ឈុតឆាកទាត់បាល់ដ៏ល្អឯកលើជើងទោមទាំងគូមកពីប្រជានេសាទទាំងឡាយ

ពិធីបុណ្យប្រពៃណីរបស់ប្រជាជន កឹនយើ

ក្រោមប្រធានបទ "សម្លេងរំពងតំបន់ជាប់មាត់សមុទ្រ" ពិធីបុណ្យ ងិញអុង កឹនយើ ២០២៤ ទើបតែប្រព្រឹត្តឡើង នៅទីរួមស្រុក កឹនថាញ់ ស្រុក កឹនយើ (ទីក្រុង ហូ ជីមិញ)។

ប៉ះកង់រទេះដោយឥតគិតថ្លៃជូនអ្នកពិការភាព

ទីក្រុងនៃបណ្តាគំរូ 0 ដុង

ពង្រីកប្រពៃណីភក្តីភាព ប៉ុន្មានឆ្នាំកន្លងទៅ អាជ្ញាធរនិងប្រជាជន ទីក្រុង ហូ ជីមិញ បានដាក់ដំណើរការគំរូ ០ ដុងក្នុងគោលបំណងចែករំលែក ឧបត្ថម្ភអ្នកមានស្ថានភាពលំបាកលំបិន។

ផ្លូវរូងក្រោមដី គូជី កន្លែងកត់ត្រាស្លាកស្នាមយុទ្ធជ័យដ៏ត្រចះត្រចង់របស់កងទ័ពនិងប្រជាជន គូជី ឥឡូវនេះជាទីកន្លែងទេសចរប្រវត្តិសាស្ត្រដ៏ល្បីឈ្មោះមួយនៅទីក្រុង ហូ ជីមិញ

"ដែនដីដែកថែប" គូជី ឈោងឈានឡើងពីប្រពៃណីវីរភាព

ស្រុក គូជី ត្រូវបានលើកតម្កើងជា "ដែនដីដែកថែប កំពែងទង់ដែង" ស្ថិតនៅ "ច្រកទ្វារ" ភាគពាយព្យនៃទីក្រុង ហូ ជីមិញ។ ក្រោយពីថ្ងៃបង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥) គូជី ពីសមរភូមិប្រយុទ្ធដ៏សាហាវមួយបានក្លាយជាស្រុកជនបទថ្មីគំរូរបស់ទីក្រុងប្រសិទ្ធនាមលោក អ៊ំ ហូ។ ជីវភាពរស់នៅទាំងសម្ភារៈ ទាំងស្មារតីរបស់ប្រជាជនស្រុក គូជី ត្រូវបានលើកកម្ពស់ឥតឈប់ឈរ សន្តិសុខ នយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមត្រូវបានធានាកិច្ចការពារជាតិមូលដ្ឋានត្រូវបានបង្កើនពង្រឹង បង្កើតបរិយាកាសងាយស្រួលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។

រាល់សប្តាហ៍ សាលមហោស្រពសិល្បៈ ហាតបូយ ទីក្រុង ហូ ជីមិញ រៀបចំសម្តែង ហាតបូយ ឥតគិតថ្លៃនៅមតកចេតិយមេទ័ពឆ្វេង លេ វ៉ាន់យ្វៀត ខណ្ឌ ប៊ិញថាញ់

ដើម្បីសិល្បៈ ហាតបូយ ហោះហើរឆ្ងាយជារៀងរហូត

នៅបណ្តាខេត្តភូមិភាគខាងត្បូង ក្នុងនោះមានទីក្រុង ហូ ជីមិញ ហាតបូយ បានក្លាយទៅជាទម្រង់ឆាកល្ខោនមួយត្រូវបានប្រជាជនគាំទ្រយ៉ាងខ្លាំង។ ហាតបូយ ពាំនាំខ្យល់ដង្ហើមវប្បធម៌ប្រពៃណី ផ្សារភ្ជាប់ជាមួយនឹងពិធីសែនទីសក្ការៈបូជា អាស្រម ប្រៀបដូចជាចំណីអារម្មណ៍មិនអាចខ្វះបានឡើយ។

លោកឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ណាម (ឆ្វេង) អបអរសាទរចំពោះលោក ច័ន្ទ សូរិកាន (ស្តាំ) អគ្គកុងស៊ុលនៃព្រះរាជាណាចក្រ កម្ពុជា នៅទីក្រុងហូជីមិញ។ រូបថត៖ ស៊ន់ឃូ -ទីភ្នាក់ងារព័ត៌មានវៀតណាម

ជ័យជម្នះថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ គឺជាព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេស កម្ពុជា

នាព្រឹកថ្ងៃទី ៤ ខែមករា តាងនាមថ្នាក់ដឹកនាំទីក្រុង ហូ ជីមិញ លោកឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ណាម មេបញ្ជាការបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា ទីក្រុង ហូ ជីមិញ បានអញ្ជើញមកសួរសុខទុក្ខ ជូនបាច់ផ្កាអបអរសាទរដល់កម្មាភិបាល បុគ្គលិកស្ថានអគ្គកុងស៊ុលនៃ ព្រះរាជាណាចក្រ កម្ពុជា ប្រចាំការទីក្រុង ហូ ជីមិញ
ប្រគល់ជូនមធ្យោបាយរកស៊ីចិញ្ចឹមជីវិតឲ្យក្រុមគ្រួសារក្រីក្រនៅលើភូមិសាស្ត្រទីក្រុង ហូជីមិញ

ប្រសិទ្ធភាពខែចំណុចកំពូល"ដើម្បីជនក្រីក្រ" នៅទីក្រុង ហូ ជីមិញ

ប្រព្រឹត្តឡើងពីថ្ងៃទី ១៧ ខែ តុលា ដល់ថ្ងៃទី ១៨ ខែ វិច្ឆិកា ជាខែចំណុចកំពូល ដើម្បីជនក្រីក្រឆ្នាំ ២០២៣ នៅទីក្រុង ហូ ជីមិញ ជាឱកាសដើម្បីបណ្តាអង្គភាព អង្គការ បង្ហាញ "ស្មារតីរាប់អានជួយគ្នា ទៅវិញទៅមក" ដោយសកម្មភាពជាក់ស្តែង ក្នុងគោលបំណងចែករំលែក ជួយឧបត្ថម្ភជនក្រីក្រ អ្នកមានស្ថានភាពលំបាកលំបិន ស្ថិរភាពជីវភាពរស់នៅ។
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ លោក វ៉ វ៉ាន់ហ្វាន រួមជាមួយនឹងប្រតិភូប្រារព្ធពិធីកិច្ចបើកខ្សែព្រឹត្តិការណ៍ "តំណភា្ជប់ខ្សែចង្វាក់ផ្គត់ផ្គង់ទំនិញអន្តរជាតិ" ឆ្នាំ ២០២៣

ឧបត្ថម្ភសហគ្រាសចូលរួមខ្សែចង្វាក់ផ្គត់ផ្គង់ទូទាំងសកលលោក

អាស្រ័យដោយផ្តោតទៅលើការដោះស្រាយការលំបាកលំបិននិងដាក់ដំណើរការរាល់គោលនយោបាយឧបត្ថម្ភសហគ្រាស ៩ ខែ ឆ្នាំ ២០២៣ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មរបស់ទីក្រុង ហូ ជីមិញ កើនឡើងចំនួន ៣,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយឡែកតែចំពោះផ្នែកឧស្សាហកម្មគោលដៅសំខាន់ៗ ចំនួន ៤ រួមមាន៖ មេកានិច អេឡិចត្រូនិច - បច្ចេកវិទ្យាព័ត៌មាន កែច្នៃស្បៀងអាហារ ឱសថគីមី - កៅស៊ូកើនឡើង ៥,៨%។
ប្រជាជនឆែកមើលព័ត៌មានតាមរយៈប្រព័ន្ធអេឡិចត្រូនិចនៅទីស្នាក់ការគណៈកម្មាធិការប្រជាជនខណ្ឌ ១ (ទីក្រុង ហូ ជីមិញ)

