កាន់​ថ្ម​បាន​រហូត​ដល់​ 40 ​ថ្ងៃ realme C11 ត្រូវ​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ ហើយ​តម្លៃ​ពិសេស​ត្រឹមតែ 119 ​ដុល្លារ​ប៉ុណ្ណោះ

កាន់​ថ្ម​បាន​រហូត​ដល់​ 40 ​ថ្ងៃ realme C11 ត្រូវ​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ ហើយ​តម្លៃ​ពិសេស​ត្រឹមតែ 119 ​ដុល្លារ​ប៉ុណ្ណោះ

Realme C11 ដែលកំពុងផ្ទុះខ្លាំងនៅលើបណ្តាញសង្គម ទីបំផុតបានប្រកាសចេញជាផ្លូវការហើយកាលពីថ្ងៃទី ២១ ខែ កក្កដា។ Realme C11 ជាទូរស័ព្ទស្មាតហ្វូនកំពូលដែលស្ថិតក្នុងកម្រិតថវិកា វាមិនត្រឹមតែមានថាមពលថ្មធំ 5000 mAh ដែលកាន់ថ្មបានរហូតដល់ 40 ថ្ងៃប៉ុណ្ណោះទេ វាក៏បានបំពាក់មកជាមួយនូវអេក្រង់ធំប្រភេទដំណក់ទឹកទំហំ 6.5 អ៊ីញដែលអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍កាន់តែប្រសើរជាងមុន ជាមួយគ្នានេះ Realme C11 ភ្ជាប់មកជាមួយការរចនាយ៉ាងស្រស់ស្អាតដែលកំពុងពេញនិយម។

កាន់​ថ្ម​បាន​រហូត​ដល់​ 40 ​ថ្ងៃ realme C11 ត្រូវ​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ ហើយ​តម្លៃ​ពិសេស​ត្រឹមតែ 119 ​ដុល្លារ​ប៉ុណ្ណោះ ảnh 1Realme C11កាន់ថ្មបានរហូតដល់ 40 ថ្ងៃ

ស្មាតហ្វូនដែលកាន់ថ្មបានយូរគឺសំខាន់ណាស់សម្រាប់យុវវ័យបច្ចុប្បន្ន។ Realme C11 បំពាក់ថាមពលថ្មធំ 5000mAh ដែលអាចកាន់ថ្មបានរហូតដល់ 40 ថ្ងៃ។

មិនតែប៉ុណ្ណោះ ថាមពលថ្មធំនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចស្តាប់តន្ត្រីបានរហូតដល់ 169.8 ម៉ោង មើលភាពយន្តបាន 21 ម៉ោង និងអាចលេងហ្គេមបានរហូតដល់ 12 ម៉ោង។

លើសពីនេះទៀត Realme C11 ភ្ជាប់ជាមួយមុខងារ APP Freezing និងមុខងារសន្សំសំចៃថ្មជាមួយ AI ដូច្នេះវាធ្វើឲ្យថាមពលថ្មអាចប្រើប្រាស់បានយូរ។

ក្រៅពីថាមពលថ្មធំអាចប្រើប្រាស់បានយូរ ផ្នែកសុវត្ថិភាពគឺសំខាន់ណាស់។ ឆ្នាំង សាកនិងខ្សែសាកថ្មរបស់ Realme C11 ទាំងអស់មានបន្ទះសៀគ្វីត្រួតពិនិត្យសុវត្ថិភាព ដើម្បីការពារគ្រោះថ្នាក់។

ជាមួយនឹងមុខងារផ្ទេរថាមពលថ្ម OTG ពិសេស វាថែមទាំងអាចជួយសន្សំសំចៃថាមពលថ្មរបស់អ្នក និងសាកថ្មផលិតផល AIoT បានទៀតផង។

ដើម្បីផ្តល់ឲ្យយុវវ័យនូវផលិតផលដែលពេញនិយមនិងឈានមុខគេ Realme តែង តែសាកល្បងប្រើប្រាស់នូវអ្វីដែលថ្មីៗ ហើយដើម្បីអបអរផលិតផល C series ដែលមានអតិថិជនដល់ទៅ 13 លាននាក់នៅជុំវិញពិភពលោក Realme បានប្រើប្រាស់ ការរចនាថ្មី ដែលបានទទួលការបំផុសគំនិតពីរូប geometric របស់ Piet Cornelies Mondrian ។

Realme C11 ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 6.5 អ៊ីញ ដែលនាំមកនូវទិដ្ឋភាពធំទូលាយផ្តល់ជូននូវបទពិសោធន៍លេងហ្គេម និងការទស្សនាវីដេអូល្អបំផុត ហើយអនុញ្ញាតឱ្យអ្នករីករាយនឹងអេក្រង់ធំលាតពេញជាមួយការកាត់បន្ថយចំណាំងផ្លាត ធ្វើឲ្យអ្នកទទួលបាននូវបទពិសោធន៍ពេញអេក្រង់ពិតប្រាកដ។ ជាមួយនឹងការរចនាម៉ូដខ្នាតបែបដំណក់ទឹក ដែលលាតសន្ធឹង ៨៨,៧% នៃតួខ្លួនរបស់វា ។

Realme C11 បានបំពាក់បន្ទះឈីប Helio G35 ដែលមានដំណើរការល្អលំដាប់ទីមួយ និងមានថាមពលខ្លាំង។ Helio G35 វាក៏ជាបន្ទះឈីបដែលបង្កើនប្រសិទ្ធ ភាពក្នុងការលេងហ្គេមសំខាន់មួយក្នុងចំណោមបន្ទះឈីប MediaTek ដោយបំពាក់ជាមួយនូវ 2GB RAM+32GB ROM និងដំណើរការដោយ LPDDR4X RAM ។

បើប្រៀបធៀបនឹង LPDDR3 កម្រិតរូបភាពកើនឡើង 20% និង សមត្ថភាព RAM កើនឡើងបាន 100% ។ វាមានរន្ធ 3 សម្រាប់ដាក់កាតដែលអាចដាក់បាន SIM 2 និង Memory កាត 1 (ដែលអាចបន្ថែមបានដល់ 256GB)។

Realme C11 ត្រូវបានបំពាក់មកជាមួយកាមេរ៉ាខាងក្រោយទំហំ ១៣ មេហ្គាភិច ស៊ែល ដែលមានមុខងារថត Porttait និង Nightscape ធ្វើឱ្យវាក្លាយជាទូរស័ព្ទឆ្លាតវៃតែមួយគត់ដែលអាចថតបាននៅពេលយប់ក្នុងកម្រិតតម្លៃប្រហាក់ប្រហែលគ្នា។

Realme C11 ត្រូវបានចាត់ទុកថាជា “ស្មាតហ្វូនកម្រិតថវិកាដែលមានថាមពលថ្មធំ និងការរចនាទាន់សម័យបំផុត” រចនាបថរបស់វាអាចឲ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍កាន់តែអស្ចារ្យ ដោយមិនបារម្ភជាមួយការអស់ថ្ម។ រចនា បថដែលស្អាតប្លែកនៃ Realme C11 នឹងកំណត់ឡើងវិញនូវស្តង់ដារ សោភ័ណភាពរបស់អ្នកប្រើប្រាស់សម្រាប់ស្មាតហ្វូនកម្រិតថវិកា។

Realme C11 ធ្វើការប្រកាសលក់ជាផ្លូវការពីថ្ងៃទី ២៤ ខែ កក្កដា តទៅ។ ហើយ Realme C11 មាន ២ ព័ណ៌ សម្រាប់ជ្រើសរើស គឺ ពណ៌បៃតង (Mint Green) និង ប្រផេះ (Pepper Grey) ដែលមានអង្គផ្ទុកខាងក្នុងទំហំ 2GB RAM+32GB ROM ជាមួយតម្លៃពិសេសត្រឹមតែ ១១៩ ដុល្លារតែប៉ុណ្ណោះ៕

ដកស្រង់និងកែសម្រួលពីដោយ៖  ជ័យពិសិដ្ឋ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

Apple ដណ្តើមម្កុដឯក Samsung ក្លាយជាក្រុមហ៊ុនលក់ស្មាតហ្វូនដាច់បំផុតលើពីភពលោក

Apple ដណ្តើមម្កុដឯក Samsung ក្លាយជាក្រុមហ៊ុនលក់ស្មាតហ្វូនដាច់បំផុតលើពីភពលោក

យោង​តាម​ប្រភព​ពី AFP និង The Guardian ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​ ១៧ ខែ មករា ឆ្នាំ ២០២៤​។ ក្រុមហ៊ុន Apple បាន​វ៉ា​ដាច់​ក្រុមហ៊ុន Samsung ជា​លើក​ដំបូង​ក្នុង​រយៈពេល ​១២​ឆ្នាំ ដើម្បី​ក្លាយជា​ក្រុមហ៊ុន​លក់​ស្មា​ត​ហ្វូ​ន​ដាច់​បំផុត​នៅ​លើ​ពិភពលោក​។

ពិព័រណ៍រថយន្តអន្តរជាតិតំបន់ឆកសមុទ្រ ក្វាងទុង -ហុងកុង -ម៉ាកាវបានចាប់ផ្តើមនៅទីក្រុង សិនចិនកាលពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០២៣

ពិព័រណ៍​រថយន្ត​អន្តរជាតិ​តំបន់​ឆកសមុទ្រ​ ក្វាង​ទុង​ - ​ហុងកុង ​- ​ម៉ា​កាវ​ ចាប់ផ្តើម​នៅ​ទីក្រុង​ សិន​ចិន​ ប្រទេស ចិន

កាលពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៣ ពិព័រណ៍រថយន្តអន្តរជាតិតំបន់ឆកសមុទ្រ ក្វាងទុង - ហុងកុង - ម៉ាកាវ បានចាប់ផ្តើមនៅទីក្រុង សិនចិន ប្រទេស ចិន។
ស្មាតហ្វូនគំរូ Adaptive Display Concept អាចបត់បែនបាន និងប្តូរពណ៌តាមសម្លៀកបំពាក់

Motorola បង្ហាញ​គំរូ​ទូរស័ព្ទ​អាច​ពាក់បាននៅកដៃ និង​ប្តូរ​ពណ៌​តាម​ឈុត​សម្លៀក​បំពាក់​

​ក្រុមហ៊ុន Motorola និង​ក្រុមហ៊ុនមេ Lenovo បានបង្ហាញទូរស័ព្ទ​អាចប្តូរ​ពណ៌​ដូច​សម្លៀកបំពាក់​អាចពាក់នៅកដៃដូច​ជា​នាឡិកា​ឆ្លាត​វៃ​ដែល​អាច​បត់បែន​បាន​។​
អ្នកជំនាញនិងរូបនិម្មិត AI បង្ហាញរូបភាពអនាគតនៃការធ្វើអាណានិគមនៅទីអវកាស

អ្នកជំនាញ​និង​រូប​និម្មិត AI​ បង្ហាញ​រូបភាព​អនាគត​នៃ​ការធ្វើ​អាណានិគម​នៅ​ទី​អវកាស​

រាប់ចាប់ពីកញ្ចុំអន្តរផ្កាយរហូតដល់ភពព្រះអង្គារ ការរុករកអវកាសរបស់មនុស្សគឺតែងតែមាននៅក្នុងរឿងប្រឌិតបែបវិទ្យាសាស្ត្រសឹងគ្រប់ឆ្នាំកន្លងទៅ។
រថយន្តគំរូ One-Eleven

ក្រុមហ៊ុន អាល្លឺម៉ង់​ Mercedes-Benz បង្ហាញ​កំពូល​រថយន្តអគ្គិសនី​ One-Eleven

អស់​រយៈកាល​ជាង ៥០ ឆ្នាំ​ចាប់តាំងពី​ក្រុមហ៊ុន Mercedes-Benz បានបង្ហាញ​រថយន្ត C111 ពណ៌​ទឹកក្រូច​ភ្លឺ​រលើបរលោង​មក ​ឥឡូវនេះក្រុមហ៊ុន​បាន​ផលិត​ឡាន​បែប​ថ្មីមួយទៀត​ ​មានឈ្មោះ​ថា One-Eleven ជាកំពូល​រថយន្ត​អគ្គិសនី​កៅអី​ពីរ​ មើលទៅ​ដូច​សត្វ​កញ្ចែ​មាស​ដ៏​ស្រស់​ឆើតឆាយ ដោយសារ​តែ​ពណ៌​ទឹកក្រូច​ឆ្នូត​ខ្មៅ​ខាងក្រៅ​ដ៏​រលើបរលោង​។
កាលពី​ថ្ងៃ​ទី​​ ២៥ ខែ ​ធ្នូ​ ​កែវយឹត​អវកាស​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោកត្រូវបានបាញ់​បង្ហោះ​ទៅកាន់​គន្លងរបស់វា

កែវយឹត​របស់ ​ណា​សា​ គ្រោង​បាញ់​បង្ហោះ​លើ​ដំណើរ​ជាង​ ១,៥​ លាន​គីឡូម៉ែត្រ​ទៅកាន់​គន្លង​គោចរ​របស់​វា​

កាលពី​ថ្ងៃ​ទី​​ ២៥ ខែ ​ធ្នូ​ ​កែវយឹត​អវកាស​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោកត្រូវបានបាញ់​បង្ហោះ​ទៅកាន់​គន្លង​របស់​វា ដែល​មាន​ចម្ងាយ ១,៥​ លាន​គីឡូម៉ែត្រ​​ពី​ផែនដី បន្ទាប់​ពី​មាន​ការពន្យារពេល​ជាច្រើនលើក​ដោយសារ​តែ​បញ្ហា​បច្ចេកទេស​។​
នាឡិកា Huawei Watch GT Cyber

នាឡិកា​ឆ្លាត​អាច​ប្តូរ​សំបក​បាន Huawei Watch GT Cyber បង្ហាញ​ខ្លួន​នៅ​ពិព័រណ៍ MWC ២០២៣

