នៅក្នុងព្រឹត្តិការណ៍កីឡា អាស៊ីអាគ្នេយ៍ ២០២៣ (ស៊ីហ្គេម លើកទី ៣២) ប្រព្រឹត្តិឡើងនៅ កម្ពុជា នារីជនជាតិ យ៉ាវ ត្រៀវ ធីផឿងធុយ បានប្រកួតយ៉ាងឆ្នើម ឈ្នះមេដាយមាសវិញ្ញាសាគុន ខ្មែរ នាំមកនូវភាពប្រសើរថ្លៃថ្លាជូនមាតុភូមិនិងជាមោទនភាពនៃដែនដីស្រុកកំណើតរបស់ដូនតា។
កើតឆ្នាំ ២០០០ ក្នុងគ្រួសារកសិកម្មសុទ្ធសាធ នៅភូមិ ម៉ុកធៀវ ឃុំ ថឿងឡុង ស្រុក អៀនឡឹប (ខេត្ត ភូ ថ) ផឿងធុយ ឆាប់មាន "ឧបនិស្ស័យ" ជាមួយវិញ្ញាសា ឃីកបុកស៊ីង តាំងពីពេលរៀនថ្នាក់ទី ៧។
អាស្រ័យដោយខិតខំប្រឹងប្រែងហ្វឹកហាត់ ឆ្នាំ ២០១៨ ផឿងធុយ ត្រូវបានជ្រើសរើសឲ្យចូលក្នុងក្រុម មួយ ជម្រើសជាតិនិងចូលរួមប្រកួតពានរង្វាន់ជាច្រើនក្នុងស្រុក តំបន់និងអន្តរជាតិ នៅក្នុងវិញ្ញាសាចំនួន ២ គឺ មួយ និង ឃីកបុកស៊ីង។
ស្នាដៃដ៏គួរឲ្យចាប់អារម្មណ៍របស់ ផឿងធុយ គឺមេដាយប្រាក់ពានរង្វាន់ជើងឯក មួយ អាស៊ី ឆ្នាំ ២០១៩ មេដាយសំរឹទ្ធពានរង្វាន់ជើងឯក មួយ ពិភពលោកឆ្នាំ ២០១៩ មេដាយមាសចំនួន ៥ ពានរង្វាន់ជើងឯក មួយ ទូទាំងប្រទេស មេដាយមាសចំនួន ៤ ពានរង្វាន់ជើងឯក ពាន ឃីកបុកស៊ីង ទូទាំងប្រទេសជាដើម។
ទន្ទឹមនឹងនោះ ផឿងធុយ ក៏បានរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ជូនប័ណ្ណសរសើរចំនួន ៣ ដងក្នុងឆ្នាំ ២០១៩ ឆ្នាំ ២០២០ និងឆ្នាំ ២០២២។
យោងតាមលោក ឌិញ ហាយណាម អនុប្រធាន គណៈកម្មាធិការប្រជាជនស្រុក អៀន ឡឹប ពានរង្វាន់មេដាយមាសដែល ផឿងធុយ ដណ្តើមបានមិនត្រឹមតែជាកិត្តិយសបុគ្គល គ្រួសារប៉ុណ្ណោះទេ ថែមទាំងជាក្តីរីករាយត្រេកអរ មោទនភាពរបស់មូលដ្ឋាន របស់ផ្នែកកីឡា វៀតណាម ទៀតផង៕
អត្ថបទ៖ ទ្រុងកៀន
រូបថត៖ ទ្រុងកៀន - មិញក្វៀត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់លើយ