ធ្វើបរិវត្តកម្មឌីជីថលបង្កើតកម្លាំងចលករកំណើនសេដ្ឋកិច្ច

ដើម្បីបង្កើតកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ច ទីក្រុង ហូ ជីមិញ កំពុងជំរុញបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លាលើវិស័យជាច្រើនដោយមានគោលដៅដល់ឆ្នាំ ២០២៥ សេដ្ឋកិច្ចឌីជីថលចូលរួមវិភាគទានប្រហែល ២៥% ផលិតផលសរុបនៅលើភូមិសាស្រ្តទីក្រុង។
កងជួរគ្រូពេទ្យវេជ្ជបណ្ឌិត មានបច្ចេកទេស មានវិជ្ជាជីវៈខ្ពស់រួមជាមួយប្រព័ន្ធបរិក្ខារទំនើប អនុវត្តបច្ចេកវិទ្យាខ្ពស់រួមចំណែកការអភិវឌ្ឍសុខាភិបាលទីក្រុង ហូ ជីមិញ

ឆ្ពោះទៅរកមជ្ឈមណ្ឌលជំនាញឯកទេសសុខាភិបាលមានទ្រង់ទ្រាយធំក្នុងតំបន់

នាថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២២ ការិយាល័យនយោបាលចេញសេចក្តីសម្រេចចិត្តលេខ ៣១ ស្តីពី ទិសដៅភារកិច្ចអភិវឌ្ឍ ទីក្រុង ហូ ជីមិញ រហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ក្នុងនោះ ដោយឡែកចំពោះផ្នែកសុខាភិបាលទីក្រុង ហូ ជីមិញ សេចក្តីសម្រេចចិត្តលេខ ៣១ បញ្ជាក់យ៉ាង ច្បាស់ថា៖ "…
តំបន់អគារប្រៃសណីយ៍ទីក្រុង ហូ ជីមិញ (ខណ្ឌ ១) ត្រូវបានមនុស្សជាច្រើនស្វែងមកដល់ដើម្បីលេងកម្សាន្ត ទស្សនា។ រូបថត៖ ធូហឿង - ទីភ្នាក់ងារព័ត៌មានវៀតណាម

កន្លែងលេងកម្សាន្តជាច្រើននៅទីក្រុង ហូ ជីមិញ ទាក់ភ្ញៀវទេសចរក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា

នាព្រឹកនៃថ្ងៃទី ២ ខែ កញ្ញា ដែលជាថ្ងៃទី ២ ក្នុងឱកាសឈប់សម្រាកបុណ្យឯករាជ្យជាតិអូសបន្លាយ ៤ ថ្ងៃ ប្រជាជនយ៉ាងច្រើនស្វះស្វែងមកកន្លែងលេងកម្សាន្តដូចជាមណ្ឌលទេសចរណ៍ សួយតៀន (ទីក្រុង ធូឌឹក) ឧទ្យានទឹក ដឹមសែន (ខណ្ឌ ១១) សួន ថាវកឹមវៀន (ខណ្ឌ ១) ។ល។
ក្រុមត្រួតពិនិត្យឡើងវិញការអនុវត្តកម្មវិធីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពដំណាក់កាលឆ្នាំ ២០២១ - ២០២៥ នៅក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតខ្សែបន្ទាត់ភាពក្រីក្រនៅភូមិសាស្រ្តខណ្ឌ ៥ ទីក្រុង ហូ ជីមិញ

ទីក្រុង ហូ ជីមិញ៖ ខណ្ឌ ៥ មិនមានក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតខ្សែបន្ទាត់ភាពក្រីក្រទៀតទេ ឆ្លងផ្តាច់ផែនការដាក់ចេញមុន ២ ឆ្នាំ

ថ្ងៃទី ៣១ ខែ សីហា ក្រុមការងារនៃគណៈកម្មការដឹកនាំកម្មវិធីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពទីក្រុង ហូ ជីមិញ បានធ្វើការត្រួតពិនិត្យឡើងវិញនូវការអនុវត្តកម្មវិធីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពដំណាក់កាល ២០២១ - ២០២៥ នៅក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតខ្សែបន្ទាត់ភាពក្រីក្រនៅភូមិសាស្រ្តខណ្ឌ ៥ ទីក្រុង ហូ ជីមិញ។
មណ្ឌលចិញ្ចឹមបណ្តុះជាលិកាបណ្តាផលិតផលផ្កានៅមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់ទីក្រុង ហូ ជីមិញ

ទីក្រុង ហូ ជីមិញ ឆ្ពោះទៅរកខឿនកសិកម្មទីក្រុងទំនើប

ដោយមានចក្ខុវិស័យយុទ្ធសាស្រ្តអំពីកសិកម្មបចេ្ចកវិទ្យាខ្ពស់ ទីក្រុង ហូ ជីមិញ បានផ្ដល់អាទិភាពដល់ការអភិវឌ្ឍកសិកម្មប្រើបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាជីវសាស្ត្រ ឆ្ពោះទៅរកខឿនកសិកម្មទីក្រុងទំនើប ចីរភាពពីមួយជំហានទៅមួយជំហាន។
ក្រុមទូកទាំងឡាយចូលរួមពានរង្វាន់ប្រណាំងទូកប្រពៃណីទីក្រុង ហូ ជីមិញ បើកទូលាយក្នុងក្របខ័ណ្ឌនៃពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ

ពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូជីមិញ៖ ទន្លេ សាយហ្គន ពោរពេញដោយភាពរស់រវើក

ពិធីបុណ្យ ស្ទឹងទន្លេនៅទីក្រុង ហូ ជីមិញ ត្រូវបានរៀបចំឡើងជាលើកដំបូងឈានទៅដល់គោលដៅ ផ្សព្វផ្សាយរូបភាព តំបន់ដី មនុស្សម្នា អត្តសញ្ញាណវប្បធម៌ សកម្មភាពទេសចរណ៍ និងមុខម្ហូបពិសេសដាច់ដោយឡែករបស់ទីក្រុង។ មានបណ្តាសកម្មភាពវប្បធម៌ សិល្បៈ កីឡា ល្បងបទពិសោធន៍ទេសចរណ៍តាមដងទន្លេបានប្រព្រឹត្តឡើងនៅទីក្រុង ហូជីមិញ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២៣។
ព្រែក តៅហូ - បេនងា ហូរកាត់តំបន់ខណ្ឌ ៥ ខណ្ឌ ៨ (ទីក្រុង ហូ ជីមិញ) សព្វថ្ងៃនេះ

ខិតខំប្រឹងប្រែង"ធ្វើឲ្យទៅជាពណ៌បៃតង" ព្រែកពណ៌ខ្មៅទាំងឡាយ

ធ្វើប្រព្រឹត្តកម្មការបំពុលព្រែកប្រឡាយគួបផ្សំកែលម្អទីក្រុងអោយប្រសើរឡើង គឺជាកម្មវិធីគោលដៅសំខាន់មួយក្នុងចំណោមកម្មវិធីគោលដៅសំខាន់ៗ ផ្សារភ្ជាប់ ជាមួយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគទីក្រុង ហូ ជីមិញ ដាក់ចេញក្នុង បណ្តាអាណត្តិកន្លងទៅ។
ការពិនិត្យមើលពណ៌សម្បុរ គុណភាពត្រីនៅតំបន់ផ្សារត្រីលម្អលើផ្លូវ លឺវ ស៊ន់ទិញ និង ត្រឹន ហ៊ឹងដាវ ខណ្ឌ ៥។ រូបថត៖ អានហៀវ

