ស្រុក ង៉ុកហៀន មានឧទ្យានជាតិ មូយ កាម៉ៅ ត្រូវបានទទួលស្គាល់ ឋបនីយជីវមណ្ឌល តំបន់ Ramsar ទី ២.០៨៨ ពិភពលោកនិងទី ៥ នៃប្រទេស វៀតណាម ដោយមានប្រព័ន្ធអេកូឡូស៊ីព្រៃរនាមទឹកប្រៃ សត្វនៅក្រោម ម្លប់ព្រៃឈើ ជាប់មាត់សមុទ្រដ៏សម្បូរបែប ពិពិធភាព។ ស្រុកមានខ្សែផ្លូវ ហូ ជីមិញ តំណភា្ជប់គមនាគមន៍ផ្លូវគោកយ៉ាងរលូន។ ស្រុកក៏នៅមានសំណង់វប្បធម៌ទេសចរណ៍ពិសេសប្រចាំតំបន់ជាច្រើន បង្កើតចំណុចលេចធ្លោដោយឡែកដែលខ្លួនមានសម្រាប់ទេសចរណ៍មូលដ្ឋានដូចជា៖ និមិត្តរូបចំណុចចុងបញ្ចប់នៃផ្លូវ ហូ ជីមិញ បង្គោលទង់ ហាណូយ នៅជ្រោយ មូយ កាម៉ៅ ទីសក្ការៈបូជា ឡាកឡុងក្វឹន រូបសំណាក មាតា អ៊ូវគើ។ល។
នេះជាមូលដ្ឋានដើម្បីស្រុកជំរុញយ៉ាងខ្លាំងក្លាការអភិវឌ្ឍ ទេសចរណ៍អេកូឡូស៊ី សហគមន៍ - ទេសចរណ៍បៃតង។ បច្ចុប្បន្ន ស្រុកមាន ៩ ក្រុមគ្រួសារធ្វើទេសចរណ៍សហគមន៍ដោយមានផលិតផលពិពិធភាព ទាក់ទាញជាច្រើន។ ឆ្នាំ ២០២៣ ស្រុកទាក់ទាញភ្ញៀវទេសចរអញ្ជើញមកទស្សនាចំនួន ៧៥០.០០០ លើកនាក់ ផលចំណូលសម្រេចបានជិត ៥០០ ពាន់លានដុងដោយមាន អត្រាភ្ញៀវទេសចរកើនឡើងជាមធ្យម ៦% ក្នុងមួយឆ្នាំ។
ទន្ទឹមនឹងសក្ដានុពលអំពីទេសចរណ៍ ស្រុក ង៉ុកហៀ ក៏ជាមូលដ្ឋាននាំមុខគេ អំពីផ្ទៃដីចិញ្ចឹមបង្គាអេកូឡូស៊ីនិងបណ្តាមុខ ទំនិញចម្បងរបស់ខេត្តដូចជា បង្គា ក្តាម។ ក្នុងនោះ ចិញ្ចឹមបង្គាអេកូឡូស៊ីចំនួន ១៩.៤០០ ហិកតាក្នុងចំណោម ៤.៣១៣ ក្រុមគ្រួសារ ទិន្នផលបង្គាក្នុងមួយឆ្នាំពី ២០០ ដល់ ២២០ គីឡូក្រាម ក្នុងមួយហិកតា ក្នុងមួយឆ្នាំចិញ្ចឹមបានក្តាមពី ១៥០ ដល់ ២០០ គីឡូក្រាម ក្នុងមួយហិកតា ចិញ្ចឹមបង្គាពាក់កណ្តាលប្រពលវប្បកម្មលើផ្ទៃដី ២៦.០០០ ហិកតា ប្រពលវប្បកម្ម ប្រពលវប្បកម្មបែបទំនើបប្រហែល ២៦៣ ហិកតា ទិន្នផលក្នុង មួយរដូវពី ១០ ទៅ ១៥ តោនក្នុងមួយហិកតា និងវិបុលវប្បកម្មជិត ៧.០០០ ហិកតា។
ជាពិសេស ស្រុកមានបង្គាអេកូឡូស៊ីជិត ១០.០០០ ហិកតា សម្រេចស្តង់ដារវិញ្ញាបនប័ត្រ EU Organic, Canadian Organic, ASC, BAP។ល។ ផលិតផល ចំនួន ៥ សម្រេចបាន OCOP ផ្កាយ ៣ ម៉ាកយីហោ "បង្គាក្រៀម រ៉ាច់ហ្គុក និង នំបង្គាបំពង មូយ កាម៉ៅត្រូវបាន នាយកដ្ឋានកម្មសិទ្ធិបញ្ញា (ក្រសួងវិទ្យាសាស្ត្រនិង បច្ចេកវិទ្យា) ផ្តល់វិញ្ញាបនបត្រ ម៉ាកយីហោសមូហភាព។ល។
លោក ត្រឹន ហ្វាងឡាក ប្រធានគណៈកម្មាធិការប្រជាជនស្រុក ង៉ុកហៀន បានជូន ដំណឹងថា មូលដ្ឋានកំពុងសកម្ម អំពាវនាវទាក់ទាញការវិនិយោគ និងបង្កើតលក្ខណៈ ងាយស្រួលអោយសហគ្រាស សហករណ៍ បុគ្គលមានលក្ខខណ្ឌវិនិយោគ ហេដ្ឋារចនា សម្ព័ន្ធគ្រប់គ្រាន់ ពង្រីកប្រៀបខ្លាំងមូលដ្ឋានដូចជា៖ កសាងគម្រោង អគ្គិសនីដើរដោយ កម្លាំងខ្យល់ កំពង់ផែត្រី កសិដ្ឋានចិញ្ចឹមបង្គា ក្តាមពូជ សម្រេចវិញ្ញាបនបត្រសុវត្ថិភាព ជីវសាស្រ្ត សរីរាង្គ។ល។ ដើម្បីបង្កើតបានកូនពូជមានគុណភាព បម្រើតម្រូវការចិញ្ចឹមនៅផ្ទាល់នឹងកន្លែងនិងផ្គត់ផ្គង់អោយមូលដ្ឋានផ្សេងៗ ទៀត។
ទន្ទឹមនឹងនោះ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ ស្រុក ង៉ុកហៀន កំពុង វិនិយោគ សុក្រឹតភាពភូមិវប្បធម៌ទេសចរណ៍ ដឹតមូយ បង្កើតជាខ្សែដំណើរទស្សនា ឆ្លងកាត់ព្រៃចំនួន ៤ នៅលើចំណែកព្រៃនៃឧទ្យានជាតិ មូយ កាម៉ៅ សិក្សាស្រាវជ្រាវបើកខ្សែទេសចរណ៍ថ្មីឆ្លងកាត់ព្រៃពីទីសក្ការៈបូជាលោកប្រធាន ហូ ជីមិញ ឃុំ វៀនអាន - កូនកាត - ដឹតមូយ ប្រវែងប្រហែល ២១ គីឡូម៉ែត្រ អភិវឌ្ឍគោលដៅទេសចរណ៍ សហគមន៍ថ្មីចំនួន ២ និងផលិតផលពិសេសប្រចាំតំបន់ជាច្រើន...៕
អត្ថបទ៖ ហ្វ៊ិញ ថេអាញ់
រូបថត៖ ហ្វ៊ិញ ថេអាញ់ - ឡេ អៀនថាញ់ - គឹមហា
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង