ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២៣ មន្ទីរពេទ្យ ប៊ិញយឹន ទីក្រុង ហូ ជីមិញ បានរៀបចំកិច្ចប្រជុំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលើកទី ២០ ក្រោមប្រធានបទ “ភ្ជាប់ទំនាក់ទំនងអ្នកជំនាញផ្នែកព្យាបាលដោយការវះកាត់អន្តរជាតិ”។
គណៈប្រតិភូចូលរួមកិច្ចប្រជុំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលើកទី ២០។ រូបថត៖ ឌិញ ហាំង - ទីភ្នាក់ងារព័ត៌មានវៀតណាម
កិច្ចប្រជុំនេះមាន ២៩ អង្គប្រជុំ របាយការណ៍ជាង ២៥០ ស្តីពីឯកទេសផ្សេងៗ ដូចជា៖ ផ្នែកវះកាត់ទូទៅ ផ្នែកវះកាត់សរសៃឈាមបេះដូង អន្តរាគមន៍ផ្នែកវះកាត់សរសៃឈាម ផ្នែកវះកាត់ជំងឺតាមប្រព័ន្ធផ្លូវទឹកនោម - ព្យាបាលជំងឺបុរស និងឯកទេសពាក់ព័ន្ធដូចជា ផ្នែកធ្វើអោយសន្លាប់ - ថែទាំសុខភាពអោយធូរស្បើយឡើងវិញ ជំងឺដុំសាច់មហារីក ព្យាបាលជំងឺសរីរាង្គ កិលានុប្បដ្ឋាយិកា ជីវវិទ្យាម៉ូលេគុល និងពិនិត្យមើលការឆ្លងមេរោគ។ល។ ដោយមានការអញ្ជើញចូលរួមពីអ្នកជំនាញជាច្រើនមកពី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ បារាំង បែលហ្សិក អ៊ីតាលី ក្រិក ជប៉ុន កូរ៉េ។ល។
អ្នកជំនាញអន្តរជាតិនិងមន្ទីរពេទ្យ ប៊ិញយឹន ធ្វើការវះកាត់បង្ហាញហើយត្រាប់តាមដោយប្រើមនុស្សយន្ត។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ
សាស្រ្តាចារ្យ Thomas Ahlering (សហរដ្ឋអាមេរិក) បញ្ជាបង្ហាញហើយត្រាប់តាមការវះកាត់ដោយប្រើមនុស្សយន្ត។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ
ជាពិសេស នៅក្នុងកិច្ចប្រជុំបានធ្វើការវះកាត់បង្ហាញហើយត្រាប់តាមចំនួន ៣ ករណីត្រូវបានអនុវត្តដោយអ្នកជំនាញអន្តរជាតិនិងមន្ទីរពេទ្យ ប៊ិញយឹន៕
ផលិត៖ ឌិញ ហាំង - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលដោយ៖ អៀនថាញ់