ភាពល្អឯកផ្សារលក់ត្រីលម្អនៅកណ្តាលទីក្រុង ហូ ជីមិញ

រយៈពេលជាង ២០ ឆ្នាំមកនេះ ផ្សារលក់ត្រីលម្អនៅផ្នូវ លឺវ ស៊ន់ទន់ និង ត្រឹន ហ៊ឹង ដាវបេ (ខណ្ឌលេខ ៥ ទីក្រុង ហូ ជីមិញ) បានក្លាយទៅជាកន្លែងពេញនិយមរបស់ពាណិជ្ជករ អ្នកមានចិត្តដិតអារម្មណ៍នឹងត្រីលម្អ។
លោក ផាន វ៉ាន់ម៉ាយ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងអញ្ជើញថ្លែងរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ច - សង្គមឆមាសទី ១ ឆ្នាំ ២០២៣ នៃទីក្រុងនៅអង្គប្រជុំ

ពង្រីក​​តួនាទីធ្លុងមហាសាមគ្គីក្នុងការកសាងនិងអភិវឌ្ឍន៍ទីក្រុង ហូ ជីមិញ

នាថ្ងៃទី ២៨ ខែ មិថុនា គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង ហូ ជីមិញ នីតិកាលទី ១១ រៀបចំកិច្ចប្រជុំលើកទី ១០ បូកសរុបការងាររណសិរ្សឆមាសទី ១ ឆ្លងតាមរយៈទិសដៅ ភារកិច្ចនិងវិធានការការងារឆមាសទី ២។
វិស្វករដំណើរការសាកល្បងដៃរ៉ូបូតនៅរោងអនុវត្តជាក់ស្តែងស្វ័យប្រវត្តិកម្មចំណុះមជ្ឈមណ្ឌលបណ្តុះបណ្តាលមណ្ឌលបច្ចេកវិទ្យាខ្ពស់ទីក្រុង ហូ ជីមិញ (ទីក្រុង ធូឌឹក)

បង្កើតកម្លាំងឲ្យទីក្រុង ធូឌឹក លោតផ្លោះ

ទីក្រុង ធូឌឹក ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០២១ ជាទីប្រជុំជនជាប់ចំណាត់ថ្នាក់ប្រភេទលេខ ១ ចំណុះទីក្រុង ហូ ជីមិញ ស្មើនឹងចំនួន ១០ ភាគរយនៃផ្ទៃដីទីក្រុង ហូ ជីមិញ ចំនួនប្រជាជនជាង ១,២ លាននាក់។
លោក ង្វៀន ហូហាយ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ហូ ជីមិញ ប្រគល់ជូនអំណោយចូលឆ្នាំថ្មីដល់បងប្អូនជនជាតិភាគតិចមានស្ថានភាពលំបាកលំបិននៅលើភូមិសាស្ត្រទីក្រុង

ទីក្រុងភក្តីភាព

​ទីក្រុង ហូ ជីមិញ មិនត្រឹមតែជាមូលដ្ឋានអភិវឌ្ឍយ៉ាងស្វាហាប់ ជា "ក្បាលម៉ាស៊ីន" លើវិស័យជាច្រើនប៉ុណ្ណោះទេថែមទាំងជាអង្គភាពដាក់ដំណើរការអនុវត្តសកម្មភាពសុខុមាលភាពសង្គម ជួយឧបត្ថម្ភស្ថានភាពលំបាកលំបិនប្រកបដោយប្រសិទ្ធភាព។
ភ្ញៀវទេសចរអញ្ជើញទស្សនាវត្ថុតឹកតាងវប្បធម៌ តីង្វៀន ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរប្រវត្តិសាស្ត្រទីក្រុង ហូជីមិញ

