ស្ថិតនៅក្រោមជើងភ្នំ រ៉ុង ចម្ងាយពីបង្គោលទង់ លុងគូ ប្រហែល ១ គីឡូម៉ែត្រ ភូមិ ឡូឡូចាយ ឃុំ លុងគូ ស្រុក ដុងវ៉ាន់ (ខេត្ត ហាយ៉ាង) ជាកន្លែងរស់នៅរបស់បងប្អូនជនជាតិ ឡូឡូ ចំនួន ១០៤ ក្រុមគ្រួសារ។
ឆ្លងកាត់អំឡុងពេលច្រើនខែ ច្រើនឆ្នាំ ភូមិ ឡូឡូចាយ នៅតែរក្សាទុកបានបណ្តាតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ឡូឡូ ស្ទើរតែទាំងស្រុងតាំងពីផ្ទះជញ្ជាំងដីរហូតដល់បណ្តាពិធីបុណ្យប្រពៃណី ទំនុកច្រៀង ចង្វាក់របាំប្រជាប្រិយ។ល។
លោក ស៊ិញ យ៉ីហ្កាយ ប្រធានភូមិ ឡូឡូចាយ បានឲ្យដឹងថា បច្ចុប្បន្នភូមិមានក្រុមគ្រួសារធ្វើសេវាកម្មស្នាក់អាស្រ័យសហគមន៍ homestay ចំនួន ៣០ គ្រួ។ បណ្តាគ្រួសារមិនមានលក្ខខណ្ឌធ្វើសេវាស្នាក់អាស្រ័យគឺបងប្អូនជនជាតិចិញ្ចឹមជ្រូក មាន់ ដាំបន្លែផ្គត់ផ្គង់ឱ្យបណ្តាក្រុមគ្រួសារធ្វើសេវាកម្មស្នាក់អាស្រ័យ។ បងប្អូនជនជាតិនៅក្នុងភូមិប្រសិនបើត្រូវស្ថាបនាឱ្យល្អប្រសើរ សាងសង់ផ្ទះសម្បែងឡើងវិញសុទ្ធតែឯកភាពគ្នាធ្វើតាមរបៀបរបបចាស់ទាំងអស់ រក្សាបានលក្ខណៈវប្បធម៌ប្រពៃណីផង បង្កើតទេសភាពឯកភាពគ្នាដើម្បីទាក់ទាញភ្ញៀវទេសចរទស្សនាផង។
អញ្ជើញមកកាន់់ភូមិ ឡូឡូចាយ សព្វថ្ងៃ ភ្ញៀវទេសចរជក់ចិត្តជាមួយបណ្តារបងថ្មត្រូវបានដាក់តម្រៀបយ៉ាងប្រយ័ត្នប្រយែង បណ្តាផ្ទះជញ្ជាំងដីស្លែប្រក់ជិត។ល។ ជាពិសេស នៅនិទាឃរដូវ ភូមិ ឡូឡូចាយ បែរជាស្រស់ស្អាតប្លែក ធម្មតា ទេសភាពប្រៀបដូចជាភូមិរឿងព្រេងទិទានដោយមានផ្កាម៉ាក់ខៃ ផ្កាព្រូន ប្រជែងគ្នាបង្អួតសម្រស់៕
អត្ថបទ និងរូបថត៖ ណាមថៃ
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង