ដាក្នាង គឺជាឃុំតំបន់ភ្នំនៃស្រុក ដាមរ៉ុង (ខេត្ត ឡឹមដុង) មានចំនួនប្រជា ជនប្រមាណជា ៩.០០០ នាក់ ភាគច្រើនជាបងប្អូនជនជាតិភាគតិច ជីវ ភាពរស់នៅនៅមានការលំបាកលំបិនច្រើន។
ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន អាជ្ញាធរឃុំបានចលនាបងប្អូនជនជាតិផ្លាស់ប្ដូររចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹម ផ្តោតជាសំខាន់ទៅ លើមុខដំណាំចម្បងៗ មួយចំនួនដែលផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ដូចជាកាហ្វេ ចេក មន បន្លែបង្ការ...។
យោងតាមលោក ហ្វាងដុងធឺ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ដា ក្នាង សព្វថ្ងៃ ទូទាំងឃុំមានចម្ការដំណាំកាហ្វេ ទំហំ ៣.០០០ ហិកតា ចេក ឡាបា ជាង ១០០ ហិកតា ដំណាំបន្លែចំនួន ១០០ ហិកតា…។
អាស្រ័យហេតុដូច្នេះហើយ ក្រុមគ្រួសារបងប្អូនជនជាតិជាច្រើនក្នុងឃុំមានប្រាក់ចំណូលស្ថិរភាព រួចផុតពីភាពក្រីក្រហើយ។
តួយ៉ាងដូចជាក្រុមគ្រួសាររបស់លោក ប៊ូយមិញទួ នៅភូមិ ដាមូរ៍ ដាំដំណាំ ចេកលើផ្ទៃដីជិត ៤ ហិកតាផ្ដល់ប្រាក់ចំណូលជាង ៦០០ លានដុងក្នុងមួយឆ្នាំ ក្រុមគ្រួសារបង កនសឺហៀន នៅភូមិ ដាក្នាង បានផ្លាស់ប្ដូរពីការដាំដំណាំស្រូវងាកមកដាំដំណាំកាហ្វេ មន មានប្រាក់ចំណូលជិត ២០០ លានដុងក្នុងមួយឆ្នាំ…។
ក្នុងរយៈកាលជាងមួយទស្សវត្សមុននេះ ឃុំ ដាក្នាង នៅមានគ្រួសារក្រីក្រច្រើន មកទល់ពេលនេះ ប្រាក់ចំណូលក្នុងមនុស្សម្នាក់ជាមធ្យមរបស់ប្រជា ជនក្នុងឃុំសម្រេចបានជាង ៣៩ លានដុងក្នុងមួយឆ្នាំ អត្រាគ្រួសារក្រីក្រ ថយចុះនៅក្រោម ៦%៕
អត្ថបទនិងរូបថត៖ ហ៊ឺវហាយ - អានថាញ់ដាត - ង្វៀនយុង