តាំងពីឆ្នាំ ១៩៩៦ រហូតមកទល់ពេលនេះ ស្រុក ក្រុងបុង (ខេត្ត ដាក់ឡាក់) មាន ២.៦៦១ ក្រុមគ្រួសារដោយមានមនុស្សចំណាកស្រុកចំនួន ១៥.៧៦៩ នាក់ក្រៅផែនការរស់នៅភាគច្រើននៅតាមឃុំ ហ្វាផុង គឺពូយនិង គឺដ្រាំ។
អាស្រ័យដោយដាក់ដំណើរការមានប្រសិទ្ធភាពរាល់គោលនយោបាយរក្សាលំនឹងការងារបង្កបង្កើតផលនិងតាំងទីលំនៅអចិន្ត្រៃយ៍ ជីវភាពប្រជាជនចំណាកស្រុកក្រៅផែនការបានស្ថិរភាពជាបណ្តើរៗ។ល។
![តាំងពីឆ្នាំ ១៩៩៦ រហូតមកទល់ពេលនេះ ស្រុក ក្រុងបុង (ខេត្ត ដាក់ឡាក់) មាន ២.៦៦១ ក្រុមគ្រួសារដោយមានមនុស្សចំនួន ១៥.៧៦៩ នាក់ ចំណាកស្រុកក្រៅផែនការ។ អាស្រ័យដោយដាក់ដំណើរការមានប្រសិទ្ធភាពរាល់គោលនយោបាយរក្សាលំនឹងការងារ បង្កបង្កើតផលនិងតាំងទីលំនៅអចិន្ត្រៃយ៍ ជីវភាពប្រជាជនចំណាកស្រុកក្រៅផែនការបានស្ថិរភាពជាបណ្តើរៗ រក្សាលំនឹងទីលំនៅឋាន សម្រាប់ប្រជាជនចំណាកស្រុកក្រៅផែនការនៅស្រុក ក្រុងបុង ảnh 1](https://mediakm.dantocmiennui.vn/images/61d2f90a9f4be2a597569e50f6691e7ae190d9afbc46dae63e820ad478095ec5eb99534a60b2f7f9d8f869d1656063485d6b962403a1aed50ce9b297cb74b0c7/1_di_cu.jpg)
ដើម្បីរក្សាលំនឹងជីវភាពប្រជាជនចំណាកស្រុក គណៈកម្មាធិការប្រជាជនស្រុក ក្រុងបុង បានដាក់ដំណើរការគម្រោងចំនួន ៣៖ គម្រោងរៀបចំ រក្សាលំនឹងទីលំនៅឋានសម្រាប់ប្រជាជនចំណាកស្រុកក្រៅផែនការភូមិ ណហ៍ប្រុង ឃុំ ហ្វាផុង ផ្តល់ដីលំនៅឋានចំនួន ១៨,៧ ហិកតានិងដីបង្កបង្កើនផលចំនួន ៤២០ ហិកតាជូន ៤៧០ ក្រុមគ្រួសារដោយមានមនុស្សចំនួន ២.៦០៨ នាក់ គម្រោងរក្សាលំនឹងទីលំនៅឋានសម្រាប់ប្រជាជនចំណាកស្រុកក្រៅផែនការនៅភូមិ អៀឡាង ឃុំ គឺពូយ ផ្តល់ដីលំនៅឋានចំនួន ២៣,៧៧ ហិកតានិងដីបង្កបង្កើនផលចំនួន ១.៤១៨ ហិកតាជូន ១.២៣៦ ក្រុមគ្រួសារដោយមានមនុស្សចំនួន ៨.០០៧ នាក់និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដ៏ចាំបាច់ គម្រោងរៀបចំប្លង់គោល រៀបចំរក្សាលំនឹងទីលំនៅឋានសម្រាប់ប្រជាជនចំណាកស្រុកក្រៅផែនការភូមិ គឺយ៉្ហាត់ ឃុំ គឺដ្រាំ ផ្តល់ដីលំនៅឋានចំនួន ៩៩,៥ ហិកតា និងដីបង្កបង្កើនផលចំនួន ៤៣៧,៨ ហិកតាជូន ១៩៩ ក្រុមគ្រួសារដោយមានមនុស្សចំនួន ១.១២៥ នាក់ ទឹកប្រើប្រាស់ស្របអនាម័យជូនប្រជាជនចំនួន ៧៨% ក្រុមគ្រួសារ អគ្គិសនីប្រើប្រាស់ជូនប្រជាជនចំនួន ៩៥% ក្រុមគ្រួសារ។
