ក្នុងគោលបំណងលើកជ្រោងកម្លាំងសំយោគរបស់បងប្អូនគ្រីស្តបរិស័ទកុ្នងការកសាងជនបទថី្ម នៅខែ មករា ឆ្នាំ ២០២០ ឃុំ ឡាកអា ន សុ្រក បាក់តឹន អ្វៀន (ខេត្ត ប៊ិញយឿង) បានរៀបចំដាក់ដំណើរការគំរូ "ភូមិសាសនា សុខសាន្ត-ស៊ីវិល័យ"។
នេះជាគំរូថ្មីក្នុងកិច្ចចលនាប្រឡងប្រណាំង "ប៉ិនប្រសប់ ក្នុងការងារប្រជាចលនា" ត្រូវបានអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ រៀបចំដាក់អនុវត្ត។ ឃុំ ឡាកអាន មានព្រះសហគមន៍កាតូលិកចំនួន ៨ វិហារ ចំនួន ១៣ ទីសក្ការៈបូជាចំនួន ៥ មានប្រជាជនជាង ២.១០០ ក្រុមគ្រួសារដោយមានមនុស្សចំនួន៩.៥៦១ នាក់ ភាគច្រើនកាន់សាសនាកាតូលិក។
រហូតមកទល់ពេលនេះ ១០០ ភាគរយនៃ ក្រុមគ្រួសារកាន់សាសនាកាតូលិកនៅឃុំ ឡាកអាន បានចូលរួមគំរូនេះ។ យោងតាម លោកសី្រ ទឺ ធីថាញ់ថាវ អនុលេខាគណៈកម្មាការបក្សឃុំ ឡាកអាន គំរូមានគណៈកម្មការទទួលបន្ទុកចំនួន ១ ក្រុមគ្រប់គ្រងចំនួន ៣ ដោយមានសមាជិកចំនួន ៥៧ នាក់ ក្នុងនោះ មានបូជាចារ្យប្រធានព្រះសហគមន៍និងបូជាចារ្យ ប្រធានព្រះសហគមន៍មណ្ឌលចូល រួមចលនាក្រុមគ្រួសារកាន់សាសនាកាតូលិកអនុវត្តលក្ខណៈវិនិច្ឆ័យចំនួន ៥៖ គ្មានការប្រព្រឹត្តបទល្មើស គ្មានគ្រោះថ្នាក់និងអំពើអបាយមុខសង្គម គ្មានគ្រឿងញៀនគ្មានករណីបំពានសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ គ្មានទំនាស់ វិវាទ។
បូជាចារ្យ ង្វៀន វ៉ាន់ក្វឹក បូជាចារ្យប្រធានព្រះសហគមន៍ វ៉ុងផាន នៅភូមិ លេខ ២ ឃុំ ឡាកអាន បានអោយដឹងថា៖ គំរូ "ភូមិសាសនាសុខសាន្ត - ស៊ីវិល័យ" បានរួមចំណែករឹតបន្តឹងស្មារតីស្រឡាញ់រាប់អានជួយគ្នាទៅវិញ ទៅមកជៀសចេញឆ្ងាយរាល់អំពើរំលោភបំពានលើក្បួនខ្នាតសីលធម៌របៀបរបបនៃការរស់នៅនិងលុបបំបាត់រាលអំពើអបាយមុខសង្គមនៅក្នុងចំណោមបងប្អូន គ្រីស្តបរិស័ទ៕
អត្ថបទនិងរូបថត៖ ហ.ភឿក
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២១ ដោយ៖ សឺន ហេង