ទីក្រុង ហូជីមិញ ជំរុញយ៉ាងខ្លាំងក្លាឌីជីថលនៅតាមសារមន្ទីរនានា

តាមទិសដៅអភិវឌ្ឍន៍សារមន្ទីរទាំងឡាយនាពេលខាងមុខ មន្ទីរវប្បធម៌ និងកីឡាទីក្រុង ហូជីមិញ នឹងពង្រឹង ផ្លាស់ប្តូរការងារដាក់តាំងបង្ហាញដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាអោយកាន់តែច្រើនថែមទៀត។
សមមិត្ត ង្វៀន វ៉ាន់នេន សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុង ហូ ជីមិញ ទទួលជួបសមមិត្ត Roberto Morales សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍នៃគណៈលេខាបក្សកុម្មុយនិស្ត គុយបា។ រូបថត៖ ស៊ន់ឃូ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ថ្នាក់ដឹកនាំទីក្រុង ហូ ជីមិញ ទទួលជួបសមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍នៃគណៈលេខាបក្សកុម្មុយនិស្ត គុយបា

នាថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២៣ នៅទីក្រុង ហូ ជីមិញ សមមិត្ត ង្វៀន វ៉ាន់នេន សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុង ហូ ជីមិញ ទទួលជួបសមមិត្ត Roberto Morales សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍នៃគណៈលេខាបក្សកុម្មុយនិស្ត គុយបា និងបណ្តាសមាជិកក្នុងគណៈប្រតិភូអញ្ជើញមកទស្សនកិច្ចនិងធ្វើការនៅប្រទេស វៀតណាម។
ទិដ្ឋភាពនៃពិធីបុណ្យប្រណាំងទូកលើកទីមួយត្រូវបានប្រព្រឹត្តនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ

ពិធីបុណ្យអុំទូក ង នៅកណ្តាលទីក្រុង

នាព្រឹកថ្ងៃទី ២៣ ខែមេសា នៅទីក្រុង ហូ ជីមិញ ក្រុមប្រណាំងទូកងចំនួនប្រាំបួនក្រុមមកពីខេត្តក្រុងចំនួនប្រាំបានប្រកួតប្រជែងដ៏ផុលផុសនៅលើព្រែក ញៀវឡុក - ធីងា ដងព្រែកហូរកាត់តំបន់កណ្តាលនៃទីក្រុង។ អ្នកសារព័ត៌មានកាសែតរូបភាពជនជាតិនិងតំបន់ភ្នំបានផ្តិតយករូបភាពទាំងឡាយអំពីសកម្មភាពនេះ។
អ្នកជំនាញអន្តរជាតិនិងមន្ទីរពេទ្យ ប៊ិញយឹន ធ្វើការវះកាត់បង្ហាញហើយត្រាប់តាមដោយប្រើមនុស្សយន្ត។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ

កិច្ចប្រជុំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា “ភ្ជាប់ទំនាក់ទំនងអ្នកជំនាញផ្នែកព្យាបាលដោយការវះកាត់អន្តរជាតិ”

ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២៣ មន្ទីរពេទ្យ ប៊ិញយឹន ទីក្រុង ហូ ជីមិញ បានរៀបចំកិច្ចប្រជុំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលើកទី ២០ ក្រោមប្រធានបទ “តភ្ជាប់អ្នកជំនាញផ្នែកព្យាបាលដោយការវះកាត់​អន្តរជាតិ”។
គណៈប្រតិភូទីក្រុង ហូជីមិញ អញ្ជើញសួរសុខទុក្ខ និងជូនពរអបអរសាទរស្ថានអគ្គកុងស៊ុល កម្ពុជា ប្រចាំទីក្រុង ហូជីមិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ប្រជាពលរដ្ឋ ខ្មែរ

