ប្រជានេសាទតំបន់សមុទ្រខេត្ត ក្វាងង៉ាយ មានពិធីបុណ្យប្រពៃណីផ្សារភ្ជាប់ជាមួយនឹងសមុទ្រជាច្រើនប៉ុន្តែវិសេសវិសាលបំផុតនោះគឺពិធីគោរពវិញ្ញាណក្ខន្ធកងទ័ព ហ្វាងសា នៅលើកោះជួរមុខ លី សឺន ក្នុងគោលបំណងឧទ្ទិសដឹងគុណជូនចំពោះវីរភាពកងទ័ពអង់អាច ក្លាហាន ហ្វាងសា ក្នុងកងសេនាជនសមុទ្រខាងជើងកាលពីជំនាន់ដើមបានឆ្លងកាត់លម្ហសមុទ្របោះសិលាចារឹកឋិតិភាពអំពី អធិបតេយ្យភាពសមុទ្រ កោះរបស់ វៀតណាម នៅលើប្រជុំកោះទាំងពីរ ហ្វាងសា និង ទ្រឿង សា។ល។
រយៈពេលកន្លងទៅមិនយូរប៉ុន្មាន នៅមណ្ឌលកេរដំណែលជាតិទីសក្ការបូជាភូមិ អានវិញ ស្រុក កោះ លី សឺន គណៈកម្មការបដិសណ្ឋារកិច្ចទីសក្ការបូជាភូមិ អានវិញ រួមជាមួយវង្សត្រកូលភូមិ អានវិញ បានចាត់តាំងពិធីគោរពវិញ្ញាណក្ខន្ធកងទ័ព ហ្វាងសា ក្នុងគោលបំណងឧទ្ទិសដឹងគុណជូនចំពោះវីរភាពកងទ័ពអង់អាចក្លាហានអតីតកាលបានធ្វើការវាស់វែងដំណើរតាមសមុទ្រ បោះបង្គោល សាងសង់ សិលាចារឹកអធិបតេយ្យភាពចំពោះប្រជុំកោះ ទាំងពីរ ហ្វាងសា និង ទ្រឿងសា។
ប្រព្រឹត្តឡើងក្នុងបរិយាកាសដ៏ស្រគត់ស្រគំ ពិធីនេះមានពិធីកិច្ចផ្សេងៗ ជាច្រើនដូចជា៖ ពិធីទទួល ពិធីដង្ហែ ពិធីព្រលែងរូបនិមិត្តមនុស្សជំនួសជីវិត ពិធីប្រណាំងទូក ទឺលិញ (សត្វទេពទាំងបួន) ជាដើម។
យោងតាមលោក ត្រឹន កឿង អនុប្រធានគណៈកម្មការបដិសណ្ឋារកិច្ចនៃទីសក្ការបូជាភូមិ អានវិញ៖ "ហ្វាងសា ទ្រឿងសា ជារបស់ វៀតណាម។ ស្រុក លី សឺន ចាត់តាំងពិធីគោរពវិញ្ញាណក្ខន្ធកងទ័ព ហ្វាងសា ជារៀងរាល់ឆ្នាំគឺជាសក្ខីភាពបញ្ជាក់អធិបតេយ្យភាពមិនអាចមាននរណារំលោភបំពានរបស់ វៀតណាម នៅលើប្រជុំកោះទាំងពីរនេះបានឡើយ។ ពិធីនេះក៏បានអប់រំប្រពៃណីស្នេហាជាតិដល់កូនចៅបច្ចុប្បន្នកាលនិងអនាគតកាលបន្តថែរក្សាអធិបតេយ្យភាពសមុទ្រកោះ វៀតណាម"។
ត្រូវបានវង្សត្រកូលនៅលើកោះ លី សឺន នៅតែបន្តរក្សាអស់រយៈពេលជាង ៤០០ ឆ្នាំកន្លងទៅ ពិធីគោរពវិញ្ញាណក្ខន្ធកងទ័ព ហ្វាងសា ត្រូវបានក្រសួង វប្បធម៌ កីឡានិងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីលំដាប់ថ្នាក់ជាតិក្នុងឆ្នាំ ២០១៣៕
អត្ថបទនិងរូបថត៖ ផាមកឿង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កក្កដា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់លើយ