![បង ហ្វាង វ៉ាន់លិញ ជនជាតិ តៃ មកពីខេត្ត បាក់កាន បច្ចុប្បន្នកំពុង នៅភូមិ អៀឡាង ឃុំ គឺពូយ មកកាន់ដែនដី ក្រុងបុង តាំងពីឆ្នាំ ១៩៩៩ ប្រាក់ចំណូលចម្បងបានមកពីការដាំកាហ្វេ រក្សាលំនឹងទីលំនៅឋាន សម្រាប់ប្រជាជនចំណាកស្រុកក្រៅផែនការនៅស្រុក ក្រុងបុង ảnh 2](https://mediakm.dantocmiennui.vn/images/61d2f90a9f4be2a597569e50f6691e7ae190d9afbc46dae63e820ad478095ec58c7b4c40e901dbc1f6c17f2d738159795d6b962403a1aed50ce9b297cb74b0c7/2_di_cu.jpg)
ក្នុងគោលបំណងរក្សាលំនឹងជីវភាពរស់នៅជូនជនជាតិ ម៉ុង ចំនួន ១៩២ ក្រុមគ្រួសារដោយមានមនុស្សចំនួន ១.០២៨ នាក់ចំណាកស្រុកក្រៅផែនការចូលភូមិ អៀរើត ឃុំ គឺពូយ ក្នុងអំឡុងពេលតាំងពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០០ នៅខែ មិថុនា ឆ្នាំ ២០២២ គណៈកម្មការគ្រប់គ្រងគម្រោងវិនិយោគសាងសង់សំណង់គមនាគមន៍និងកសិកម្ម អភិវឌ្ឍជនបទ ដាក់ឡាក់ បានវិនិយោគជិត ១២០ ពាន់លានដុងកសាងផ្លូវប្រវែង ២០ គីឡូម៉ែត្រនិងស្ពាន ១។
![ផ្លូវគមនាគមន៍ត្រូវបានវិនិយោគជួយប្រជាជនចំណាកស្រុកក្រៅផែនការនៅស្រុក ក្រុងបុង ធ្វើដំណើរទៅមកងាយស្រួល រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច កសាងភូមិ និគម រក្សាលំនឹងទីលំនៅឋាន សម្រាប់ប្រជាជនចំណាកស្រុកក្រៅផែនការនៅស្រុក ក្រុងបុង ảnh 3](https://mediakm.dantocmiennui.vn/images/61d2f90a9f4be2a597569e50f6691e7ae190d9afbc46dae63e820ad478095ec51cc57dfff0883628f45ecdaf13c396cf5d6b962403a1aed50ce9b297cb74b0c7/4_di_cu.jpg)
ផ្លូវគមនាគមន៍ងាយស្រួល ប្រជាជនបានរក្សាលំនឹងការងារបង្កបង្កើនផល និងតាំងទីលំនៅអចិន្ត្រៃយ៍ពីមួយជំហានទៅមួយជំហាន ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច។ គំរូតួយ៉ាងគឺគ្រួសារលោក ហ្វាង វ៉ាន់លិញ ជនជាតិ តៃ នៅភូមិ អៀឡាង ឃុំ គឺពូយ ដាំកាហ្វេ ចិញ្ចឹមមាន់ ជ្រូក ជាដើម គ្រួសារអ្នកស្រី វឿង ធីញុង ជនជាតិ ម៉ុង នៅឃុំ គឺពូយ ធ្វើសេវាកម្មវប្បធម៌ គ្រួសារ បង ចាង ចើស៊ិញ ជនជាតិ ម៉ុង នៅឃុំ គឺពូយ ដាំពោត ធ្វើស្រែ ជួសជុលម៉ាស៊ីនកសិកម្ម គ្រួសារបង ត្រឹន វ៉ាន់វឿង នៅឃុំ គឺដ្រាំ ដាំម្នាស់ជាដើម។
![បង ចាង ចើស៊ិញ ជនជាតិ ម៉ុង បច្ចុប្បន្នកំពុងនៅឃុំ គឺពូយ ក្រៅពីដាំពោត ធ្វើស្រែនៅមានជួសជុលម៉ាស៊ីនកសិកម្មទៀតផង រក្សាលំនឹងទីលំនៅឋាន សម្រាប់ប្រជាជនចំណាកស្រុកក្រៅផែនការនៅស្រុក ក្រុងបុង ảnh 4](https://mediakm.dantocmiennui.vn/images/61d2f90a9f4be2a597569e50f6691e7ae190d9afbc46dae63e820ad478095ec5fb71b501d1a3e2b7fe582e3a8685a6055d6b962403a1aed50ce9b297cb74b0c7/5_di_cu.jpg)
![ប្តីប្រពន្ធអ្នកស្រី វឿង ធីញុង និងបង ហ្វាង វ៉ាន់ថេ ជនជាតិ ម៉ុង មកពីខេត្ត កាវបាំង បច្ចុប្បន្នកំពុងនៅឃុំ គឺពូយ បើកសេវាកម្មរបរដេរប៉ះនិងឱ្យជួលសម្លៀកបំពាក់បងប្អូនជនជាតិ ម៉ុង រក្សាលំនឹងទីលំនៅឋាន សម្រាប់ប្រជាជនចំណាកស្រុកក្រៅផែនការនៅស្រុក ក្រុងបុង ảnh 5](https://mediakm.dantocmiennui.vn/images/61d2f90a9f4be2a597569e50f6691e7ae190d9afbc46dae63e820ad478095ec5d5b3c350d6b8124c314af2a2860596ba5d6b962403a1aed50ce9b297cb74b0c7/3_di_cu.jpg)
![រក្សាលំនឹងជីវភាពរស់នៅ បងប្អូនបណ្តាជនជាតិចំណាកស្រុកពីបណ្តាខេត្ត ភូមិភាគខាងជើងចូលមកកាន់ស្រុក ក្រុងបុង លុបបំបាត់ទំនៀមទម្លាប់ហួសសម័យបន្តិចម្តងៗ កសាងស្រុកកំណើតទីពីររបស់ខ្លួនកាន់តែសម្បូររុងរឿង ស៊ីវិល័យ រក្សាលំនឹងទីលំនៅឋាន សម្រាប់ប្រជាជនចំណាកស្រុកក្រៅផែនការនៅស្រុក ក្រុងបុង ảnh 6](https://mediakm.dantocmiennui.vn/images/61d2f90a9f4be2a597569e50f6691e7ae190d9afbc46dae63e820ad478095ec5f584a61ad8a715f01558010ecfa8f4655d6b962403a1aed50ce9b297cb74b0c7/6_di_cu.jpg)
រហូតមកទល់ពេលនេះ មូលដ្ឋានសម្ភារនិងសំណង់ហេដ្ឋារចនាសម្ព័ន្ធដ៏ចាំបាច់ផ្សេងៗ ដូចជាសាលារៀន អគារវប្បធម៌សហគមន៍ សំណង់ផ្គត់ផ្គង់ទឹកប្រើប្រាស់នៅតាមតំបន់ចំណាកស្រុកក្រៅផែនការត្រូវបានវិនិយោគកសាង។ រក្សាលំនឹងជីវភាពរស់នៅ បងប្អូនបណ្តាជនជាតិ ម៉ុង មឿង យ៉ាវ តៃ នុង។ល។
ចំណាកស្រុកពីបណ្តាខេត្តភូមិភាគខាងជើងចូលមកកាន់ស្រុក ក្រុងបុង លុបបំបាត់ទំនៀមទម្លាប់ហួសសម័យបន្តិចម្តងៗ យល់កាន់តែច្បាស់បណ្តាគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ឈោងឈានឡើងរួចផុតពីភាពក្រីក្រពីមួយជំហានទៅមួយជំហាន កសាងស្រុកកំណើតទីពីររបស់ខ្លួនកាន់តែសម្បូររុងរឿង ស៊ីវិល័យ៕
អត្ថបទ៖ ហ្វាងតឹម រូបថត៖ ង៉ុកឌឹក - វៀតឌឹក
បញ្ចូលទិន្នន័យដោយ៖ លឺ ធីអៀនថាញ់