ថ្នាក់ដឹកនាំទីក្រុង ហូជីមិញ អញ្ជើញជូនពរអំណរពិធីបុណ្យចូលឆ្នាំថ្មី

នាថ្ងៃទី១៣ ខែមេសា គណៈប្រតិភូទីក្រុង ហូជីមិញ ដឹកនាំដោយលោក ត្រឹន ភឿកអាញ នាយកដ្ឋានកិច្ចការបរទេសបានអញ្ជើញមកសួរសុខទុក្ខ ជូនពរអបអរសាទរកម្មាភិបាល បុគ្គលិកនៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុង ហូជីមិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិ ខ្មែរ។
តារាសម្ដែងមហាជនជនជាតិ ចិន ស្លៀកពាក់តែងខ្លួនជាតួអង្គក្នុងរឿងព្រេង

ជនជាតិ ចិន ទទួលស្វាគមន៍ពិធីបុណ្យ ហែអ្នកតា

ក្នុងវប្បធម៌ជនជាតិ វៀតណាម និយាយរួមនិងសហគមន៍ជនជាតិ ចិន និយាយដោយឡែក ពិធីបុណ្យ ហែអ្នកតា គឺជាឱកាសបុណ្យដ៏សំខាន់ដើម្បីមនុស្សម្នានាំគ្នាបួងសួងសុំសេចក្តីសុខ ភ្លៀងខ្យល់អំណោយផល ឆ្នាំថ្មីសុខសាន្ត សុភមង្គល។
យុវនារីទាំងឡាយស្រស់ប្រិមប្រិយជាមួយនឹងសម្លៀកបំពាក់អាវផាយប្រពៃណីនៅវិថីផ្កា ង្វៀន ហ្វេ បុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ២០២៣

ស្លាកស្នាម ២០ឆ្នាំ វិថីផ្កា ង្វៀនហ្វេ

រយៈពេល ២០ ឆ្នាំកន្លងទៅ អោយតែឱកាសនិទាឃរដូវឈានមកដល់ម្ដងៗ ប្រជាជនទីក្រុង ហូ ជីមិញ ក៏តក់ក្រហល់រង់ចាំទទួលដំណឹងអំពីវិថីផ្កា ង្វៀន ហ្វេ។ ព្រមជាមួយពេលវេលា វិថីផ្កា ង្វៀន ហ្វេ បានឆ្លងទៅកាន់ចំណុចណាត់ជួបមួយដ៏ជិតស្និទ្ធដើម្បីក្លាយជា "វប្បធម៌វិថីផ្កា" លក្ខណៈពិសេសដាច់ដោយឡែក នៃក្តីមោទនភាពរបស់ប្រជាជនទីក្រុង ហូ ជីមិញ។
ការសម្តែងសិល្បៈ ហាតបូយ នៅមតកចេតិយលោកតាលោកយាយ ជៀវ នៅខណ្ឌ ប៊ិញថាញ់ នារសៀលថ្ងៃអាទិត្យរៀងរាល់សប្តាហ៍

សិល្បៈប្រពៃណីចុះវិថីក្រុង

យោងតាមមន្ទីរវប្បធម៌និងកីឡាទីក្រុង ហូ ជីមិញ ក្នុងរយៈកាលថ្មីៗ នះ មានសកម្មភាពសម្តងសិល្បៈប្រពៃណីជាច្រើននៅតាមដងវិថី បរិយាកាសវិថីថ្មើរជើងបាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជននិងភ្ញៀវទេសចរ។
ទស្សនីយភាពរបាំសហសម័យមិត្តភាព វៀតណាម - កម្ពុជា

