ចាប់ពីថ្ងៃទី ២៧ ខែ កញ្ញា ដល់ថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២២ នៅទីក្រុង ហូ ជីមិញ និងខេត្ត ត្រាវិញ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ វៀតណាម សហការជាមួយនឹងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រ កម្ពុជា រៀបចំ "សប្តាហ៍វប្បធម៌ កម្ពុជា នៅ វៀតណាម" ឆ្នាំ ២០២២។
នេះជាសកម្មភាពអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម - កម្ពុជា (ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៦៧ - ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២២) និងអបអរសាទរឆ្នាំមិត្តភាព វៀតណាម - កម្ពុជា និង កម្ពុជា - វៀតណាម ឆ្នាំ ២០២២។
សប្តាហ៍វប្បធម៌ កម្ពុជា នៅ វៀតណាម បានពាំនាំមកទស្សនីយភាពសម្តែងសិល្បៈបុរាណ ប្រជាប្រិយនិងសហសម័យ ព្រមទាំងប្រភេទទម្រង់របាំច្រៀង ល្ខោននិងតូរ្យតន្ត្រី ក្នុងនោះមានទម្រង់សិល្បៈមួយចំនួនត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) ដាក់បញ្ចូលក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនិងពិព័រណ៍វប្បធម៌ សិល្បៈ កម្ពុជា បំពេញតម្រូវការរបស់ទស្សនិកជន ប្រជាជន វៀតណាម បំណងចង់ទស្សនាកម្សាន្តនិងស្វែងយល់ពីវប្បធម៌ កម្ពុជា។ បណ្តាទស្សនីយភាពលេចធ្លោក្នុងកម្មវិធីរួមមានដូចជារបាំអប្សរា ល្ខោនខោល ពាក់របាំងមុខ សម្តែងទោលឧបករណ៍តន្រ្តីជាតិ កម្ពុជា។ល។
សប្តាហ៍វប្បធម៌ កម្ពុជា នៅ វៀតណាម គឺជាចំណុចសំខាន់ រួមចំណែកជាវិជ្ជមានក្នុងការពង្រឹង បង្កើននិងអភិវឌ្ឍន៍បន្ថែមទៀតនូវទំនាក់ទំនង"អ្នកជិតខាងល្អ មិត្តភាពប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិរន្តរភាពយូរអង្វែង" រវាងប្រទេសទាំងពីរ៕
អត្ថបទ៖ ធូហឿង
រូបថត៖ ធូហឿង - ហុងយ៉ាង - ថាញ់ហ្វា
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២២ ដោយ៖ ទេវី