ដើម្បីសិល្បៈ ហាតបូយ ហោះហើរឆ្ងាយជារៀងរហូត

រាល់សប្តាហ៍ សាលមហោស្រពសិល្បៈ ហាតបូយ ទីក្រុង ហូ ជីមិញ រៀបចំសម្តែង ហាតបូយ ឥតគិតថ្លៃនៅមតកចេតិយមេទ័ពឆ្វេង លេ វ៉ាន់យ្វៀត ខណ្ឌ ប៊ិញថាញ់
រាល់សប្តាហ៍ សាលមហោស្រពសិល្បៈ ហាតបូយ ទីក្រុង ហូ ជីមិញ រៀបចំសម្តែង ហាតបូយ ឥតគិតថ្លៃនៅមតកចេតិយមេទ័ពឆ្វេង លេ វ៉ាន់យ្វៀត ខណ្ឌ ប៊ិញថាញ់

នៅបណ្តាខេត្តភូមិភាគខាងត្បូង ក្នុងនោះមានទីក្រុង ហូ ជីមិញ ហាតបូយ បានក្លាយទៅជាទម្រង់ឆាកល្ខោនមួយត្រូវបានប្រជាជនគាំទ្រយ៉ាងខ្លាំង។ ហាតបូយ ពាំនាំខ្យល់ដង្ហើមវប្បធម៌ប្រពៃណី ផ្សារភ្ជាប់ជាមួយនឹងពិធីសែនទីសក្ការៈបូជា អាស្រម ប្រៀបដូចជាចំណីអារម្មណ៍មិនអាចខ្វះបានឡើយ។

ទោះបីមិននៅពេញនិយមដូចមុនក៏ដោយ ក៏ប៉ុន្តែក្នុងជីវភាពសម័យទំនើប ទម្រង់ឆាកល្ខោន ហាតបូយ នៅតែបង្កើតបានទីតាំងឈរជើងរឹងមាំជាមួយពេលវេលា។

Hat boi 2.jpg
ភ្ញៀវទេសចរ ប្រជាជនទីក្រុង ហូ ជីមិញ យ៉ាងច្រើនកុះករអញ្ជើញមកមើលសិល្បករសិល្បការិនីសាលមហោស្រពសិល្បៈ ហាតបូយ ទីក្រុង ហូ ជីមិញ សម្តែង

ដោយមានគោលបំណងចង់ថែរក្សាតម្លៃប្រពៃណី សាលមហោស្រពសិល្បៈ ហាតបូយ ទីក្រុង ហូ ជីមិញ បានជំរុញការផ្សព្វផ្សាយ តំណភា្ជប់និងសម្តែង ហាតបូយ នៅតាមសាលារៀនមួយចំនួន ព្រមទាំងបន្តរក្សាកាលវិភាគកម្មវិធីសម្ដែងនៅមតកចេតិយមេទ័ពឆ្វេង លេ វ៉ាន់យ្វៀត (ខណ្ឌ ប៊ិញថាញ់) និង ថាវកឹមវៀន (ខណ្ឌ ១) ជាដើមនៅចុងសប្តាហ៍ម្តងៗ។ 

មុនពេលសម្តែង អង្គភាពឧស្សាហ៍រៀបចំផ្លាស់ប្តូរអំពីរបៀបស្លៀកពាក់តែងខ្លួនតួអង្គ សម្តែងឧបករណ៍តន្ត្រីជនជាតិជាដើម ដើម្បីទស្សនិកជនអាចស្វែងយល់និងស្រលាញ់ចូលចិត្តទម្រង់សិល្បៈប្រពៃណីដ៏វិសេសវិសាលនេះថែមទៀត។

Hat boi 3.jpg
សិល្បករសិល្បការិនីសាលមហោស្រពសិល្បៈ ហាតបូយ ទីក្រុង ហូ ជីមិញ រៀបចំផ្លាស់ប្តូរ ឧទ្ទេសនាមលក្ខណៈពិសេសសិល្បៈ ហាតបូយ ទាំងឡាយដើម្បីទស្សនិកជនអាចស្វែងយល់និងស្រលាញ់ចូលចិត្តទម្រង់សិល្បៈប្រពៃណីនេះថែមទៀត

យោងតាមសិល្បការិនីឆ្នើម ង៉ុកខាញ់  អ្នកធ្លាប់រួមដំណើរជាមួយនឹងនិស្សិតទាំងឡាយក្នុងកម្មវិធី ហាតបូយ ក្រោមប្រធានបទ "រក្សាភ្នក់ភ្លើងពាន់ឆ្នាំ" ហាតបូយ ក៏ដូចជាទម្រង់តន្ត្រីបុរាណមួយចំនួនផ្សេងទៀតកំពុងធ្លាក់ចូលក្នុងស្ថានភាពបាត់បង់សាបសូន្យ។

ទោះបីជាដូច្នោះ នៅមានមិនតិចយុវជនយុវនារីដែលអស់ពីចិត្តអស់ពីថ្លើមបានរៀបចំជាច្រើនសកម្មភាពឧទ្ទេសនាម ពាំនាំទម្រង់សិល្បៈប្រពៃណីខិតចូលកាន់តែជិតនឹងសាធារណជនថែមទៀត។ ប្រការនេះបង្ហាញឲ្យឃើញថា ក្មេងៗ ជំនាន់ក្រោយមិនដែលបែរខ្នងជាមួយនឹងទម្រង់សិល្បៈប្រពៃណីឡើយ ប្រសិនបើបានដាស់នឹងអភិវឌ្ឍឥតឈប់ឈរហើយរីកសាយភាយខ្លាំងក្លាក្នុងសហគមន៍៕

អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ
បញ្ចូនទិន្នន័យ៖ សិរីសួស្តី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