​ក្រុមហ៊ុន Huawei មាន​ការផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​អាជីវកម្ម​ទំនិញ​ប្រើប្រាស់ ហើយ​ក្រុមហ៊ុន​បាន​វិនិយោគ​យ៉ាង​ច្រើន​លើ​ឧបករណ៍​ពាក់​នឹង​ដៃ​ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លងមកនេះ​។​
 កាលពេលល្ងាចថ្ងៃទី ២៧ ខែមីនា ភពពុធ ភពព្រហស្បតិ៍ ភពសុក្រ ភពអ៊ុយរ៉ានុស ភពព្រះអង្គារ និងព្រះចន្ទបានរះទន្ទឹមគ្នាលើផ្ទៃមេឃ

ភព​ ៥ ​រះ​ទន្ទឹមនឹង​ព្រះ​ចន្ទ​

កាល​ពេល​ល្ងាច​ថ្ងៃ​​ទី ​២៧​ ខែ មីនា ភព​ពុធ ភព​ព្រហស្បតិ៍ ភព​សុក្រ ភព​អ៊ុយ​រ៉ា​នុស ភព​ព្រះ​អង្គារ និង ​ព្រះ​ចន្ទ បាន​រះ​ទន្ទឹម​គ្នា​លើ​ផ្ទៃមេឃអាច​មើលឃើញ​​ដោយ​ភ្នែក​ទទេបាន ដោយមិនចាំបាច់ប្រើឧបករណ៍អ្វីឡើយ​។​
អ្នកជំនាញ​បារម្ភ​ថា​មនុស្ស​នឹង​ក្លាយជា​ទាសករ​របស់ AI ក្នុង​សតវត្សរ៍​ទី ​២១

មនុស្ស​អាចនឹង​ក្លាយជា​ទាសករ​របស់ AI ក្នុង​សតវត្សរ៍​ទី​ ២១

មហាសេដ្ឋី​បច្ចេកវិជ្ជា​ម្នាក់​បាន​ពណ៌នា​ការ​ប្រណាំងប្រជែង​ឆ្ពោះទៅ​រក​បញ្ញា​សិប្បនិម្មិត​ដ៏​ល្អឥតខ្ចោះ (AI)​ គឺ​ប្រៀប​បី​ដូច​ជា​ការ​ប្រណាំងប្រជែង​អាវុធ​នុយក្លេអ៊ែរ​​ក្នុង​សតវត្សរ៍​ទី ២១​។​
បេះដូងក្រដាសដែលបត់ដោយដៃដោយប្រជាជន ខ្មែរ គ្រប់ស្រទាប់វណ្ណ: គ្រប់វ័យ ត្រូវបានរៀបចំជាលក្ខណ:សួនដ៏ស្រស់ស្អាត នៅបរិវេណប្រាសាទអង្គរវត្ត

ព្រះរាជាណាចក្រកម្ពុជា៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្ត សៀមរាប ឆ្នាំនេះមានភាពលេចធ្លោ ថ្មីប្លែកជាងបណ្ដាឆ្នាំមុនៗ

ដើម្បីអបអរសាទរខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងអបអរសាទរការឈានមកដល់នៃ​ព្រឹត្តិការណ៍ការប្រកួតកីឡា ស៊ីហ្គេម លើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះមានកម្មវិធីធំៗ ប្លែកជាច្រើននឹងត្រូវបានធ្វើឡើងនៅខេត្ត សៀមរាប។
អូស្ត្រាលី ងាកមករករ៉ូបូតដែលអាចធ្វើការនៅកសិដ្ឋានបាន២៤ ម៉ោងក្នុងមួយថ្ងៃ

កសិករ “​រ៉ូបូត​” នៅ ​អូស្ត្រាលី ​ជួយ​បង្កើន​ទិន្នផល​និង​ទប់ស្កាត់​កាកសំណល់​

កសិករ​នៅ​ប្រទេស​ អូស្ត្រាលី ​កំពុង​ងាក​ទៅរក ​រ៉ូបូត​ ដើម្បី​ជួយ​ពួកគេ​បេះ​ផ្លែឈើ សាប​ព្រួសនិង ស្រោចស្រព​ដំណាំ​ក្នុង​ការផ្លាស់ប្តូរ​ដ៏​សំខាន់​មួយ​ដែល​ជួយ​ដោះ​​ស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្មនិង​កែលម្អ​លទ្ធផល​បរិស្ថាន​។​
​នៅ​ថ្ងៃទី ២៨ ខែ​ មីនា ភព​ព្រហស្បតិ៍ ភព​ពុធ ភព​អ៊ុយ​រ៉ា​នុស ភព​ព្រះ​អង្គារ និង ​ភព​សុក្រ រំពឹង​រះ​ទន្ទឹម​ស្របគ្នា​នៅក្នុង​ផ្នែក​តូច​មួយ​នៃ​ផ្ទៃមេឃ ក្រោយ​ថ្ងៃ​លិច​ភ្លាមៗ

