នាព្រឹកថ្ងៃទី ២៣ ខែមេសា នៅទីក្រុង ហូ ជីមិញ ក្រុមប្រណាំងទូកងចំនួនប្រាំបួនក្រុមមកពីខេត្តក្រុងចំនួនប្រាំបានប្រកួតប្រជែងដ៏ផុលផុសនៅលើព្រែក ញៀវឡុក - ធីងា ដងព្រែកហូរកាត់តំបន់កណ្តាលនៃទីក្រុង។ អ្នកសារព័ត៌មានកាសែតរូបភាពជនជាតិនិងតំបន់ភ្នំបានផ្តិតយករូបភាពទាំងឡាយអំពីសកម្មភាពនេះ។
ក្រុមទូកចំនួន ៩ ក្រុមមកពីខេត្ត ប៊ិញយឿង តីនិញ កៀនយ៉ាង ប៊ិញភឿកនិងទីក្រុង ហូ ជីមិញ បានចូលរួមក្នុងពិធីបុណ្យប្រណាំងទូក ង បើកទូលាយលើកទីមួយឆ្នាំ ២០២៣។
ពិធីបុណ្យក្នុងគោលបំណងចូលរួមចំណែកអភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង)។ បង្កើនការការផ្លាស់ប្តូរវប្បធម៌ ការសិក្សារៀនសូត្រ ផ្ដោះប្តូរបទពិសោធន៍រវាងជនជាតិទាំងឡាយ ឃោសនាផ្សព្វផ្សាយសក្តានុពលនិងឧត្តមភាពរូបភាពទេសចរណ៍ទីក្រុង ហូ ជីមិញ គោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ស្និទ្ធស្នាល ភក្តីភាពសម្រាប់មិត្តភ័ក្តិក្នុងប្រទេសនិងអន្តរជាតិ។
ការប្រណាំងទូកងស្ថិតក្នុងខ្សែចង្វាក់នៃព្រឹត្តិការណ៍អបអរសាទរខួបអនុស្សាវរីយ៍ ៤៣ ឆ្នាំទិវារំដោះភូមិភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៣) ពិធីបុណ្យចូលឆាំ្នថ្មីរបស់បងប្អូនជនជាតិ ខ្មែរ។ ទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម (ថ្ងៃទី ១៩ ខែមេសា)៕
ដំណឹងនិងរូបថត៖ អាន ហៀវ
ប្រែសម្រួល៖ យ័ញ លើយ