ដើម្បីបង្កើតកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ច ទីក្រុង ហូ ជីមិញ កំពុងជំរុញបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លាលើវិស័យជាច្រើនដោយមានគោលដៅដល់ឆ្នាំ ២០២៥ សេដ្ឋកិច្ចឌីជីថលចូលរួមវិភាគទានប្រហែល ២៥% ផលិតផលសរុបនៅលើភូមិសាស្រ្តទីក្រុង។
យោងតាមរបាយការណ៍ចាត់ចំណាត់ថ្នាក់របស់ក្រសួងព័ត៌មាននិងសារគមនា គមន៍ ឆ្នាំ ២០២២ គឺជាឆ្នាំទី ៣ ជាបន្តបន្ទាប់ទីក្រុង ហូ ជីមិញ រៀបចំដាក់ដំណើរការកម្មវិធីបរិវត្តកម្មឌីជីថលប្រកបដោយប្រសិទ្ធភាព។
ក្នុងនោះ ទីក្រុង ហូ ជីមិញ ជាប់ចំណាត់ថ្នាក់ទីមួយអំពីសន្ទស្សន៍យន្តការឌីជីថល ហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាប់ចំណាត់ថ្នាក់ទីពីរអំពីសកម្មភាពអាជ្ញាធរឌីជីថលនិងទី ៤ អំពីសកម្មភាពសេដ្ឋកិច្ចឌីជីថលទូទាំងប្រទេស។
ឆ្នាំ ២០២៣ ទីក្រុង ហូ ជីមិញ កំណត់ថាជាឆ្នាំទិន្នន័យឌីជីថល ផ្តើមពីនោះផ្តោតលើសកម្មភាពអភិវឌ្ឍ តំណភា្ជប់ ចែករំលែក ទាញយកផល វិភាគទិន្នន័យបម្រើបរិវត្តកម្មឌីជីថល អភិវឌ្ឍរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល។
នាពេលខាងមុខ ទីក្រុង ហូ ជីមិញ នឹងផ្តោតលើការបញ្ចប់ប្រព័ន្ធព័ត៌មាន ដោះស្រាយនីតិវិធីរដ្ឋបាល តំណភា្ជប់ជាមួយច្រកទ្វារសេវាសាធារណៈជាតិ ប្រព័ន្ធបញ្ជាក់អត្តសញ្ញាណ មូលដ្ឋានទិន្នន័យ លំនៅឋាននៃក្រសួងនគរបាលក៏ដូចជាមូលដ្ឋានទិន្នន័យជាតិបណ្តាក្រសួងផ្នែក អនុវត្តឯកភាពគោលការណ៍ឌីជីថលរូបនីយកម្មសំណុំឯកសារ លទ្ធផលបែបបទរដ្ឋបាលក្នុងការទទួល ដោះស្រាយ បែបបទរដ្ឋបាល បញ្ចប់ការផ្តល់ ១០០% សេវាធានាការផ្តល់ព័ត៌មានទាំងអស់អំពីនីតិវិធីរដ្ឋបាល ការអនុវត្តនិងការដោះស្រាយបែបបទរដ្ឋបាលនៅក្នុងបរិយាកាសបណ្តាញអ៊ីនធឺ ណិត (ចំពោះបែបបទគ្រប់លក្ខខណ្ឌ)...៕
អត្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