ខិតខំប្រឹងប្រែងរុករកកម្ទេចគ្រាប់បែកគ្រាប់មីនចោលនៅលើខ្សែបន្ទាត់ព្រំដែនខេត្ត ហាយ៉ាង

ប៉ុន្មានឆ្នាំកន្លងទៅ ខេត្ត ហាយ៉ាង អនុវត្តការងាររុករក កម្ទេចចោលក្នុងផ្ទៃដីជាង១៣.០០០ ហិកតាហើយ បច្ចុប្បន្ននៅមានផ្ទៃដីប្រហែល ៧៧.០០០ ហិកតាទៀតរងការបំពុលដោយគ្រាប់បែកគ្រាប់មីន
ប៉ុន្មានឆ្នាំកន្លងទៅ ខេត្ត ហាយ៉ាង អនុវត្តការងាររុករក កម្ទេចចោលក្នុងផ្ទៃដីជាង១៣.០០០ ហិកតាហើយ បច្ចុប្បន្ននៅមានផ្ទៃដីប្រហែល ៧៧.០០០ ហិកតាទៀតរងការបំពុលដោយគ្រាប់បែកគ្រាប់មីន

ដើម្បីសងធារដីស្អាតមកវិញ បង្កើតមធ្យោបាយចិញ្ចឹមជីវិតជូនប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច នាពេលកន្លងទៅ បញ្ជាការដ្ឋានយោធាខេត្ត ហាយ៉ាង រួមជាមួយកងកម្លាំងរុករកកម្ទេចគ្រាប់បែកគ្រាប់មីនចោលបោះទីតាំងលើភូមិសាស្ត្រខេត្តបានកៀរគរប្រភពកម្លាំងអនុវត្តការងាររុករកកម្ទេចគ្រាប់បែកគ្រាប់មីនចោលប្រកបដោយប្រសិទ្ធភាពនៅលើខ្សែបន្ទាត់ព្រំដែន ។ល។

ឆ្លងកាត់បណ្តាជម្រាលភ្នំដ៏ចោតថ្មច្រូងច្រាង ក្រុមការងារនៃកងរុករកកម្ទេចឧបសគ្គចោល កងពលតូច ៥៤៣ នៅតែឃ្មាតខ្មីនឹងកិច្ចការ។

2-ra pha bom min o Ha Giang - anh Duc Tho.jpg
ការពិនិត្យប្រភេទសម្ភារៈផ្ទុះទាំងឡាយដែលបានរុករកនិងប្រមូលផ្តុំហើយនៅស្រុក វីស្វៀន

ដោយមានស្មារតីរបស់កងទ័ព កម្មាភិបាលនិងយុទ្ធជនតែងតែលើកជ្រោងស្មារតីទំនួលខុសត្រូវ ធានាសុវត្ថិភាព។ យុទ្ធជនទាំងឡាយបានតាមរករុក រកកម្ទេចចោល ប្រមូលផ្តុំ បែងចែកប្រភេទនិងធ្វើប្រព្រឹត្តកម្មគ្រាប់បែកគ្រាប់មីន សម្ភារៈផ្ទុះរាប់សិបតោនដោយជោគជ័យនៅតាមស្រុកព្រំដែន ចំណុចស្នូលគឺនៅខ្សែបន្ទាត់ព្រំដែន វីស្វៀន។

ប្រធានកង ង្វៀន វ៉ាន់ថុង កងរុករកកម្ទេចចោលឧបសគ្គ កងពលតូច ៥៤៣ បានឲ្យដឹងថា៖ នៅភូមិសាស្ត្រខេត្ត ហាយ៉ាង ផ្ទៃដីត្រូវបំពុលដោយគ្រាប់បែកគ្រាប់មីនស្ថិតនៅលើចំណុចខ្ពស់លំបាកធ្វើដំណើរ ងាយបង្កគ្រោះថ្នាក់ ព្រោះហេតុដូច្នោះការងាររុករកកម្ទេចចោល សម្អាតឧបសគ្គគឺជាភារកិច្ច ពោរពេញទៅដោយបញ្ហាប្រឈម ហានិភ័យ។ ប៉ុន្តែដោយមានស្មារតីទទួលខុសត្រូវ យុទ្ធជនទាំងឡាយបានអនុវត្តយ៉ាងល្អប្រសើរការងារ តាមរក រុករក កម្ទេចចោល ប្រមូលផ្តុំបែងចែកប្រភេទនិងធ្វើប្រព្រឹត្តកម្មគ្រាប់បែកគ្រាប់មីន សម្ភារៈផ្ទុះ។ ប្រធានកងលោក ង្វៀន វ៉ាន់ថុង បានចែករំលែកថា៖ "យើងខ្ញុំរំពឹងថាដែនដីទាំងឡាយដែលយើងខ្ញុំបានធ្វើដំណើរឆ្លងកាត់នឹងលែងមានសំឡេងផ្ទុះរបស់គ្រាប់បែកគ្រាប់រំសេវ។ គោលបំណងចង់ឲ្យប្រជាជនសុវត្ថិភាពនៅពេលមកកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចនៅទីនេះ"។

