ដោយមានចក្ខុវិស័យយុទ្ធសាស្រ្តអំពីកសិកម្មបចេ្ចកវិទ្យាខ្ពស់ ទីក្រុង ហូ ជីមិញ បានផ្ដល់អាទិភាពដល់ការអភិវឌ្ឍកសិកម្មប្រើបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាជីវសាស្ត្រ ឆ្ពោះទៅរកខឿនកសិកម្មទីក្រុងទំនើប ចីរភាពពីមួយជំហានទៅមួយជំហាន។
អាស្រ័យដោយផោ្តតលើការធ្វើបរិវត្តកម្មផៃ្ទដីមិនសូវមានប្រសិទ្ធភាព កសាងតំបន់ផលិតកម្មប្រមូលផ្តុំ យូរអង្វែងផ្សារភ្ជាប់ជាមួយនឹងការប្រើ បច្ចេកវិទ្យាខ្ពស់ ទីក្រុង ហូ ជីមិញ បង្កើតបានមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់ (ចំនួន ៨៨ ហិកតា) មជ្ឈមណ្ឌលបច្ចេកវិទ្យាជីវសាស្រ្ត (ចំនួន ២៣ ហិកតា) កសិដ្ឋាន សម្តែងនិងសាកពិសោធន៍ចិញ្ចឹមគោយកទឹកដោះបច្ចេកវិទ្យាខ្ពស់ អ៊ីស្រាអែល... ហើយ។
ទីក្រុងក៏បានអនុម័តកម្មពិធីអភិវឌ្ឍកូនឈើ កូនពូជនិងកសិកម្មបច្ចេកវិទ្យាខ្ពស់ដំណាក់កាល ២០២០ - ២០៣០ ក្នុងនោះផ្តោតការស្រាវជ្រាវ សាកពិសោធន៍ ផលិតពូជដំណាំ សត្វចិញ្ចឹមថ្មីសមស្រប ជំរុញយ៉ាងខ្លាំងក្លាការប្រើបច្ចេកវិទ្យាខ្ពស់ក្នុងការជ្រើសរើសបង្កើតពូជដំណាំ សត្វចិញ្ចឹមដូចជា៖ រំភាយរស្មីបង្កឱ្យមានការបម្រែបម្រួល បច្ចេកវិទ្យាផ្ទេរហ្សែន កែសម្រួលហ្សែន បច្ចេកវិទ្យាចិញ្ចឹម បណ្តុះជាលិកាកោសិការុក្ខជាតិ បច្ចេកវិទ្យាព្រោះបណ្តុះកូនពូជរុក្ខជាតិដើម្បីបំបែកពូជដំណាំបន្លែ ផ្កាគុណភាពខ្ពស់ បម្រើការផលិតកម្ម។ល។
ទីក្រុង ហូ ជីមិញ ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៣០ មានផ្ទៃដីផលិតកសិកម្ម ប្រើបច្ចេកវិទ្យាខ្ពស់ប្រហែល ១៨.៧៦០ ហិកតា រួមទាំងតំបន់ឯកវប្បកម្មដំណាំហូបផ្លែបច្ចេកវិទ្យាខ្ពស់ តំបន់ចិញ្ចឹមបង្គាក្លឹង ចិញ្ចឹមបង្គារជើងស ត្រីលម្អ ផលិតចំណីសត្វពាហនៈ ផ្កា បន្លែ បច្ចេកវិទ្យាខ្ពស់ជាដើម៕
អត្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កក្កដា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់លើយ