នាថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២២ ការិយាល័យនយោបាលចេញសេចក្តីសម្រេចចិត្តលេខ ៣១ ស្តីពីទិសដៅភារកិច្ចអភិវឌ្ឍ ទីក្រុង ហូ ជីមិញ រហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ក្នុងនោះ ដោយឡែកចំពោះផ្នែកសុខាភិបាលទីក្រុង ហូ ជីមិញ សេចក្តីសម្រេចចិត្តលេខ ៣១ បញ្ជាក់យ៉ាងច្បាស់ថា៖ "…
កសាងប្រព័ន្ធសុខាភិបាលជឿនលឿន ទំនើប ប្រើបច្ចេកទេស បច្ចេកវិទ្យាខ្ពស់ អភិវឌ្ឍវិស័យមួយចំនួនភ្ជាប់ខ្លួនជាមួយនឹងកម្រិតបច្ចេកវិទ្យាពិភពលោក ឆ្ពោះទៅរកគោលដៅជាមជ្ឈមណ្ឌលថែទាំសុខភាពតំបន់ អាស៊ាន"។
ដើម្បីអនុវត្តនូវគោលដៅនេះ ទីក្រុង ហូ ជីមិញ បានលើកសំណើរ ៧ ក្រុមដំណោះស្រាយក្នុង គោលបំណងជួយផ្នែកសុខាភិបាលអភិវឌ្ឍតាមទិសដៅជំនាញឯកទេស ទំនើប។
ទាំងនោះគឺ៖ ត្រូវការបង្កើតឡើងមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សផ្នែកសុខាភិបាល គុណភាពខ្ពស់ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទំនើប រៀបចំដាក់ដំណើរការតំបន់សុខាភិបាលបច្ចេកទេសខ្ពស់តាមគំរូវិទ្យាស្ថាន - សាលា អភិវឌ្ឍបច្ចេកទេសជំនាញឯកទេសឆ្លើយតបគំរូជំងឺតម្កាត់និងតម្រូវការ ថែទាំសុខភាពរបស់ប្រជាជន កសាងបណ្តាញថែទាំតាមឯកទេសពីសុខាភិបាលជំនាញឯកទេស ដល់សុខាភិបាលមូលដ្ឋាន ផ្គត់ផ្គង់យ៉ាងពេញលេញបណ្តាទម្រង់ថែទាំសុខភាពមានគុណភាព ឆ្លើយតបតម្រូវការពិពិធភាពរបស់ប្រជាជន កសាងនិងអភិវឌ្ឍបណ្តាញទេសចរណ៍សុខាភិបាល ជំរុញយ៉ាងខ្លាំងក្លាការគួបផ្សំវេជ្ជសាស្ត្រទំនើបនិងវេជ្ជសាស្ត្របុរាណ ជំរុញសកម្មភាពស្រាវជ្រាវ និងសកម្មភាពអភិវឌ្ឍនិងសកម្មភាពនវានុវត្តន៍ច្នៃប្រឌិតក្នុងវិស័យសុខាភិបាលយ៉ាងខ្លាំងក្លាក្នុងពេលឆាប់ៗ៕
អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ - ឌិញហាំង
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង