មាននិស្ស័យជាមួយនឹងខេត្ត ដាក់ឡាក់ ជិត ២០ ឆ្នាំនេះ ដើមគូលែនកំពុងក្លាយជា "ផលផ្អែមល្ហែម" របស់បងប្អូនជនជាតិជាច្រើនក្រុមគ្រួសាររស់នៅលើភូមិ សាស្ត្រនៅតាមស្រុក អ៊ាអាការ៍ មយ៉្រាក់ ក្រុងប៉ាក់ ក្រុមណាំង ជាដើម។
ឆ្នាំ ២០១២ គ្រួសារបង លឿង ឌិញហ៊ុង នៅឃុំ អ៊ាអាអូ ស្រុក អ៊ាអាការ៍ បានធ្វើបរិវត្តកម្មផ្ទៃដីដាំក្រូចឃ្វិចមិនសូវមានប្រសិទ្ធភាពសេដ្ឋកិច្ចចំនួន ២ ហិកតាងាកទៅដាំគូលែនពកពណ៌ផ្កាឈូកចំនួន ៦០០ គល់។
បច្ចុប្បន្នចម្ការគូលែនរបស់គ្រួសារបងបានអំណោយផលស្ថិរភាពហើយ។ រដូវគូលែន ឆ្នាំនេះ គ្រួសារបងប្រមូលផលគូលែនជាង ៤០ តោន។ ដោយមានតម្លៃលក់ពី ៣០.០០០ ដល់ ៣៥.០០០ ដុងក្នុងមួយគីឡូក្រាម គ្រួសារទទួលបានប្រាក់ចំណេញជាង ១ ពាន់លានដុង។
ត្រូវបានធនាគារគោលនយោបាយសង្គមជួយឧបត្ថម្ភប្រាក់កម្ចីចំនួន ៥០ លាន ដុង ឆ្នាំ ២០២០ គ្រួសារ អ្នកស្រី ង្វៀន ធីយុង នៅភូមិ ៥ ឃុំ អ៊ាអា ហ៊ូ ស្រុក គឺគ្អីន បានសម្រេចចិត្តដាំគូលែនពកពណ៌ផ្កាឈូកចំនួន ២ ហិកតា។
ឆ្នាំ ២០២៣ គ្រួសាររបស់អ្នកស្រីប្រមូលផលគូលែនចំនួន ២០ តោន ចំណេញប្រ ហែល ៥០០ លានដុងហើយរួចផុតពីភាពក្រីក្រ។
យោងតាមអ្នកស្រី យុង ការដាំគូលែនចំណាយតិច ចំណេញជាងការដាំកាហ្វេ។ ប្រសិនបើថែទាំល្អ ក្រោយរយៈពេល ៣ ឆ្នាំដើមគូលេននឹងអោយប្រមូលផលស្ថិរភាព។
បច្ចុប្បន្នបងប្អូនជនជាតិនៅទីនេះជាទូទៅដាំគូលែន ៣ ប្រភេទ៖ គូលែនពកពណ៌ផ្កាឈូក គូលែនពកជាំនិងពកស៊ុត គូលែនមួយផ្នែកធំត្រូវបានលក់ដូរក្នុងស្រុកហើយមួយចំនួនតិចតួចនាំចេញទៅកាន់ទីផ្សារប្រទេស ជប៉ុន ប្រទេស ចិន។
បច្ចុប្បន្ន គូលែនក្លាយទៅជាដំណាំ "បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក" ពាំនាំមកនូវប្រាក់ចំណូលខ្ពស់ជូនបងប្អូនជនជាតិជាច្រើនក្រុមគ្រួសារនៅលើខ្ពង់រាប ដាក់ឡាក់៕
អត្ថបទនិងរូបថត៖ ហ្វាយធូ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់លើយ