លោកវរសេនីយ៍ឯក ឡេ អាញ់ទន់ មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ហាយ៉ាង បានឲ្យដឹងថា៖ បានជ្រើសរើសកងកម្លាំងកម្មាភិបាល បុគ្គលិកឯកទេសនិងហ្វឹកហ្វឺនក្នុងគោលបំណងធានាក្តាប់បានយ៉ាងរឹងមាំនូវមុខជំនាញ បច្ចេកទេស បំណិនរុករកកម្ទេចចោល ដោយសុវត្ថិភាពជាដាច់ខាត។ ប្រឈមមុខនឹងរាល់ការលំបាកលំបិនដូចជាសណ្ឋានដី ធាតុអាកាស គ្រាប់បែកគ្រាប់មីន ក្រាស់ឃ្មឹកនៅតាមចំណុចខ្ពស់មានកត្តាយុទ្ធវិធីក៏ដូចជារូងភ្នំជ្រៅ គ្មានផែនទីតាមដាន ។ល។ កម្មាភិបាល យុទ្ធជននៃបញ្ជាការដ្ឋានយោធាខេត្តនិយាយដោយឡែកនិងកងកម្លាំង កងវិស្វកម្មនិយាយរួមនៅតែផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ពង្រីកស្មារតីទទួលខុសត្រូវដើម្បីបំពេញភារកិច្ចបានល្អ

3-ra pha bom min o Ha Giang - anh Duc Tho.jpg
កងរុករកកម្ទេចចោលឧបសគ្គ កងពលតូច ៥៤៣ ធ្វើការរុករកកម្ទេចគ្រាប់បែកគ្រាប់មីនចោលនៅស្រុក វីស្វៀន

ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ខេត្ត ហាយ៉ាង បានអនុវត្តការងាររុករកកម្ទេចចោលបានផ្ទៃដីជាង ១៣.០០០ ហិកតា បច្ចុប្បន្ននេះ នៅសល់ផ្ទៃដីប្រហែល ៧៧.០០០ ហិកតា ត្រូវបំពុលដោយគ្រាប់បែកគ្រាប់មីន ក្នុងនោះមានដីជិត ២ ម៉ឺនហិកតាត្រូវបំពុលយ៉ាងធ្ងន់ធ្ងរ។ ក្នុងដំណាក់កាល ២០២០ - ២០២៥ ខេត្តបានរៀបចំដាក់ដំណើរការគម្រោង "រុករកកម្ទេចគ្រាប់បែកគ្រាប់មីន គ្រឿងផ្ទុះចោលបម្រើការស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី។

ដើម្បីជំរុញពន្លឿនដំណើរការរុករកកម្ទេចគ្រាប់បែកគ្រាប់មីនចោលក្រសួងការពារជាតិ យោធភូមិភាគ ២ បានកែនអង្គភាពចំនួន ៨ ដោយមានកម្មាភិបាល យុទ្ធជនរាប់ពាន់នាក់ចូលរួម។ ដំណាក់កាលទី ១ នៃគម្រោងបានសម្រេចរួចរាល់ដោយមានផ្ទៃដីជាង ១.៧០០ ហិកតានៅចំណុចខ្ពស់ ចំណុះបណ្តាឃុំ ថាញ់ឌឹក ថាញ់ធុយ ស៊ីនចាយ (ស្រុក វីស្វៀន)។

ដំណាក់កាលទី ២ នៃគម្រោងកំពុងអនុវត្តការរុករកកម្ទេចចោលក្នុងផ្ទៃដីចំនួន ១.៥០០ ហិកតា ក្នុងនោះ ឃុំ មិញតឹន (ស្រុក វីស្វៀន) ចំនួន ១.១៣០ ហិកតា ឃុំ ងៀធន់ ចំនួន ១៧០ ហិកតា ឃុំ តាវ៉ាន ចំនួន ២០០ ហិកតា (ស្រុក ក្វានបា)។

5-ra pha bom min o Ha Giang - anh Duc Tho.jpg
ដើម្បីជំរុញពន្លឿនដំណើរការរុករកកម្ទេចគ្រាប់បែកគ្រាប់មីនចោល ក្រសួងការពារជាតិ យោធភូមិភាគ ២ បានកែនអង្គភាពចំនួន ៨ ដោយមានកម្មាភិបាលយុទ្ធជនរាប់ពាន់នាក់ចូលរួម

គិតដល់ខែ មីនា ឆ្នាំ ២០២៤ ជាង ៦០% ផ្ទៃដីត្រូវបានបញ្ចប់ការងាររុករកកម្ទេចចោលគ្រាប់បែកគ្រាប់មីន។ រុករកនិងប្រមូលសម្ភារៈផ្ទុះបានជាង ១៥.០០០ ដូចជាគ្រាប់កាំភ្លើងត្បាល់ គ្រាប់ M79 រួមជាមួយប្រភេទសម្ភារផ្ទុះផ្សេងៗ ទៀត។ មានចំនួន ៣/៨ អង្គភាពបានសម្រេចរួចរាល់នូវផ្ទៃដីរុករកកម្ទេចគ្រាប់បែកគ្រាប់មីននិងសម្ភារៈផ្ទុះចោលដោយមានផ្ទៃដីជាង ៦២០ ហិកតា។ គ្រោងទុកដល់ដំណាច់ឆ្នាំ ២០២៤ អង្គភាពទាំងឡាយនឹងបញ្ចប់ការរុករកកម្ទេចគ្រាប់បែកគ្រាប់មីន សម្ភារៈផ្ទុះចោលតាមផែនការ៕

អត្ថបទនិងរូបថត៖ ឌឹក ថ
បញ្ចូលទិន្នន័យ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