ដោយមានចក្ខុវិស័យយុទ្ធសាស្រ្តអំពីកសិកម្មបចេ្ចកវិទ្យាខ្ពស់ ទីក្រុង ហូ ជីមិញ បានផ្ដល់អាទិភាពដល់ការអភិវឌ្ឍកសិកម្មប្រើបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាជីវសាស្ត្រ ឆ្ពោះទៅរកខឿនកសិកម្មទីក្រុងទំនើប ចីរភាពពីមួយជំហានទៅមួយជំហាន។
![ទីក្រុង ហូ ជីមិញ ផ្តល់អាទិភាពដល់ការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់ ឆ្ពោះទៅរកខឿនកសិកម្មទីក្រុងទំនើបពីមួយជំហានទៅមួយជំហានបច្ចុប្បន្នកសិកម្មបច្ចេកវិទ្យាខ្ពស់មានអត្រាប្រហែល ៤៨% តម្លៃសរុបនៃផលិត កម្មកសិកម្មរបស់ទីក្រុង ហូ ជីមិញ។ ទីក្រុង ហូ ជីមិញ ឆ្ពោះទៅរកខឿនកសិកម្មទីក្រុងទំនើប ảnh 1](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb0446e7183764f41cff94ca533529cd49bba1874848c0e404e457e3377ba7234d76f815d642ecd13407fb9c736f51fc822597da61bf2b4397e6b9eeb0a40bb20fef/tphcm_nong_nghiep_doi_thi_1.jpg)
អាស្រ័យដោយផោ្តតលើការធ្វើបរិវត្តកម្មផៃ្ទដីមិនសូវមានប្រសិទ្ធភាព កសាងតំបន់ផលិតកម្មប្រមូលផ្តុំ យូរអង្វែងផ្សារភ្ជាប់ជាមួយនឹងការប្រើ បច្ចេកវិទ្យាខ្ពស់ ទីក្រុង ហូ ជីមិញ បង្កើតបានមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់ (ចំនួន ៨៨ ហិកតា) មជ្ឈមណ្ឌលបច្ចេកវិទ្យាជីវសាស្រ្ត (ចំនួន ២៣ ហិកតា) កសិដ្ឋាន សម្តែងនិងសាកពិសោធន៍ចិញ្ចឹមគោយកទឹកដោះបច្ចេកវិទ្យាខ្ពស់ អ៊ីស្រាអែល... ហើយ។
![មណ្ឌលចិញ្ចឹមបណ្តុះជាលិកាបណ្តាផលិតផលផ្កានៅមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់ទីក្រុង ហូ ជីមិញ ទីក្រុង ហូ ជីមិញ ឆ្ពោះទៅរកខឿនកសិកម្មទីក្រុងទំនើប ảnh 2](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb0446e7183764f41cff94ca533529cd49bba1874848c0e404e457e3377ba7234d76c853488217590239cdd46871c4e3142c0714817eb6501b44b089fa7632e4cc14/tphcm_nong_nghiep_doi_thi_3a.jpg)
ទីក្រុងក៏បានអនុម័តកម្មពិធីអភិវឌ្ឍកូនឈើ កូនពូជនិងកសិកម្មបច្ចេកវិទ្យាខ្ពស់ដំណាក់កាល ២០២០ - ២០៣០ ក្នុងនោះផ្តោតការស្រាវជ្រាវ សាកពិសោធន៍ ផលិតពូជដំណាំ សត្វចិញ្ចឹមថ្មីសមស្រប ជំរុញយ៉ាងខ្លាំងក្លាការប្រើបច្ចេកវិទ្យាខ្ពស់ក្នុងការជ្រើសរើសបង្កើតពូជដំណាំ សត្វចិញ្ចឹមដូចជា៖ រំភាយរស្មីបង្កឱ្យមានការបម្រែបម្រួល បច្ចេកវិទ្យាផ្ទេរហ្សែន កែសម្រួលហ្សែន បច្ចេកវិទ្យាចិញ្ចឹម បណ្តុះជាលិកាកោសិការុក្ខជាតិ បច្ចេកវិទ្យាព្រោះបណ្តុះកូនពូជរុក្ខជាតិដើម្បីបំបែកពូជដំណាំបន្លែ ផ្កាគុណភាពខ្ពស់ បម្រើការផលិតកម្ម។ល។
![ចិញ្ចឹមបណ្តុះ ផលិតផ្សិតនៅក្នុងមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់ទីក្រុង ហូ ជីមិញ ទីក្រុង ហូ ជីមិញ ឆ្ពោះទៅរកខឿនកសិកម្មទីក្រុងទំនើប ảnh 3](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb0446e7183764f41cff94ca533529cd49bba1874848c0e404e457e3377ba7234d7614c52f214a53da32f595c7099d463d7897da61bf2b4397e6b9eeb0a40bb20fef/tphcm_nong_nghiep_doi_thi_4.jpg)
ទីក្រុង ហូ ជីមិញ ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៣០ មានផ្ទៃដីផលិតកសិកម្ម ប្រើបច្ចេកវិទ្យាខ្ពស់ប្រហែល ១៨.៧៦០ ហិកតា រួមទាំងតំបន់ឯកវប្បកម្មដំណាំហូបផ្លែបច្ចេកវិទ្យាខ្ពស់ តំបន់ចិញ្ចឹមបង្គាក្លឹង ចិញ្ចឹមបង្គារជើងស ត្រីលម្អ ផលិតចំណីសត្វពាហនៈ ផ្កា បន្លែ បច្ចេកវិទ្យាខ្ពស់ជាដើម៕
អត្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កក្កដា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់លើយ