កំពូលនៃជម្រាលភ្នំ ម៉ាពីឡែង ជាកំពូលមួយក្នុងចំណោមកំពូលនៃជម្រាលភ្នំធំទាំងបួន របស់ប្រទេស វៀតណាម។ នៅម្ខាងគឺជាជួរភ្នំថ្មបញ្ឈរឯម្ខាងទៀតគឺជ្រលង ជ្រៅដែលមានទន្លេ ញ៉គ្វេ ហូរបត់បែនតាមប្រឡោះនៃផ្ទាំងថ្មនីមួយៗ |
ផ្សារណាត់ ដុងវ៉ាន់ បើកលក់រៀងរាល់ថ្ងៃអាទិត្យប្រចាំសប្ដាហ៍។ ឆ្នាំថ្មី ប្រសិនបើមានឱកាសមកទីនេះ ភ្ញៀវទេសចរកុំមើលរំលងផ្សារ និទាឃរដូវដែលកំបាំងខ្លួននាកណ្ដាលជញ្ជាំងភ្នំថ្មនិងផ្ទាំងពពកទាំងឡាយនេះអោយសោះ |
និទាឃរដូវនៅ ដុងវ៉ាន់ ស្រស់ស្អាតស្ទើរស្រូបទាញស្មារតីជាមួយនឹងផ្កាព្រូន ផ្កាម៉ាក់ខៃប្រជែងគ្នាបង្អួតសម្រស់ បញ្ចេញត្រួយលាស់ខៀវខ្ចី ជាមួយនឹងពណ៌ចម្រុះស្រស់ឆើតឆាយនៃសម្លៀកបំពាក់របស់បងប្អូនបណ្ដាជនជាតិនៅតំបន់ខ្ពស់ |
ពិធីបុណ្យប្រណាំងទូក ង របស់បងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង
សម្រាប់បងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង ទូក ង មានតួនាទីសំខាន់ណាស់ ហើយត្រូវបានចាត់ទុកជាវត្ថុស័ក្កសិទ្ធការពារភាពសុខសាន្ត ជាតំណាងនៃសាមគ្គីភាព និងកម្លាំងភូមិនិគមទៀតផង។ ពិធីបុណ្យអុំទូក ង នៅខេត្ត សុកត្រាំង សព្វថ្ងៃបានក្លាយទៅជាពិធីបុណ្យមួយមានអត្ថន័យមនុស្សសាស្រ្តយ៉ាងជ្រាលជ្រៅ ជាសកម្មភាពវប្បធម៌រួមមួយរបស់សហគមន៍ រួមចំណែកអភិរក្ស ពង្រីកលើកតម្កើងអត្តសញ្ញាណវប្បធម៌ ប្រពៃណី។ល។