពីឆ្នាំ ២០១៦ ទីក្រុង ហូ ជីមិញ បានដំណើរការកម្មវិធីកែលម្អអោយប្រសើរឡើងនិងអភិវឌ្ឍទីក្រុងដំណាក់កាល ២០១៦ - ២០២០ ដោយមានចំនួនផ្ទះនៅលើ និងតាមព្រែកប្រឡាយចាំបាច់បន្លាស់ទីគឺជាង ២១.០០០ ខ្នងហើយ។ ដំណាក់កាល ២០២១ - ២០២៥ និងប៉ុន្មានឆ្នាំបន្តទៀត ទីក្រុង ហូ ជីមិញ បានដាក់សន្ទស្សន៍បន្លាស់ ទីផ្ទះចំនួន ៦.៥០០ ខ្នងដោយមានប្រភពទុនជាង ១៨.០០០ ពាន់លានដុង។
ឆ្លងតាមរយៈដំណើរការ ដងព្រែកជាច្រើនបានក្លាយជាពណ៌បៃតងជាងមុនដូចជា៖ ញៀវ ឡុក - ធីងា តឹនហ្វា - ឡហ្គោម ជាដើម។ ថ្មីៗ នេះ ទីក្រុង ហូ ជីមិញ បានបើកដំណើរការគម្រោងស្តារខ្សែព្រែក ថាមលឿង - បែនកាត - ប្រឡាយ នឿកលែន ដំណាក់កាលទី ២ ដោយមានប្រវែងសរុបចំនួនជាង ៣២ គីឡូម៉ែត្រ ទុនសរុបចំនួន ៨.០០០ ពាន់លានដុងរួមមានប្រព័ន្ធផ្លូវទាំងសងខាងចិញ្ចើមថ្នល់ កំពង់ទូក អំពូលភ្លើងបំភ្លឺ រុក្ខជាតិពណ៌ បៃតងជាដើម។
នាពេលខាងមុខ ទីក្រុង ហូ ជីមិញ នឹងបន្តដាក់ដំណើរការគម្រោងជាច្រើនដូចជា៖ ស្តារប្រឡាយ ស្វៀនតឹម ឡើងវិញ កម្រិតទុនវិនិយោគសរុបប្រហែល ៩.៦៦៤ ពាន់ លានដុង ស្តារព្រែក អា ៤១ នៅសង្កាត់ ៤ ខណ្ឌ តឹនប៊ិញ ឡើងវិញ ក្នុងគោលបំណងរំដោះទឹកសំខាន់អោយអាកាសយានដ្ឋាន តឹនសឺនញ៉ឹត។ល។ មិនត្រឹមតែ បង្កើតកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម កែលម្អមុខមាត់ទីក្រុងប៉ុណ្ណោះទេ គម្រោងទាំងនេះក៏រួមចំណែកបង្កើតការងារធ្វើបន្ថែម បង្កើនប្រាក់ចំណូលជូនប្រជាជនលើភូមិសាស្ត្រទៀតផង៕
អត្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ - យឿងយ៉ាង - ស៊ន់យឺ
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង