ប្រព្រឹត្តឡើងពីថ្ងៃទី ១៧ ខែ តុលា ដល់ថ្ងៃទី ១៨ ខែ វិច្ឆិកា ជាខែចំណុចកំពូល ដើម្បីជនក្រីក្រឆ្នាំ ២០២៣ នៅទីក្រុង ហូ ជីមិញ ជាឱកាសដើម្បីបណ្តាអង្គភាព អង្គការ បង្ហាញ "ស្មារតីរាប់អានជួយគ្នា ទៅវិញទៅមក" ដោយសកម្មភាពជាក់ស្តែង ក្នុងគោលបំណងចែករំលែក ជួយឧបត្ថម្ភជនក្រីក្រ អ្នកមានស្ថានភាពលំបាកលំបិន ស្ថិរភាពជីវភាពរស់នៅ។
យោងតាមគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុង ហូ ជីមិញ ក្នុងអំឡុងខែ ចំណុចកំពូល មូលនិធិ "ដើម្បីជនក្រីក្រ" និងប្រព័ន្ធរណសិរ្សមាតុភូមិ វៀតណាម គ្រប់លំដាប់ថ្នាក់បានចលនាថវិកាចំនួន ១៦៥ ពាន់លានដុង។ ចំក្នុងអំឡុងថ្ងៃ ដំបូងបំផុសចលនា គណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុង ហូ ជីមិញ បាន ប្រើប្រាស់ថវិកាប្រមាណ ១០ ពាន់លានដុងសម្រាប់បណ្តាសកម្មភាព៖
ឧបត្ថម្ភ ៩៧ មធ្យោបាយរកស៊ីចិញ្ចឹមជីវិតជូនពលករ ផ្តល់អាហារូបករណ៍ ង្វៀន ហឺវ ថ ឲ្យសិស្សសាលា និស្សិតចំនួន ២.២៩៨ នាក់ ផ្តល់ជូនសៀវភៅ សន្សំប្រាក់ចំនួន ២០ ក្បាល (១០ លានដុងក្នុងមួយសៀវភៅ) ជូន ២០ គ្រួសារ មានកុមារកំព្រា ស្ថានភាពលំបាកលំបិនខ្លាំង ផ្តល់ជូនកុំព្យូទ័រឲ្យសិស្សសាលា ក្រីក្រចំនួន ១៥០ គ្រឿង... ក៏ផ្តើមពីប្រភពទុននេះ ទីក្រុង ហូ ជីមិញ នឹងបន្ត គិតគូរឲ្យបណ្តាក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារ ជិតខ្សែបន្ទាត់នៃភាពក្រីក្រតាម គោលការណ៍ កាត់បន្ថយភាព ក្រីក្រពហុវិស័យ ដំណាក់កាល ២០២១ - ២០២៥ ជាពិសេសឱកាសបុណ្យ ចូលឆ្នាំថ្មី ឆ្នាំ ២០២៤ ខាងមុខនេះ។
បានផ្តួចផ្តើមឡើងរយៈកាលមុននេះជាង ៣០ ឆ្នាំមុន បណ្តាកម្មវិធីកាត់ បន្ថយភាពក្រីក្រ កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពរបស់ទីក្រុង ហូ ជីមិញ បានពង្រីកយ៉ាងខ្លាំងក្លា នូវប្រពៃណីរាប់អានជួយគ្នាទៅវិញទៅមកកៀរគរ បណ្តាប្រភពកម្លាំងសង្គម បណ្តាសមាសភាគសេដ្ឋកិច្ច... រួមចំណែកចូលរួម ជាមួយទីក្រុងឆ្ពោះទៅគោលដៅមិនមានក្រុមគ្រួសារ ក្រីក្រតាមស្ដង់ដារក្រីក្រ ទូទាំងប្រទេសជាសារវ័ន្ត និងនៅសេសសល់ក្រោម ០,៥% នៃក្រុមគ្រួសារ ក្រីក្រតាមស្តង់ដារទីក្រុងក្នុងឆ្នាំ ២០២៥៕
អត្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ - ស៊ន់ឃូ
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង