ខេត្ត សុកត្រាំង អភិរក្សភាសានិយាយនិងអក្សរសរសេររបស់ជនជាតិ ខ្មែរ

ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ការបង្រៀនអក្សរ ខ្មែរ នៅតាមវត្តអារាម ចំណុចសាលាផ្សេងៗ នៅលើភូមិសាស្ត្រខេត្ត សុក ត្រាំង តែងតែទទួលបានការគាំទ្រ លើកទឹកចិត្តពីអាជ្ញាធរមូលដ្ឋាន មាមីងប្អូនពុទ្ធសាសនិក។ រូបថត៖ អានហៀវ
ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ការបង្រៀនអក្សរ ខ្មែរ នៅតាមវត្តអារាម ចំណុចសាលាផ្សេងៗ នៅលើភូមិសាស្ត្រខេត្ត សុក ត្រាំង តែងតែទទួលបានការគាំទ្រ លើកទឹកចិត្តពីអាជ្ញាធរមូលដ្ឋាន មាមីងប្អូនពុទ្ធសាសនិក។ រូបថត៖ អានហៀវ

សុកត្រាំង ជាខេត្តមួយមានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករ ស្មើនឹងអត្រាជាង ៣០% នៃចំនួនប្រជាជន ហេតុដូច្នេះហើយការអភិរក្សភាសានិយាយនិងអក្សរសរសេររបស់បងប្អូនជនជាតិតែងតែត្រូវបានផ្តោតការយកចិត្តទុកដាក់ជាសំខាន់។

យោងតាមមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត សុកត្រាំង គិតដល់ដំណាច់ឆ្នាំសិក្សា ២០២១ - ២០២២ ទូទាំងខេត្តមានសាលារៀនគ្រប់កម្រិតសិក្សាចំនួន ៤៨១ ក្នុងនោះមានសាលាបង្រៀនអក្សរ ខ្មែរ ចំនួន ១៣៣ ដោយមានសិស្សចំនួន ៤២.២០៤ នាក់។ ក្រៅពីនេះ មូលដ្ឋានក៏មានសាលាចំណេះទូទៅអន្តេវាសិកជនជាតិចំនួន ១០ ដោយមានសិស្សជាង ៣.០០០ នាក់ក្នុងមួយឆ្នាំៗ។

ខេត្ត សុកត្រាំង អភិរក្សភាសានិយាយនិងអក្សរសរសេររបស់ជនជាតិ ខ្មែរ ảnh 1សាលាចំណេះទូទៅអន្តេវាសិកជនជាតិ ហ៊្វិញកឿង សម្រាប់កូនក្មួយបងប្អូនជនជាតិ ខ្មែរ ក្នុងខេត្ត សុកត្រាំង តំបន់មានស្ថានភាពសេដ្ឋកិច្ច - សង្គមលំបាកលំបិនខ្លាំង ទីស្នាក់នៅនិងសិក្សារៀនសូត្រ។ រូបថត៖ ត្រុងជិញ
ខេត្ត សុកត្រាំង អភិរក្សភាសានិយាយនិងអក្សរសរសេររបស់ជនជាតិ ខ្មែរ ảnh 2ប្អូន ឡឹម ធីង៉ុកនឺ សិស្សថ្នាក់ទី ១១ A២ នៃសាលាចំណេះទូទៅអន្តេវាសិកជនជាតិ ហ៊្វិញកឿង ក្នុងម៉ោងរៀនភាសា ខ្មែរ។ រូបថត៖ អានហៀវ
ខេត្ត សុកត្រាំង អភិរក្សភាសានិយាយនិងអក្សរសរសេររបស់ជនជាតិ ខ្មែរ ảnh 3ម៉ោងរៀនភាសា ខ្មែរ នៅសាលាចំណេះទូទៅអន្តេវាសិកជនជាតិ ហ៊្វិញកឿង សម្រាប់កូនក្មួយបងប្អូនជនជាតិ ខ្មែរ ក្នុងខេត្ត សុកត្រាំង។ រូបថត៖ ត្រុងជិញ

បច្ចុប្បន្ន ខេត្តមានគ្រូបង្រៀនភាសា ខ្មែរ ចំនួន ៣៥៤ នាក់ ក្នុងនោះ គ្រូបង្រៀនសម្រេចស្តង់ដារតាមការកំណត់ជាង ៨០%។ រីឯសិស្សជនជាតិ ខ្មែរ វិញ ខេត្ត សុកត្រាំង បានផ្តល់ឧបត្ថម្ភបន្ថែមក្នុងការទិញសៀវភៅពុម្ព សៀវភៅសរសេរ ប៊ិចសរសេរ ដោយមានថវិកាសរុបឡើងដល់រាប់ពាន់លានដុងក្នុងមួយឆ្នាំ។