ភពចំនួន ៥ ​នៃ​ប្រព័ន្ធ​សុរិយគតិនឹងទន្ទឹមគ្នា នៅ​ចុងខែ​នេះ

​នៅ​ចុងខែ​នេះ ​ភពទាំង ៥ ​នៃ​ប្រព័ន្ធ​សុរិយគតិ​ ​នឹង​អាច​មើលឃើញ​ពី​ផែនដី ជា​ផ្នែក​នៃ​ការ​ទន្ទឹមគ្នា​នៃ​ភព​ដ៏​កម្រ​។​
Apple ឆាប់ៗ​ នេះ​អាច​ចាប់ផ្តើម​ផលិត​ថេ​ប្លេត​ល្បីៗ​ មួយចំនួន​នៅ ​វៀតណាម​

ក្រុមហ៊ុន Apple​ នឹង​ផលិត iPad នៅ ​វៀតណាម ​ជា​លើកដំបូង​

ក្រុមហ៊ុន Apple នឹង​ផលិត iPad របស់​ខ្លួន​ជា​លើកដំបូង​នៅ​ក្នុង​ប្រទេស ​វៀតណាម​ ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ពិពិធ​កម្ម ​(​ចំរុះ​ភាព​)​ ខ្សែសង្វាក់​​ផ្គត់ផ្គង់​របស់​ខ្លួន​និង​កាត់បន្ថយ​ការពឹងផ្អែក​លើ​ប្រទេស ​ចិន ដែលជា​អ្នក​ផលិត​ដ៏​សំខាន់​របស់​ខ្លួន​។​
វីដេអូរបស់ក្រសួងការពារជាតិ អាម៉េរិក បង្ហាញវត្ថុសង្ស័យស្រដៀងយាន UFO នៅលើមេឃ អាម៉េរិក កាលពីថ្ងៃទី ២៨ មេសា ឆ្នាំ ២០២០

ណា​សា ​ចាប់ផ្តើម​យុទ្ធនា​ការតាមប្រមាញ់​យាន UFO

កាលពី​ថ្ងៃ​​ទី ​៩​ ខែ មិថុនា ទីភ្នាក់ងារ​អវកាស​នេះ​បាន​ប្រកាស​ពី​ការសិក្សា​ថ្មី​មួយ​ដែល​នឹង​ជ្រើសរើស​អ្នកវិទ្យាសាស្ត្រ​ឈាន​មុខ​គេ​ជាច្រើន​រូប​ដើម្បី​ពិនិត្យមើល​បាតុភូត​លើ​អាកាស​ ដែល​មិន​ស្គាល់​អត្ត​​សញ្ញាណ ជា​ប្រធានបទ​មួយ​ទាក់ទាញ​សាធារណ​ជន​ជា​យូរ​មក​ហើយ។
រថយន្ត Range Rover Sport ជំនាន់ទីបីអាចបើកកាត់លំហូរទឹកដ៏ខ្លាំងក្លាដោយគ្មានបញ្ហាអ្វីសោះឡើយ

រថយន្ត Range Rover Sport ស៊េរី​ថ្មី​បង្ហាញ​សមត្ថភាព Off-road ដ៏​អស្ចារ្យ​នៅ​ទំនប់​ទឹក​ធំ​មួយ​នៅ​ អ៊ី​ស្លង់​

កាលពីខែ ឧសភា ក្រុមហ៊ុន Land Rover បានបង្ហាញពីចំណុចខ្លាំងដ៏អស្ចារ្យរបស់រថយន្ត Range Rover Sport យ៉ាងមានទំនុកចិត្តបំផុតនូវសមត្ថភាព Off-road ជំនាន់ទីបីថ្មីរបស់ខ្លួន ដែលអាចបើកបរយ៉ាងរលូនអាចឆ្លងកាត់ទឹកហូរដ៏ខ្លាំងក្លាធ្លាក់ចុះពីទំនប់ទឹកធំមួយនៅ អ៊ីស្លង់។
រុក្ខជាតិ Arabidopsis អាចដាំដុះលើដីព្រះចន្ទបាន

ជា​លើកដំបូង ​រុក្ខជាតិ​អាចដាំ​ដុះបាន​លើ​​ឋានព្រះ​ចន្ទ​

ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ ​ក្នុង​ការរុករក​លើ​ព្រះ​ចន្ទ​និង​ទី​អវកាស​គឺជា​ជំហាន​ដំបូង​ឆ្ពោះទៅរក​ការដាំ​រុក្ខជាតិ​នៅ​ថ្ងៃ​ណាមួយ​សម្រាប់​អាហារ​និង​អុកស៊ីសែន​នៅលើ​ឋាន​ព្រះ​ចន្ទ ​ឬ​អំឡុងពេល​បេស​​ក​កម្ម​ក្នុង​លំហ​។​
​រូបភាព​ឆ្នាំ​២០០៧ បង្ហាញ Apple iPod Nano កំពុង​សម្ញែងខ្លួន​នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​

