តីនិញ ជាខេត្តស្ថិតនៅតំបន់ ដុងណាមបូ (ភាគខាងកើតនៃភូមិភាគខាងត្បូង) មានខ្សែបន្ទាត់ព្រំដែនប្រវែងចំនួន ២៤០ គីឡូម៉ែត្រ ជាប់ជាមួយខេត្តចំនួន ៣ គឺខេត្ត ស្វាយរៀង ព្រៃវែង និង ត្បូងឃ្មុំ នៃព្រះរាជាណាចក្រ កម្ពុជា។
ដោយមានលក្ខណៈពិសេសដាច់ដោយឡែកខ្សែបន្ទាត់ព្រំដែនវែង ផ្លូវលំ ច្រករបៀងតូចៗ ជាច្រើនបណ្តាល អោយស្ថានភាពរត់ពន្ធ ក្លែងបន្លំពាណិជ្ជកម្ម ចេញចូលឆ្លងដែនខុសច្បាប់នៅតំបន់ព្រំដែន តីនិញ តែងតែវិវត្តពិបាកនឹងប៉ាន់ប្រមាណបាន។
ដើម្បីថែរក្សារឹងមាំសន្តិសុខ សណ្តាប់ធ្នាប់តំបន់ព្រំដែន កងទ័ពការពារព្រំដែនខេត្ត តីនិញ បានសហការជាមួយកងកម្លាំងប្រដាប់អាវុធនៃខេត្តចំនួន ៣ របស់ កម្ពុជា បំពេញល្អការងារឃោសនាអប់រំប្រជាជនឱ្យគោរពយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង បទប្បញ្ញត្តិ ព្រមព្រៀងអំពីព្រំដែនដែលរដ្ឋាភិបាលប្រទេសទាំងពីរបានចុះហត្ថលេខាដូចជា៖ មិនឆ្លងដែនទៅវិញទៅមកដោយខុសច្បាប់ មិនលែងសត្វ គោក្របីឲ្យដើររកស៊ីពាសវាលពាសកាលបំផ្លាញដំណាំ មិនកាប់បំផ្លាញ លួចប្លន់រុក្ខផល បរបាញ់ចាប់សត្វព្រៃខុសច្បាប់ ។ល។ ព្រមទាំង បង្កើនការយាមល្បាត ត្រួតពិនិត្យ តស៊ូប្រយុទ្ធមានប្រសិទ្ធភាពពីស្ថានភាពចេញចូលឆ្លងដែនខុសច្បាប់។
ឆ្នាំ ២០២២ ក្នុងការងារសហការ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋជនគ្រប់ប្រភេទ កងកម្លាំងប្រទេសទាំងពីរបានចាប់ឃាត់ខ្លួនចំនួន ៦២ ករណី ដោយមានចំនួន ១៣៨ មុខសញ្ញាចេញចូលឆ្លងដែនខុសច្បាប់ សហការដោះស្រាយសំណុំរឿងពាក់ព័ន្ធដល់ប្រជាពលរដ្ឋ វៀតណាម ពលកម្មនៅ កម្ពុជា ជាពិសេសគឺដោះស្រាយជូនប្រជាពលរដ្ឋ វៀតណាម ពលកម្មនៅ កម្ពុជា ជាង ៥៦០ នាក់ត្រលប់មកប្រទេសវិញដោយសុវត្ថិភាព។
ក្រៅពីនេះ ក្នុងការងារខណ្ឌសីមា បោះបង្គោលព្រំដែន ប្រទេសទាំងពីរបានកសាងប្រកបដោយសុក្រឹតភាពចំនួន ១០២ បង្គោលក្នុងចំណោម ១០៩ បង្គោលគោល បង្គោលបន្ទាប់បន្សំចំនួន ៣៧០ បង្គោលចំណាំចំនួន ១០៩ និងខណ្ឌសីមាចំនួន ២២០ គីឡូម៉ែត្រ ខ្សែបន្ទាត់ព្រំដែន។ល។
អត្ថបទ៖ យ៉ាងផឿង
រូបថត៖ យ៉ាងផឿង - ថាញ់តឹន
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