ពិធីបុណ្យ កូវងឺ (បួងសួងសុំភោគផលសមុទ្រ) របស់នេសាទករនៅខេត្ត ប៊ិញធន់ ប្រព្រឹត្តឡើងនៅទីក្រុង ផានធៀត ដោយមានសកម្មភាពវប្បធម៌ទេសចរណ៍ដ៏វិសេសវិសាលជាច្រើន។
នេះជាសកម្មភាពគាំទ្រឆ្នាំទេសចរណ៍ជាតិ ២០២៣ "ខេត្ត ប៊ិញធន់ - ប្រមូលផ្តុំបៃតង" រៀបចំដោយគណៈកម្មាធិការប្រជាជនទីក្រុង ផានធៀត។ ផ្នែកពិធីប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែ សីហា ដោយមានពិធីកិច្ចប្រពៃណីដូចជាពិធីក្បួនដង្ហែ ឡែន អុងសាញ់ (ងិញអុង) ពិធីបណ្តែតប្រទីបនៅទន្លេ កាទី។ល។
ចំណុចលេចធ្លោនៃពិធីបុណ្យឆ្នាំនេះគឺផ្នែកលេងកម្សាន្តដោយមានលំហផ្សារណាត់ដាក់តាំងបង្ហាញពិព័រណ៍ តាំងពិព័រណ៍ ម្ហូបអាហារនៅវិថី ទ្រឹង ទ្រាក់ ទាក់ទាញការចូលរួមរបស់ស្តង់ទំនិញចំនួន ១៨០ ឧទ្ទេសនាមទំនិញ វិចិត្រសិល្បៈវាយនភណ្ឌ រុក្ខជាតិតែងលម្អ ផលិតផលភូមសិប្បកម្មិរបររបស់ ខេត្តក្រុងមួយចំនួននៅទូទាំងប្រទេសហើយជាពិសេសគឺការផ្សព្វផ្សាយផលិត ផល OCOP របស់ខេត្ត ប៊ិញធន់ ដូចជា៖ ផ្លែស្រកានាគ ទឹកត្រី គ្រឿងសមុទ្រស្រស់ ងៀតជាដើម។ ក្រៅពីនេះ ផ្នែកលេងកម្សាន្តក៏នៅមានប្រព្រឹត្តឡើងបណ្តាសកម្មភាពដូចជា៖ ពិធីប្រលងច្រៀង ចែវ គ្រលែងចង្អេរកឡោបិ៍ ពិធីចម្រៀង បាយចយ សម្តែងសិល្បៈ...
ពិធីបុណ្យ កូវងឺ មានអត្តសញ្ញាណពិសេសដោយឡែកប្រចាំតំបន់ភូមិភាគ ឆ្លុះបញ្ចាំងពីជំនឿលើវិស័យមុខរបរនេសាទ បង្ហាញពីសេចក្តីបំណងប្រាថ្នារបស់ ប្រជានេសាទ ប៊ិញធន់ បួងសួងសុំអោយសកម្មភាពសេដ្ឋកិច្ចសមុទ្រ ប្រកបដោយសុខសាន្តនិងអំអោយផលល្អការដឹងគុណចំពោះសមុទ្រ ក្នុងនោះអារក្សសមុទ្រ ណាមហាយ និងអារក្សសមុទ្រដទៃទៀតមានតួនាទីយ៉ាងសំខាន់ក្នុងជីវភាពខាងស្មារតី ជាទីពឹងបង្អែកដើម្បីពួកគាត់ដាក់សេចក្តីទុកចិត្តនិងស្ងប់ចិត្តពេលប្រកបការងារនៅលើសមុទ្រ៕
អត្ថបទនិងរូបថត៖ ហុងហៀវ
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង