ទូក-ង សម្បត្តិវប្បធម៌របស់បងប្អូនជនជាតិខ្មែរ

ទូក-ង សម្បត្តិវប្បធម៌របស់បងប្អូនជនជាតិខ្មែរ
រាល់ពានរង្វាន់ប្រណាំងទូក - ងតែងតែទាក់ទាញមនុស្សម្នានិងភ្ញៀវទេសចរណ៍ច្រើនកុះ ករមកទស្សនាកម្សាន្តនិងគាំទ្រលើកទឹកចិត្ត
រាល់ពានរង្វាន់ប្រណាំងទូក - ងតែងតែទាក់ទាញមនុស្សម្នានិងភ្ញៀវទេសចរណ៍ច្រើនកុះ ករមកទស្សនាកម្សាន្តនិងគាំទ្រលើកទឹកចិត្ត

ប្រសិនបើមុននេះ ទូក - ង ត្រូវបានធ្វើពីតួនៃដើមឈើធំយូរឆ្នាំគឺបច្ចុប្បន្ននេះ បងប្អូនផ្គុំផ្ទាំងក្តារវែងៗទំហំធំជាច្រើនចូលគ្នាដើម្បីបានជាទូក - ងមួយគ្រឿងអាចផ្ទុកបានពី ២០ ទៅ ៦០ នាក់។ ទូក - ងមួយគ្រឿងមានប្រវែងប្រមាណពី ២៥ ទៅ ៣០ ម៉ែត្រ ក្បាលទូកនិងកន្សៃទូករាង - ងឆ្លាក់រូបក្បាលហង្សឬក្បាលនាគត្រូវបានតុបតែងយ៉ាងឆើតឆាយចំរុះដោយពណ៌សពណ៌បៃតង ក្រហម លឿងនិងខ្មៅ។
ពេលមានពិធីប្រណាំង បងប្អូនជនជាតិខ្មែរ ប្រារព្ធពិធីរំលឹកគុណអារក្សទូកមុនពេល បញ្ចុះទឹកប្រណាំង
ពេលមានពិធីប្រណាំង បងប្អូនជនជាតិខ្មែរ ប្រារព្ធពិធីរំលឹកគុណអារក្សទូកមុនពេល
បញ្ចុះទឹកប្រណាំង
បងប្អូនជនជាតិខ្មែរមានជំនឿថា នៅក្នុងពេលប្រណាំងទូក - ងនឹងបោះពួយជាមួយ ល្បឿនយ៉ាងលឿនដូចជាសត្វនិមិត្តរូបដែលបានជ្រើសរើសសម្រាប់ទូក
បងប្អូនជនជាតិខ្មែរមានជំនឿថា នៅក្នុងពេលប្រណាំងទូក - ងនឹងបោះពួយជាមួយ ល្បឿនយ៉ាងលឿនដូចជាសត្វនិមិត្តរូបដែលបានជ្រើសរើសសម្រាប់ទូក
អ្នកគាំទ្របានអបអរសាទរក្រុមរបស់ខ្លួនទទួលបានជ័យជំនះ
អ្នកគាំទ្របានអបអរសាទរក្រុមរបស់ខ្លួនទទួលបានជ័យជំនះ

ផ្ដាច់ខ្លួនចេញសំដៅដល់ទី
ផ្ដាច់ខ្លួនចេញសំដៅដល់ទី

ទូក-ងមានអត្ថន័យយ៉ាងធំក្នុងជីវភាពខាងជំនឿវិញ្ញាណបានជាបងប្អូនជនជាតិខ្មែរថែរក្សាដំកល់ទុកទូក-ងដោយប្រយ័ត្នប្រយែងនៅក្នុងបរិវេណវត្ត។ បងប្អូនជនជាតិ ខ្មែរ សង់រោងប្រក់ដំបូលរួចជញ្ជូនទូក-ងចូលទុកនៅកន្លែងខ្ពស់មានជើងកល់ត្រឹមត្រូវ។ ទូក-ងរួមជាមួយក្រុមអុំតំណាងអោយ វត្តមួយឬភូមិមួយ។ បងប្អូនជនជាតិ ខ្មែរ មានជំនឿថា ប្រសិនបើក្រុមទូករបស់ខ្លួនទទួលបានជ័យ ជំនះគឺការប្រកបរបររកស៊ីក្នុងឆ្នាំក៏ទទួលបានភាពរលូន ដំណាំភោគផលកើនជាទ្វេដែរ៕

អ្នកប្រហែលជាចាប់អារម្មណ៍