បានបង្កើតឡើងកាលពី ១៦ ឆ្នាំមុននេះ ផ្តើមពីមូលដ្ឋានគ្រាដំបូងតូចមួយសព្វថ្ងៃសាលាមធ្យមសិក្សាបំពេញវិជ្ជា បាលី ណាមបូ មានគ្រឹះស្ថានដ៏ធំទូលាយហើយ ប្រព័ន្ធសាលាថ្នាក់រៀនស្រស់ស្អាតនៅក្នុងបរិវេណវត្ត ឃ្លាំង (សង្កាត់លេខ ៦ ទីក្រុង សុកត្រាំង)។

ខេត្ត សុកត្រាំង អភិរក្សភាសានិយាយនិងអក្សរសរសេររបស់ជនជាតិ ខ្មែរ ảnh 4សាលាមធ្យមសិក្សាបំពេញវិជ្ជា បាលី ណាមបូ កន្លែងចងក្រងសៀវភៅណែនាំសម្រាប់គ្រូបង្រៀនបណ្តុះបណ្តាល បង្រៀនភាសា បាលី និងភាសា ខ្មែរ ដល់សមណៈសិស្សក្នុងតំបន់វាលទំនាប ណាមបូ។ រូបថត៖ ត្រុងជិញ
ខេត្ត សុកត្រាំង អភិរក្សភាសានិយាយនិងអក្សរសរសេររបស់ជនជាតិ ខ្មែរ ảnh 5ការបង្រៀនអក្សរ បាលី ដល់សមណៈសិស្សសាលាមធ្យមសិក្សាបំពេញវិជ្ជា បាលី ណាមបូ ក្នុងគោលបំណងទ្រទ្រង់ព្រះពុទ្ធសាសនានិងអភិរក្ស ពង្រីកតម្លៃវប្បធម៌ក្នុងសហគមន៍ជនជាតិ ខ្មែរ។ រូបថត៖ អានហៀវ

យោងតាមលោកគ្រូ ឡឹម ញឹម នាយកសាលាគឺសាលាមានភារកិច្ចទាំងបង្រៀនបំពេញវិជ្ជា ចាប់ពីកម្រិតទី ១ ដល់កម្រិតទី ៣ ក៏បង្រៀនអក្សរ បាលី និងអក្សរ ខ្មែរ ដល់សមណៈសិស្សនៅលើភូមិសាស្ត្រខេត្តចំនួន ១០ តំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូងទៀតផង ក្នុងគោលបំណងបណ្តុះបណ្តាលកម្មាភិបាលជនជាតិ ខ្មែរ នៅក្នុងតំបន់វាលទំនាប ណាមបូ។

ខេត្ត សុកត្រាំង អភិរក្សភាសានិយាយនិងអក្សរសរសេររបស់ជនជាតិ ខ្មែរ ảnh 6ម៉ោងរៀនភាសា បាលី របស់សមណៈសិស្ស ខ្មែរ សាលាមធ្យមសិក្សាបំពេញវិជ្ជា បាលី ណាមបូ។ រូបថត៖ អានហៀវ 
ខេត្ត សុកត្រាំង អភិរក្សភាសានិយាយនិងអក្សរសរសេររបស់ជនជាតិ ខ្មែរ ảnh 7សមណៈសិស្សសាលាមធ្យមសិក្សាបំពេញវិជ្ជា បាលី ណាមបូ។ រូបថត៖ ត្រុងជិញ
ខេត្ត សុកត្រាំង អភិរក្សភាសានិយាយនិងអក្សរសរសេររបស់ជនជាតិ ខ្មែរ ảnh 8ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ការបង្រៀនអក្សរ ខ្មែរ នៅតាមវត្តអារាម ចំណុចសាលាផ្សេងៗ នៅលើភូមិសាស្ត្រខេត្ត សុក ត្រាំង តែងតែទទួលបានការគាំទ្រ លើកទឹកចិត្តពីអាជ្ញាធរមូលដ្ឋាន មាមីងប្អូនពុទ្ធសាសនិក។ រូបថត៖ អានហៀវ

ទន្ទឹមនឹងនោះ វត្ត ខ្មែរ ចំនួន ៩២ នៅលើភូមិសាស្ត្រខេត្តសុទ្ធតែរៀបចំបង្រៀនអក្សរ ខ្មែរ ដល់កូនសិស្សនៅក្នុងឱកាសវិស្សមកាល។ យោងតាមព្រះតេជគុណ លី មិញឌឹក អនុប្រធានសង្ឃាភិបាលសមាគមព្រះពុទ្ធសាសនា វៀតណាម ខេត្ត សុកត្រាំង៖ ការបង្រៀនអក្សរ ខ្មែរ វិស្សមកាលនៅតាមវត្តអារាមពុទ្ធសាសនាទក្ខិណនិកាយបានក្លាយទៅជាប្រពៃណី រួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្សភាសានិយាយនិងអក្សរសរសេររបស់បងប្អូនជនជាតិ ខ្មែរ៕

អត្ថបទនិងរូបថត៖ ធូហឿង - ត្រុងជិញ - អានហៀវ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