ចម្រៀងអាយ៉ៃជាសិល្បៈសម្តែងប្រជាប្រិយសំយោគតាមលំនាំច្រៀង "ពោលពាក្យ" រវាងភាគីទាំងសងខាងបុរសនិងស្ត្រីដោយមានខ្លឹមសារច្រៀង ផ្តោះផ្តងស្នេហា ស្ងើចសរសើរស្រុកកំណើត ទេសភាព បួងសួងសុំសេចក្តីសុខសាន្ត សុភមង្គលជូនសហគមន៍ គ្រួសាររបស់ជនជាតិ ខ្មែរ។
ត្រូវបានជនជាតិ ខ្មែរ នៅខេត្ត ហូវយ៉ាង នៅតែបន្តរក្សាអស់ជាច្រើនជំនាន់ ចម្រៀងអាយ៉ៃមិនត្រឹមតែលេចឡើងនៅក្នុងឱកាសពិធីបុណ្យទានដូចជាចូលឆ្នាំថ្មី សែនដូនតា អកអំបុក... បណ្ណោះទេថែមទាំង "រួមចំណែកកម្សាន្តសប្បាយ" ក្នុងបណ្តាពិធីកិច្ចគ្រួសារ ពិធីកម្សាន្តសប្បាយរបស់ភូមិស្រុកទៀតផង។
ពេលច្រៀងអាយ៉ៃ បុរសស្ត្រីច្រៀងបណ្តើរ ឆ្លើយឆ្លងគ្នាទៅវិញទៅមកបណ្តើរក្នុងលំនាំតន្ត្រីដោយមានពាក្យពេចន៍ប្រៀបប្រដូចបោះសំដី ផ្តល់មនោសញ្ចេតនាដ៏ស្និទ្ធស្នាលដល់គ្នា។
ដើម្បីអភិរក្ស ពង្រីកបេតិកភណ្ឌចម្រៀង អាយ៉ៃ ខេត្ត ហូវយ៉ាង បានកសាងគម្រោងមេ "បង្ហាត់បង្រៀននិងអភិរក្សសិល្បៈចម្រៀង អាយ៉ៃ របស់បងប្អូនជនជាតិ ខ្មែរ ភូមិភាគខាងត្បូងខេត្ត ហូវយ៉ាង ដំណាក់កាល ២០១៦ - ២០២០"។
ឆ្នាំ ២០២១ សិល្បៈចម្រៀង អាយ៉ៃ របស់ជនជាតិ ខ្មែរ នៅឃុំ សាភៀន ស្រុក ឡុងមី ត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ដាក់បញ្ចូលក្នុងបញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌អរូបីជាតិ។
លោក យឿង ថាញ់ទុង នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត ហូវយ៉ាង បានឲ្យដឹងថា នាពេលខាងមុខ មន្ទីរនឹងលើកផែនការសម្របសម្រួលជាមួយស្ថាប័នជំនាញ មូលដ្ឋានកសាងនិងពង្រឹងបណ្តាក្លឹបចម្រៀងអាយ៉ៃនៅតាមឃុំមានជនជាតិ ខ្មែរ ច្រើនកុះករ។
ព្រមទាំង មន្ទីរបន្តបើកថ្នាក់ហ្វឹកហ្វឺនស្តីពីសិល្បៈច្រៀងអាយ៉ៃរៀបចំជូនក្លឹបទាំង ឡាយផ្លាស់ប្តូរជាប្រចាំ បង្កើតបរិយាកាសលេងកម្សាន្តវិជ្ជមាន រួមចំណែករកឃើញកត្តាថ្មីៗ ជាដើម៕
អត្ថបទនិងរូបថត៖ ហុងថាយ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់លើយ