ខេត្ត ហូវយ៉ាង វិនិយោគលើការអភិវឌ្ឍតំបន់បងប្អូនជនជាតិ ខ្មែរ

បងប្អូនជនជាតិ ខ្មែរ នៅឃុំ លឿងតឹម ស្រុក ឡុងមី (ខេត្ត ហូវយ៉ាង) ធ្វើបរិវត្តកម្មផ្ទៃដីមិនសូវមានប្រសិទ្ធភាពសេដ្ឋកិច្ចងាកទៅដាំបន្លែស្អាត ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់វិញ
បងប្អូនជនជាតិ ខ្មែរ នៅឃុំ លឿងតឹម ស្រុក ឡុងមី (ខេត្ត ហូវយ៉ាង) ធ្វើបរិវត្តកម្មផ្ទៃដីមិនសូវមានប្រសិទ្ធភាពសេដ្ឋកិច្ចងាកទៅដាំបន្លែស្អាត ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់វិញ

គ្រួសារលោក លី គីមថេន ជនជាតិ ខ្មែរ នៅភូមិ ៧ ឃុំ វីតឹន ទីក្រុង វីថាញ់ (ខេត្ត ហូវយ៉ាង) ស្ថិតក្នុងក្របខ័ណ្ឌក្រុមគ្រួសារក្រីក្រ។ ឆ្នាំ ២០១២ ពិនិត្យមើលឃើញស្ថានភាពលំបាកលំបិន រដ្ឋបានជួយឧបត្ថម្ភគ្រួសារលោកសាងសង់ផ្ទះថ្មី។ ផ្តើមពីនោះ ពីរនាក់ប្តីប្រពន្ធកាន់តែមានកម្លាំងចិត្តបន្ថែមទៀត តាំងចិត្តឧស្សាហ៍ព្យាយាមក្នុងការរកស៊ី។

ថ្មីៗ នេះ លោកបន្តទទួលបានជំនួយឧបត្ថម្ភខ្ចីទុននិងកូនពូជដើម្បីចិញ្ចឹមគោ ចិញ្ចឹមអន្ទង់លក្ខណៈពាណិជ្ជកម្ម ជួយបង្កើនប្រាក់ចំណូលប៉ាន់ប្រមាណប្រាក់ចំណេញទទួលបានជាង ៧០ លានដុងក្នុងមួយឆ្នាំ។ លោក ងុយ ថាញ់ឡុក លេខាសាខាបក្សភូមិ ៧ ឃុំ វីតឹន បានឲ្យដឹងថា ភូមិមានបងប្អូនជនជាតិ ខ្មែរ ចំនួន ១១៣ ក្រុមគ្រួសារដោយមានមនុស្សចំនួន ៥៤៧ នាក់។

ខេត្ត ហូវយ៉ាង វិនិយោគលើការអភិវឌ្ឍតំបន់បងប្អូនជនជាតិ ខ្មែរ ảnh 1ដោយមានការជួយឧបត្ថម្ភរបស់រដ្ឋ បងប្អូនជនជាតិ ខ្មែរ ជាច្រើនក្រុមគ្រួសារនៅឃុំ វីតឹន ទីក្រុង វីថាញ់ (ខេត្ត ហូវយ៉ាង) បានក្លៀវក្លាហ៊ានវិនិយោគលើការចិញ្ចឹមពពែពាំនាំមកនូវប្រាក់ចំណូលស្ថិរភាព

ការងារគិតគូរដល់ជីវភាពរស់នៅជូនបងប្អូនជនជាតិត្រូវបានគ្រប់លំដាប់ថ្នាក់ ផ្នែកអាទិភាពធ្វើតាំងពីហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ អគ្គិសនី ទឹកស្អាតរហូតដល់កម្មវិធីជួយឧបត្ថម្ភខ្ចីទុន កូនពូជចិញ្ចឹម។ ពីរឆ្នាំមុន ភូមិមានបងប្អូនជនជាតិជាង ៨០ ក្រុមគ្រួសារស្ថិតក្នុងក្របខ័ណ្ឌក្រុមគ្រួសារក្រីក្រ។ បច្ចុប្បន្នភូមិទាំងមូលនៅត្រឹមតែ ៣ ក្រុមគ្រួសារប៉ុណ្ណោះ។

ខេត្ត ហូវយ៉ាង វិនិយោគលើការអភិវឌ្ឍតំបន់បងប្អូនជនជាតិ ខ្មែរ ảnh 2បងប្អូនជនជាតិ ខ្មែរ នៅឃុំ លឿងតឹម ស្រុក ឡុងមី (ខេត្ត ហូវយ៉ាង) ធ្វើបរិវត្តកម្មផ្ទៃដីមិនសូវមានប្រសិទ្ធភាពសេដ្ឋកិច្ចងាកទៅដាំបន្លែស្អាត ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់វិញ

យោងតាមលោក គី ហៀវថាញ់ អនុប្រធានគណៈកម្មការជនជាតិខេត្ត ហូវយ៉ាង ខេត្តមានប្រជាជនជាង ២០០.០០០ ក្រុមគ្រួសារដោយមានជិត ៧៣០.០០០ នាក់ ក្នុងនោះជាង ២៤.០០០ នាក់ជាបងប្អូនជនជាតិ ខ្មែរ។

ប៉ុន្មានឆ្នាំកន្លងទៅ អនុវត្តរាល់គោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតំបន់បងប្អូនជនជាតិ មុខមាត់ជនបទនៅតំបន់ជនជាតិ ខ្មែរ បានមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ ប្រសិនបើឆ្នាំ ២០១៨ អត្រាក្រុមគ្រួសារក្រីក្រនៅតំបន់បងប្អូនជនជាតិក្នុងខេត្តគឺ ១៨,៨៣ ភាគរយរីឯដល់ដំណាច់ឆ្នាំ ២០២២ ថយចុះនៅចំនួន ១៣,៣ ភាគរយ៕

អត្ថបទនិងរូបថត៖ ហុងថៃ
បញ្ចូលទិន្នន័យដោយ៖ ចន្ថា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