Pfizer និង BioNTech ​ដាក់​ពាក្យ​សុំ​ការអនុញ្ញាត​ប្រើ​វ៉ាក់សាំង​កូវី​ដ-១៩​

វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង Moderna ត្រូវរំពឹងថានឹងត្រូវដាក់ពាក្យសុំការអនុញ្ញាតប្រើប្រាស់បន្ទាន់នៅ សហរដ្ឋអាម៉េរិក
វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង Moderna ត្រូវរំពឹងថានឹងត្រូវដាក់ពាក្យសុំការអនុញ្ញាតប្រើប្រាស់បន្ទាន់នៅ សហរដ្ឋអាម៉េរិក

បើតាមការបញ្ជាក់ពីរដ្ឋាភិបាល អាម៉េរិក និងសហស្ថាបនិកក្រុមហ៊ុន BioNTech នៅថ្ងៃទី ២០ ខែ វិច្ឆិកា សំណើសុំការអនុញ្ញាតច្បាប់ប្រើប្រាស់វ៉ាក់សាំង កូវីដ-១៩ ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន Pfizer និង BioNTech ត្រូវបានបញ្ជូនអោយរដ្ឋបាលឱសថនិងស្បៀង អាម៉េរិក (FDA) រួចហើយ។

Pfizer និង BioNTech ​ដាក់​ពាក្យ​សុំ​ការអនុញ្ញាត​ប្រើ​វ៉ាក់សាំង​កូវី​ដ-១៩​  ảnh 1វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង Moderna ត្រូវរំពឹងថា នឹងត្រូវដាក់ពាក្យសុំការអនុញ្ញាតប្រើប្រាស់បន្ទាន់នៅ សហរដ្ឋអាម៉េរិក

ការអនុញ្ញាតនេះគ្រាន់តែមានលក្ខណៈបណ្តោះអាសន្នឬមានលក្ខខណ្ឌ ដើម្បីជាការឆ្លើយតបនឹងស្ថានភាពគ្រាអាសន្នមួយ ដូចជាការឆ្លងរាតត្បាតជំងឺនាពេលបច្ចុប្បន្ន។

រដ្ឋមន្ត្រីសុខាភិបាល អាម៉េរិក លោក អាឡិច អាហ្សា បានមានប្រាសន៍ក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃព្រហស្បតិ៍ថា៖ "ដៃគូរបស់ Pfizer គឺ BioNTech បានប្រកាសថា នៅថ្ងៃស្អែកខ្លួននឹងដាក់ពាក្យសុំការអនុញ្ញាតប្រើវ៉ាក់សាំងក្នុងគ្រាអាសន្នទៅ FDA។"

ប្រធានផ្នែកវិទ្យាសាស្ត្រនៃប្រតិបត្តិការផលិតវ៉ាក់សាំង អាម៉េរិក លោក ម៉ុនសេហ្វ ស្លាអូអី បានឲ្យដឹងកាលពីថ្ងៃចន្ទថា ការអនុញ្ញាតទំនងជានឹងសម្រេចនៅខែ ធ្នូ នេះ។

ក្រុមហ៊ុន BioNTech និង Pfizer និងក្រុមហ៊ុន អាម៉េរិក មួយទៀត Moderna បាននាំមុខពិភពលោកក្នុងការស្វះស្វែងបង្កើតវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា ដោយទិន្នន័យពីការសាកល្បងខ្នាតធំនៅខែនេះបានបង្ហាញថា វ៉ាក់សាំងរបស់គេមានប្រសិទ្ធភាពជាង ៩០%។

របកគំហើញទម្លុះទម្លាយភាពទាល់ច្រកពីរនេះ កំពុងផ្តល់ក្តីសង្ឃឹមដល់ពិភព លោកថា វានឹងបញ្ចប់ការឆ្លងរាលដាលនៃជំងីកូវីដ-១៩ ដែលបានចម្លងមនុស្សជាង ៥៦ លាននាក់និងសម្លាប់មនុស្សជាង ១,៣ លាននាក់នៅទូទាំងពិភព  លោក៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  ទេវី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