ផ្នែកពិធីកិច្ចប្រព្រឹត្តឡើងនៅកេរដំណែលទីសក្ការៈ អុង មេទ័ពជើងទឹក រួមមានសកម្មភាពទាំងឡាយដូចជា៖ ពិធីបង្ហូតទង់ជ័យបុណ្យ ពិធីអបអរស្នាដៃប្រជានេសាទ ពិធីបួងសួងសុំសេចក្តីសុខ ពិធី ងិញអុង នៅសមុទ្រជាដើម។ តាមប្រពៃណី ពិធីបុណ្យ ងិញអុង កឹនយើ មានចំនួន ២ ផ្នែក៖ ផ្នែកពិធីកិច្ចនិងផ្នែកលេងកម្សាន្ត។
ផ្នែកលេងកម្សាន្តប្រព្រឹត្តឡើងនៅលើផ្ទៃសមុទ្រនិងឆ្នេរសមុទ្រ កឹនយើ ដោយមានសកម្មភាពវប្បធម៌ សិល្បៈ កីឡានិង ល្បែងប្រជាប្រិយជាដើម។ នេះក៏ជាឱកាសដើម្បីប្រជានេសាទសម្តែងការដឹងគុណនិងលើកតម្កើងសមុទ្រ ណាមហាយ (ត្រី កាអុង ត្រី បាឡែន) អារក្សសមុទ្រ ស្របពេលនោះដែរ រំលឹកនឹកដល់អ្នកបាត់បង់ជីវិតនៅសមុទ្រ អ្នកដែលមានគុណបំណាច់ច្នៃបង្កើតនេសាទុបករណ៍និងមធ្យោបាយធ្វើដំណើរទៅសមុទ្រ។
ត្រូវបានប្រារព្ធឡើងតាំងពីឆ្នាំ ឆ្លូវ បញ្ចស័ក ១៩១៣ ពិធីបុណ្យ ងិញអុង កឹនយើ ឆ្លុះបញ្ចាំងសេចក្តីជឿជាក់ ជំនឿរបស់ប្រជានេសាទ កឹនយើ បង្ហាញពីការតំណភា្ជប់រវាងមនុស្សជាមួយអារក្ស បួងសួងសុំអោយភ្លៀងខ្យល់អំណោយផល ប្រទេសជាតិសាន្តត្រាណ ប្រជាជនសុខស្រួល។ ឆ្នាំ ២០២៣ ពិធីបុណ្យ ងិញអុង កឹនយើ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ៕
អត្ថបទ៖ ធូហឿង
រូបថត៖ ម៉ាញ់លិញ - គ្វឹកថាញ់
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