Apple នឹង​ឈប់​ផលិត iPod ក្រោយ​ដាក់លក់​លើ​ទីផ្សារ​អស់​រយៈពេល​ជាង​ ២០ ​ឆ្នាំ​

ក្រុមហ៊ុន Apple នឹង​ឈប់​ផលិត iPod ក្រោយអំឡុងពេល​ជាង ២០ ឆ្នាំ បន្ទាប់​ពី​ឧបករណ៍​នេះ​បាន​ក្លាយជា​មុខមាត់​នៃ​តន្ត្រី​ចល័ត និង​ចាប់ផ្តើម​ធ្វើឱ្យ Apple ក្លាយ​ក្រុមហ៊ុន​ធំ​បំផុត​របស់​ពិភពលោក​។​
ឡាន​តាក់ស៊ី​អាកាស VoloCity នឹង​ត្រូវ​ប្រើ​សម្រាប់​ដឹក​ភ្ញៀវ​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង ​ប៉ារីស​ ក្នុងឆ្នាំ ២០២៤​

តាក់ស៊ី​អាកាស​ដើរ​ដោយ​អគ្គិសនី VoloCity ហោះ​សាកល្បង​ជា​លើកដំបូង​ដោយ​ជោគជ័យ​

ក្រុមហ៊ុន ​វ៉ូ​ឡូ​ខប់​ធឺ ​( Volocopter) បានបញ្ចប់​ការហោះហើរ​លើកដំបូង​ដោយ​ជោគជ័យ​នៃ​ឡាន​តាក់ស៊ី​អាកាស ​វ៉ូ​ឡី​ស៊ី​ធី​ (VoloCity)​ ដើរ​ដោយ​​អគ្គិសនី​ទាំងស្រុង​លើក​ដំបូង​បង្អស់​របស់​ខ្លួន ដែល​បាន​អះអាង​ថា​អាច​ផ្លាស់ប្តូរ​ការធ្វើដំណើរ​ក្នុង​ទីក្រុងបាន​។​
កណ្តុរ SQuRo អាចឆ្លងកាត់ផ្លូវដែលមានទទឹង ៣,៥ អ៊ីង ឆ្លងកាត់ឧបសគ្គកម្ពស់ ១,១ អ៊ីញ និងឡើងលើជម្រាលក្នុងមុំ ១៥ ដឺក្រេ

អ្នកវិទ្យាសាស្ត្រ​បង្កើត​កណ្តុរ​រ៉ូបូ​តដែល​អាច​ប្រើ​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​

​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ ​នេះ មានរ៉ូបូតជាច្រើន​ប្រភេទត្រូវបានបង្កើតឡើង​។ ​អ្នកវិទ្យាសាស្ត្រ​មកពី​វិទ្យាស្ថាន​បច្ចេកវិជ្ជា​ ប៉េកាំង ​បានបង្ហាញ​សត្វ​រ៉ូបូតមួយទៀតគឺកណ្តុរ​រ៉ូបូត​។​
ក្រុមហ៊ុន VinFast រំពឹងសង់រោងចក្រនៅរដ្ឋ ខារ៉ូលីណាខាងជើង រួចរាល់នៅឆ្នាំ ២០២៤

ក្រុមហ៊ុន VinFast ​ប្រកាស​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​តម្លៃ​ពីរពាន់​លាន​ដុល្លារ​នៅ ​សហរដ្ឋ​អាម៉េរិក​

​កាលពី​ថ្ងៃ​​ទី​ ២៩ ខែ ​មីនា ក្រុមហ៊ុន​ផលិត​រថយន្ត​ VinFast បាន​ប្រកាស​ថា ​ខ្លួន​នឹង​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី ​តម្លៃ​ពីរពាន់​​លាន​ដុល្លារ​នៅ ​រដ្ឋ​ខា​រ៉ូ​លីណា​ខាងជើង​ របស់ ស​ហ​រដ្ឋ​អាម៉េរិក ចំពេល​មាន​ការជំរុញ​របស់​ខ្លួន​ដើម្បី​ហក់​ចូលទៅ​ក្នុង​ទីផ្សារ​ពិភពលោក ​ដែល​មាន​ការប្រកួតប្រជែង​ខ្លាំង​សម្រាប់​រថយន្ត EV។​
ថ្នាំគ្រាប់ Molnupiravir ត្រូវបានផលិតដោយក្រុមហ៊ុនឱសថ អាម៉េរិក Merck

WHO ​ណែនាំ​ឱ្យ​ប្រើ​ថ្នាំ​កូវី​ដ Merck សម្រាប់​អ្នកជំងឺ​មិន​ធ្ងន់ធ្ងរ ​មាន​ហានិភ័យ​ចូល​ដេកពេទ្យ

កាលពី​ថ្ងៃ​​ទី ​២​ ខែ មីនា ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ឱ្យ​ប្រើ​ថ្នាំ​គ្រាប់​ប្រឆាំង​កូវី​ដ​ចំពោះ​អ្នកជំងឺ​ដែល​មាន​រោគសញ្ញា​ស្រាល ​ប៉ុន្តែ​​មាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ចូលដេក​មន្ទីរ​ពេទ្យ ដូចជា​មនុស្ស​ចាស់ ឬ​អ្នក​មិនទាន់​ចាក់​វ៉ាក់សាំង​។​
Flex Note និង Flex Slidable ព្រមទាំងឧបករណ៍បត់បានជាច្រើនទៀតរបស់ Samsung បានបង្ហាញនៅ CES ឆ្នាំនេះ

Samsung បង្ហាញ​ស្មា​ត​ហ្វូន​បត់​ចេញ​អេក្រង់​ពី​ ១៣ ​ទៅ ​១៧​ អ៊ី​ញ និង​ស្មា​ត​ហ្វូន​អេក្រង់​ពីរ​អាច​អូស​ទៅ​ចំហៀង​បាន​

ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក​ជាច្រើន​បាន​ព្យាយាម​បង្កើត​ឧបករណ៍​អាច​បត់​បាន​ឱ្យ​ជោគជ័យ ប៉ុន្តែ​វា​ហាក់ដូចជា​មាន​តែ​ក្រុមហ៊ុន Samsung មួយ​ទេ ដែល​អាច​សម្រេចបាន​នូវ​ការបង្កើត​ថ្មី​មួយ​នេះ​បាន​។​
ប្រទេស កាណាដា ជាប្រទេសដំបូងគេអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ-១៩ ដែលផលិតឡើងពីរុក្ខជាតិ

កាណាដា អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ-១៩ ផលិតពីរុក្ខជាតិ

ប្រទេស កាណាដា ជាប្រទេសដំបូងគេអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ-១៩ ដែលផលិតឡើងពីរុក្ខជាតិ។ និយតករ កាណាដា បានប្រាប់អោយដឹងថា វ៉ាក់សាំងពីរដូសរបស់ Medicago អាចត្រូវបានផ្តល់ឱ្យដល់មនុស្សពេញវ័យដែលមានអាយុពី ១៨ ទៅ ៦៤ ឆ្នាំ ប៉ុន្តែមានទិន្នន័យតិចតួចពីការចាក់វ៉ាក់សាំងចំពោះមនុស្សដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ។
ទូរស័ព្ទ iPhone SE 3 អាចនឹងប្រកាសនៅថ្ងៃទី ៨ ខែ មីនា

iPhone SE 3 សមត្ថភាព 5G អាច​នឹង​ចេញ​នៅ​ដើម​ខែ​ក្រោយ​

របាយការណ៍​មួយ​បានបង្ហាញ​ថា ទូរស័ព្ទ iPhone SE 3 របស់​ក្រុមហ៊ុន Apple អាច​នឹង​ចេញ​នៅ​ដើម​ខែ​ក្រោយ ដោយ​ស្មា​ត​ហ្វូន​លំដាប់​ថវិកា​ថ្មី​នេះ​គ្រោង​នឹង​បំពាក់​មក​ជាមួយនឹង​សមត្ថភាព 5G​។​
ការសិក្សាបានបង្ហាញថា អ្នកឆ្លង អូមីក្រុង ចេញរោគសញ្ញាស្រាលជាង ដែលតា

អូ​មី​ក្រុង បង្ក​ជំងឺ​ស្រាល​ជាង ​ដែល​តា ដោយសារ​វា​មិន​បង្ក​ការខូចខាត​សួត​ច្រើន​

វីរុសកូរ៉ូណាបំប្លែងខ្លួន អូមីក្រុង មិនបង្កជំងឺធ្ងន់ធ្ងរដោយសារវាមិនបង្កការខូចខាតសួតខ្លាំងដូចវីរុសពូជមុនៗ ទេ នេះបើតាមការលើកឡើងរបស់ការសិក្សាមួយចំនួន។
ពិសោធន៍នៃការដាំបន្លែនៅលើស្ថានីយអវកាសអន្តរជាតិ

ណា​សា ​ចែករំលែក​រូបថត​នៃ​ការពិសោធ​វិទ្យាសាស្ត្រ​ដ៏​ល្អ​បំផុត​នៅលើ​ស្ថានីយ​អវកាស​អន្តរជាតិ​ក្នុង​ឆ្នាំ ​២០២១

ក្នុង​ឆ្នាំ ២០២១ អង្គការ​អវកាស​អាម៉េរិក ​(​ណា​សា​)​ បាន​ចែករំលែក​រូបថត​នៃ​ការពិសោធ​វិទ្យាសាស្ត្រ​ដ៏​ល្អ​បំផុត​នៅលើ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)​។​
ត្រកូល Galaxy S22 ចំនួន ៣ ម៉ូដែល ត្រូវបានដាក់បង្ហាញ

Samsung បង្ហាញ​ទូរស័ព្ទ​ត្រកូល Galaxy S22 ចំនួន ៣ ម៉ូ​ដែល រួម​ទាំង​ទូរស័ព្ទ​តម្លៃ​ជាង ២.០០០ ដុល្លារ​ជាមួយនឹង​ប៊ិក​

ក្រុមហ៊ុន Samsung បានដាក់​បង្ហាញ​ស្មា​ត​ហ្វូន​ថ្មី​ចំនួន ៣ ដែល​ជា​ផ្នែក​នៃ​ត្រកូល Galaxy S22 រួម​ទាំង​ឧបករណ៍​តម្លៃ ២.០៣០ ដុល្លារ​ ជាមួយនឹង​ប៊ិក​ដ៏​ល្បីល្បាញ​របស់​ក្រុមហ៊ុន​។​
លោក អេកខាត វូហ្វ រំពឹងមានជ្រូកកែហ្សែនបង្កាត់ពូជរួចរាល់សម្រាប់បរិច្ចាគបេះដូងនៅឆ្នាំ ២០២៥

អ្នកវិទ្យាសាស្ត្រ ​អាល្លឺម៉ង់ ​នឹង​ក្លូនហើយ​បង្កាត់​ពូជ​ជ្រូក​កែ​ហ្សែ​ន​សម្រាប់​បរិច្ចាគ​បេះដូង​ដល់​មនុស្ស​

ក្រុម​អ្នកវិទ្យាសាស្ត្រ​ អាល្លឺម៉ង់ ​គ្រោង​នឹង​ក្លូន ហើយ​បន្ទាប់​មក​បង្កាត់​ពូជ​ជ្រូក​កែប្រែ​ហ្សែ​ន​នៅ​ឆ្នាំនេះ​។ ពួកគេ​នឹង​ប្រើ​កំណែ​សាមញ្ញ​នៃ​សត្វ​ជ្រូក​ដែល​ធ្វើ​វិស្វកម្ម​ដោយ​ សហរដ្ឋ​អាម៉េរិក ដែល​បាន​ប្រើ​កាលពី​ខែ​មុន​ក្នុង​ការប្តូរ​បេះដូង​ជ្រូក​មក​មនុស្ស​ជា​លើកដំបូង​លើ​ពិភពលោក​។​
អំប្រ៊ីយ៉ុងដាយណូស័រ Oviraptorosaurs ត្រូវបានរកឃើញនៅក្នុងផ្ទាំងថ្ម ហេគូ នៅសួនឧស្សាហកម្មសាហឺក្នុងទីក្រុង កាងចូវ ខេត្ត ជាំងស៊ូ

រកឃើញ ​អំប្រ៊ីយ៉ុង​ដាយ​ណូ​ស័រ ​នៅ​ក្នុងស៊ុត​ចំណាស់ ៧២ លាន​ឆ្នាំ​នៅ​ ចិន​

អំប្រ៊ីយ៉ុង​ដាយ​ណូ​ស័រ ដែល​រក្សា​បាន​យ៉ាង​ល្អ​ត្រូវ​បាន​រកឃើញ​នៅក្នុង​ ស៊ុត​ហ្វូ​ស៊ីល ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ ចិន​ មានអាយុ​កាលប្រមាណ ៦៦ ដល់ ៧២ លាន​ឆ្នាំ។​
 កាលពីថ្ងៃទី ៣ ខែ មករា រថយន្ត Vision EQXX ត្រូវបានដាក់បង្ហាញតាមអនឡាញនៅក្នុងកម្មវិធីពិព័រណ៍គ្រឿងអេឡិចត្រូនិច (CES)

ក្រុមហ៊ុន Mercedes-Benz បង្ហាញ​រថយន្ត​អគ្គិសនី​អាច​បើកបរ​ជាង​ ១០០០​ គីឡូម៉ែត្រ​ក្នុង​ពេល​សាក​ភ្លើង​ពេញ

កាលពី​ថ្ងៃ​ទី​ ៣ ខែ ​មករា ក្រុមហ៊ុន Mercedes-Benz ​បានបង្ហាញ​រថយន្ត​អគ្គិសនី​ថ្មី​របស់​ខ្លួន​ឈ្មោះ Vision EQXX ​ថា​រថយន្ត​នេះ​អាច​បើក​បរបាន​ចម្ងាយ ៦៤៨ ម៉ា​យ (១.០៤២ គីឡូម៉ែត្រ​) ក្នុងពេល​សាក​ភ្លើង​ពេញ​។​