កំពូលសិល្បៈសង្គ្រាមប្រជាជន
សង្គ្រាមប្រជាជន ប្រជាជនទាំងមូលវាយខ្មាំងគឺជាខ្លឹមសារដ៏វិសេសវិសាលនៃសិល្បៈយោធា គឺជាវិធានច្បាប់ដណ្តើមបានជ័យជម្នះ ក្នុងការធ្វើសង្គ្រាម របស់ប្រជាជាតិ វៀតណាម។ បន្តវេនប្រពៃណី វិធានច្បាប់នោះ ក្នុងការតស៊ូ ប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយម បារាំង និយាយរួមនិងក្នុងយុទ្ធនាការ ដៀនបៀនភូ និយាយដោយឡែក បក្សយើងលើកគោលការណ៍ធ្វើសង្រ្គាម ប្រជាជន ប្រជាជនទាំងមូលវាយខ្មាំង។
ក្នុងយុទ្ធនាការ ដៀនបៀនភូ បានមានប្រជាពលកររាប់ម៉ឺននាក់ចូលរួមដឹកជញ្ជូនអ្នករបួស ស្ពាយកាផាស្បៀង ភោជនាហារ សព្វាវុធ ប្រដាប់គ្រឿងបរិក្ខារ ចូលទៅបម្រើសមរភូមិ ពុះភ្នំ ឆាយរំគាយច្រកភ្នំអោយរាបស្មើសម្រាប់កងទ័ពយើងអូសកាំភ្លើងធំចូលទីតាំងប្រយុទ្ធ។ មិនធ្លាប់មាន សម្ទុះបែរជាកញ្ជ្រោលឡើងខ្លាំងក្លាដល់ម៉្លេះ មាគ៌ាសង្គ្រាមប្រជាជននោះ បានប្រមូលផ្តុំនិងបង្កើតបានជាកម្លាំងដើម្បីប្រយុទ្ធនិងជ័យជម្នះ។
នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩៥៣ លោកប្រធាន ហូ ជីមិញ និងការិយាល័យនយោបាយប្តេជ្ញាចិត្ត៖ ប្រជាជនទាំងមូល បក្សទាំងមូលនិងរដ្ឋាភិបាលទាំងមូលប្រាកដជានាំយកកម្លាំងសរុបជំនួយកម្លាំងអោយយុទ្ធនាការ ដៀនបៀនភូ ហើយប្រាកដជាធ្វើកិច្ចការគ្រប់យ៉ាងដែលចាំបាច់ដើម្បី ដណ្តើមបានជ័យជម្នះទាំងស្រុងសម្រាប់យុទ្ធនាការនេះ។ តាមរយៈនោះ នៅទូទាំងប្រទេស បានប្រព្រឹត្តឡើងការកំណែនកម្លាំងពលំទូទៅទ្រង់ទ្រាយធំមួយមិនធ្លាប់មាន កម្មករ កសិករ បញ្ញវន្ត សិស្សសាលា ពាណិជ្ជករ ហើយទាំងមេដី នាយទុនមួយចំនួនបានចូលរួមកម្លាំងពលកម្ម វិភាគទានធនធានជំនួយកម្លាំងអោយសមរភូមិ។
កៀរគរកម្លាំងប្រជាជាតិទាំងមូល
សមត្ថភាព បញ្ញាវាងវៃនិងលទ្ធិវីរភាពបដិវត្តន៍ វៀតណាម ក្នុងយុទ្ធនាការ ដៀនបៀនភូ ក៏ត្រូវបានបង្ហាញឱ្យឃើញក្នុងស្មារតីប្តេជ្ញាតស៊ូប្រយុទ្ធប្តេជ្ញាយកឈ្នះរបស់ប្រជាជាតិទាំងមូល ជាចម្បងគឺយុទ្ធជនឈានមុខឯសមរភូមិ ប្រយុទ្ធប្រឆាំងសត្រូវដោយផ្ទាល់។
យុទ្ធនាការ ដៀនបៀនភូ គឺជាការប្រយុទ្ធប្រឈមុខដាក់គ្នាទូទៅ ការ ប្រយុទ្ធធំបំផុតដោយមានការខិតខំប្រឹងប្រែងខ្ពស់បំផុតអំពីយោធាទាំងយើងនិងសត្រូវ។ បានជា នៅទីនេះបានកើតឡើងការ ប្រយុទ្ធដ៏លំបាកលំបិន រងទុក្ខវេទនាយ៉ាងក្រៃលែងដោយមានការខាតបង់ ពលីជីវិតដ៏ច្រើន។ តែក្រោមការដឹកនាំរបស់បក្ស នាំមុខគេគឺលោកប្រធាន ហូ ជីមិញ បានដាស់និងពង្រីកប្រភពកម្លាំងស្មារតីគ្មានគូប្រៀបរបស់ប្រជាជាតិ លទ្ធិស្នេហា ជាតិរួមផ្សំជាឆន្ទៈប្តេជ្ញាតស៊ូប្រយុទ្ធ ប្តេជ្ញាយកឈ្នះខ្ពស់បំផុត ធ្វើអោយលទ្ធិវីរភាពបដិវត្តន៍ វៀតណាម ត្រូវបានពង្រីកយ៉ាងពេញទំហឹង បង្កើតបានជាយុទ្ធជ័យដ៏ត្រចះត្រចង់។
ទោះបីជាលើកដំបូងកងទ័ពយើងប្រឈមមុខនឹងកងទ័ពចម្បងមួយ នៅក្នុងការវាយលេណដ្ឋានរឹងមាំដ៏ធំមួយក៏ប៉ុន្តែអាស្រ័យ ដោយមានកម្លាំងនយោបាយ ស្មារតី ក្រឹត្យវិន័យដ៏ខ្លាំងនិងក្បួនយុទ្ធសាស្ដ្រសមហេតុផលបានពង្រីកបានប្រៀបខ្លាំងរបស់យើង បង្ក្រាបបានកម្លាំងដ៏ខ្លាំងរបស់សត្រូវ។
៧០ ឆ្នាំក្រោយថ្ងៃប្រវត្តិសាស្ត្រនោះ ជ័យជម្នះ ដៀនបៀនភូ នៅតែបន្សល់ទុកនូវមេរៀនទាំងឡាយដ៏មានតម្លៃ បទពិសោធន៍ផ្សេងៗ មិនអាច កាត់ថ្លៃបាន ក្នុងនោះមានមេរៀនពីពង្រីកកម្លាំងនយោបាយ ស្មារតីរបស់បក្ស ទាំងមូល កងទ័ពទាំងមូលនិងប្រជាជនទាំងមូល គួបផ្សំកម្លាំងសម្ភារៈជាមួយនឹងកម្លាំងនយោបាយ ស្មារតី លើកទឹកចិត្តពីកម្លាំង ស្មារតីខ្លាំងបំផុត នៅអំឡុងពេលលំបាកលំបិនឬមានលក្ខណៈរបត់នៃដំណើរវិវឌ្ឍន៍ដើម្បីអនុវត្តគោលដៅនាំយកបដិវត្តន៍ទៅរកជ័យជន្នះ៕
អត្ថបទ៖ ហៀនហាញ់
រូបថត៖ ឯកសារទីភ្នាក់ងារព័ត៌មានវៀតណាម
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង