ជំនួសឱ្យការប្រើប្រភពទឹកហូរធម្មជាតិ ប្រជាជនជាច្រើនក្រុមគ្រួសារនៅស្រុក ដាមរ៉ុង (ខេត្ត ឡឹមដុង) ក៏បង្ហូរទឹកជ្រោះចូលទៅក្នុងអាងស៊ីម៉ងត៍ដើម្បីចិញ្ចឹមត្រី ស្ទឺជិនទៅវិញ រក បានប្រាក់ចំណូលទាំងពាន់លានដុងក្នុងមួយឆ្នាំ។
យោងតាមការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុក ដាមរ៉ុង ទូទាំងស្រុកមានផ្ទៃ ទឹកជិត ១០ ហិកតាចិញ្ចឹមត្រីស្ទឺជិនតាមទិសដៅប្រើបច្ចេកវិទ្យាខ្ពស់ (អាងស៊ីម៉ងត៍ គ្របបាំងសំណាញ់ ប្រព័ន្ធទឹកហូរស្វ័យប្រវត្តិ ។ល។) ទិន្នផលជាង ៧០ តោនក្នុងមួយហិកតា (បរិមាណផលចំនួន ១.២០០ ដល់ ១.៤០០ តោនក្នុងមួយឆ្នាំ)។
ផ្ទៃដីចិញ្ចឹមត្រីស្ទឺជិនប្រមូលផ្តុំជាចម្បងនៅតាមឃុំ រ៉ូមាន ដាម៉្រុង ដាតុង ដាឡុង និង លៀងស្រូញ។ អាស្រ័យដោយទីផ្សារ មានស្ថិរភាព តម្លៃលក់ចាប់ពី ១៨០.០០០ ដល់ ៣០០.០០០ ដុងក្នុងមួយគីឡូក្រាម របរចិញ្ចឹមត្រីស្ទឺជិនបានជួយប្រជាជននៅទីនេះមានប្រាក់ចំណូលគួរអោយកត់សម្គាល់។
លោក លៀន ហតហាហាយ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ដាមរ៉ុង មានប្រសាសន៍ថា ការចិញ្ចឹមត្រីស្ទឺជិនគឺជាគំរូមួយក្នុងចំណោមគំរូកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័សនិងប្រកបដោយនិរន្តរភាពរបស់មូលដ្ឋាន។ ផ្ទៃដីចិញ្ចឹមត្រីស្ទឺជិនរបស់ស្រុកបច្ចុប្បន្នកំពុងនាំមុខគេក្នុងខេត្តនិងតំបន់ តី ង្វៀន ទាំងមូល។
នោះគឺជាមោទនភាពមួយក្នុងចំណោមមោទនភាពទាំងឡាយរបស់ស្រុកតំបន់ចុងកាត់មាត់ញក តំបន់ឆ្ងាយដាច់ស្រយាលដូចជាស្រុក ដាមរ៉ុង។ ស្រុកខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ ផ្ទៃដីចិញ្ចឹមត្រីស្ទឺជិនសម្រេចបានចំនួន ៥០ ហិកតា៕
អត្ថបទនិងរូបថត៖ ង្វៀនយុង
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