"សប្តាហ៍វប្បធម៌ កម្ពុជា នៅ វៀតណាម" ដ៏កក់ក្តៅ

ចាប់ពីថ្ងៃទី ២៧ ខែ កញ្ញា ដល់ថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២២ នៅទីក្រុង ហូ ជីមិញ និងខេត្ត ត្រាវិញ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ វៀតណាម សហការជាមួយនឹងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រ កម្ពុជា រៀបចំ "សប្តាហ៍វប្បធម៌ កម្ពុជា នៅ វៀតណាម" ឆ្នាំ ២០២២។
នៅរាត្រីថ្ងៃទី ១៥ ខែ ៨ តាមប្រតិទិនចន្ទគតិ មាមីងបងប្អូនជនជាតិ ចិន នៅផ្លូវច្រក ទ្រៀវធឿង ស្ថិតនៅសង្កាត់ ២ ខណ្ឌ ៦ (ទីក្រុង ហូ ជីមិញ) ប្រារព្ធពិធីសែនព្រះខែដោយមានគ្រឿងរណ្តាប់ប្រពៃណីគ្រប់មុខ

"បុណ្យព្រះខែ" របស់ជនជាតិ ចិន

ចំពោះមាមីងបងប្អូនជនជាតិ ចិន នៅផ្លូវច្រក ទ្រៀវធឿង លេខ ២៥៧ វិថី កាវ វ៉ាន់ឡូវ ខណ្ឌ ៦ (ទីក្រុង ហូ ជីមិញ) "បុណ្យព្រះខែ" (បុណ្យសែនព្រះខែថ្ងៃទី ១៥ ខែ ៨ តាមប្រតិទិនចន្ទគតិ) គឺជាឱកាសពិធីសំខាន់ មានអត្ថន័យពិសេសក្នុងជីវភាពវប្បធម៌ខាងស្មារតី។
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ លោក ផាន វ៉ាន់ម៉ាយ អញ្ជើញប្រគល់ជូនប័ណ្ណសរសើរដល់បុគ្គលទាំងឡាយមានការរួមចំណែកជាវិជ្ជមានជាច្រើនចូលទៅក្នុងចលនាបរិច្ចាគដីបើកទូលាយផ្លូវច្រកនៅទីក្រុង ហូ ជីមិញ ពីឆ្នាំ ២០០០ ដល់បច្ចុប្បន្ននេះ

ចលនាបរិច្ចាគដីបើកទូលាយផ្លូវច្រកនៅទីក្រុង ហូ ជីមិញ

មុនឆ្នាំ ២០០០ ទីក្រុង ហូ ជីមិញ បានវត្តមានដងផ្លូវ ច្រកតូចៗ មិនសម្រេចតាមធម្មនិយាមស្តីពីគមនាគមន៍ សោភ័ណភាពទីក្រុងនិងការបង្ការ ពន្លត់អគ្គីភ័យ ។ល។ ប្រឈមនឹងសភាពការណ៍នោះ ទីក្រុង ហូ ជីមិញ បានដាក់ចេញគោលការណ៍ចលនាប្រជាជនបរិច្ចាគដីបើកទូលាយផ្លូវច្រកនិងបំផុសការអនុវត្តធំទូលាយតាមវិធានការ "រដ្ឋនិងប្រជាជនរួមគ្នាធ្វើ"។
ឆ្លងកាត់បទពិសោធន៍គន់មើលទីក្រុងពីលើអាកាសដោយឧទ្ធម្ភាគចក្រជាប្រភេទទេសចរណ៍ថ្មីដ៏ល្អឯកត្រូវបានមន្ទីរទេសចរណ៍ទីក្រុង ហូ ជីមិញ ទាញយកផលតាំងពីចុងខែ មេសា ឆ្នាំ ២០២២

ទីក្រុង ហូ ជីមិញ ធ្វើនវានុវត្តន៍ក្នុងការឃោសនាផ្សព្វផ្សាយទេសចរណ៍

ក្នុងរយៈពេលកន្លងទៅ ផ្នែកទេសចរណ៍ទីក្រុង ហូ ជីមិញ មានការបោះជំហានក្នុងការស្តារឡើងវិញនិងអភិវឌ្ឍខ្លាំងក្លាទាំងអំពីប្រាក់ចំណូលព្រមទាំងចំនួនភ្ញៀវទេសចរបើប្រៀបធៀបនឹងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ - ១៩។