ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ឆ្លងតាមរយៈកម្មវិធី "ទ្រជំហានប្អូនៗ ទៅកាន់សាលារៀន" យុទ្ធជនពាក់ស័ក្តិពណ៌បៃតងទាំងឡាយនៅលើភូមិសាស្រ្តខេត្ត សឺនឡា បានជួយកុមារាកុមារីជាច្រើនក្នុងបណ្តាគ្រួសារមានស្ថានភាពលំបាកលំបិនខ្លាំងបានទៅសាលារៀនសូត្រ រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុបណ្តុះបណ្តាលមនុស្ស លើកកម្ពស់ប្រជាបញ្ញានៅតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន តំបន់បងប្អូនជនជាតិភាគតិច។
ក្នុងរយៈពេលជាង ៧ ឆ្នាំកន្លងទៅ កម្មវិធី "ទ្រជំហានប្អូនៗ ទៅសាលារៀន" ត្រូវបានកម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន ជៀងទឿង ស្រុះស្រួលចិត្តគំនិតគ្នាអនុវត្ត។ ជារៀងរាល់ខែ កម្មាភិបាល យុទ្ធជនក្នុងប៉ុស្តិ៍ឧបត្ថម្ភសិស្ស ៧ នាក់នឹងទឹកប្រាក់ ៥០០.០០០ ដុងក្នុងមួយខែរហូតដល់ពេលប្អូនៗ រៀនចប់ថ្នាក់ទី ១២។
![ប្អូន វី ធីហាអាញ់ សិស្សថ្នាក់ទី ៥ នៃសាលាបឋមសិក្សា ឡុងភៀងអា ស្រុក អៀនចូវ ជាសិស្សមួយក្នុងចំណោមសិស្សស្ថិតក្នុងស្ថានភាពលំបាកលំបិនត្រូវបានឧបត្ថម្ភពីកម្មវិធី "ទ្រជំហានប្អូនៗ ទៅសាលារៀន" បង្កលក្ខខណ្ឌអោយសិស្សក្រីក្រឈានឡើងនៅតំបន់ព្រំដែនខេត្ត សឺនឡា ảnh 1](https://mediakm.dantocmiennui.vn/images/61d2f90a9f4be2a597569e50f6691e7ad1e60837ef68182cd3279c6764a8a8d50dd896ea0586e390edb1e2e3aa46a92c1925fd99379f30f16330d96d16fd71a0/1_vung_bien_sl.jpg)
ក្រៅពីនេះ អង្គភាពក៏បានអំពាវនាវកងទ័ពទាំងមូលអនុវត្តកម្មវិធី "កងទ័ពទ្រជំហានប្អូនៗ ទៅសាលារៀន" ឧបត្ថម្ភសិស្ស ១៤ នាក់ដោយមានទឹកប្រាក់ចំនួន ១,២ លានដុងក្នុងមួយខែ ជួយឱ្យប្អូនៗ មានប្រាក់ទិញសៀវភៅពុម្ព សៀវភៅសរសេរ ស្ងប់ចិត្តសិក្សារៀនសូត្រ។
![កម្មាភិបាលនៃប៉ុស្តិ៍ការពារព្រំដែន ជៀងទឿង ស្រុក អៀនចូវ ជាមួយនឹងលោកគ្រូ អ្នកគ្រូ អញ្ជើញមកសួរសុខទុក្ខ លើកទឹកចិត្តដល់សិស្សសាលាដែលទទួលបានការឧបត្ថម្ភមកកាន់ថ្នាក់រៀន ស្ងប់ចិត្តរៀនសូត្រ បង្កលក្ខខណ្ឌអោយសិស្សក្រីក្រឈានឡើងនៅតំបន់ព្រំដែនខេត្ត សឺនឡា ảnh 2](https://mediakm.dantocmiennui.vn/images/61d2f90a9f4be2a597569e50f6691e7ad1e60837ef68182cd3279c6764a8a8d5de0242ffc5a334b1594e66b3ba7b229a1925fd99379f30f16330d96d16fd71a0/2_vung_bien_sl.jpg)
មកទល់ពេលនេះ មានសិស្សជិត ១០០ នាក់មានស្ថានភាពលំបាកលំបិននៅលើភូមិសាស្រ្តខេត្តត្រូវបានជួយគាំពារពីកម្មវិធី "ទ្រជំហានប្អូនៗ ទៅសាលារៀន" និង "កូនធម៌កងទ័ពនៃប៉ុស្តិ៍ការពារព្រំដែន" មាន ១០ នាក់ត្រូវបានប៉ុស្តិ៍ការពារព្រំដែនទាំង ៥ ទទួលយកទៅហូបចុក ស្នាក់នៅប្រជុំជីវភាពនៅអង្គភាព ធានាអំពីសម្ភារ សិក្ខូបករណ៍គ្រប់គ្រាន់។ ផ្តើមពីនោះ ប្អូនៗ មានឱកាសដើរតាមគន្លងរបស់បងៗ ឳពុកជួយការពាររឹងមាំអធិបតេយ្យភាពសន្តិសុខព្រំដែននៃមាតុភូមិ៕
អត្ថបទនិងរូបថត៖ ហ៊ឺវគ្វៀត
បញ្ចូលទិន្នន័យដោយ៖ ចន្ថា