បៅត្រាំង ថែមទាំងត្រូវបានស្គាល់ដល់ដោយមានឈ្មោះហៅជាច្រើនផ្សេងទៀតដូចជា បាច់ហូ បៅកាត បៅសែន។ល។ គឺជានាមដ្ឋានមួយស្ថិតនៅឃុំ ហ្វាថាំង ស្រុក បាក់ប៊ិញ (ខេត្ត ប៊ិញធន់) មានចម្ងាយពីទីកណ្ដាលទីក្រុង ផានធៀត ប្រហែល ៦០ គីឡូម៉ែត្រឆ្ពោះទៅប៉ែកខាងទិសឦសាន។
ការគួបផ្សំយ៉ាងសមសួនរវាងទិដ្ឋភាពធម្មជាតិនៅរក្សាបានភាពដើមនៃកូនភ្នំខ្សាច់ពណ៌សតែងតែផ្លាស់ប្តូររូបរាងដោយសារការជះឥទ្ធិពលនៃខ្យល់និងបឹងទឹកសាបដ៏ធំល្វឹងល្វើយ បៅត្រាំង ថែមទាំងបានប្រសិទ្ធនាមថាជា "វាលខ្សាច់ សាហារ៉ា បង្រួមតូច"។
អញ្ជើញមកកាន់ បៅត្រាំង ភ្ញៀវទេសចរចូលចិត្តយ៉ាងខ្លាំងពេលបានឆ្លងកាត់បទពិសោធន៍ល្បែងផ្សងព្រេងនឹងគ្រោះថ្នាក់ផ្សេងៗ ពោរពេញទៅដោយភាពទាក់ទាញដូចជាជិះស្គីខ្សាច់ ជិះរថយន្តឆ្លងកាត់ឧបសគ្គកូនភ្នំខ្សាច់ ។ល។
អារម្មណ៍បានបើកបររថយន្តឆ្លង កាត់ឧបសគ្គដោយខ្លួនឯងផ្ទាល់ បើកបររថយន្ត ហ្សីប ឆ្លងកាត់កូនភ្នំខ្សាច់លាតសន្ធឹងដ៏វែងគឺប្រាកដជាការឆ្លងកាត់បទពិសោធន៍មួយដ៏ពិបាកបំភ្លេចបាន។
បៅត្រាំង បានជាប់ឈ្មោះក្នុងបញ្ជីរាយនាមបណ្តាគោលដៅគួរឱ្យចាប់អារម្មណ៍នៅប្រទេស វៀតណាម គោលដៅត្រូវបាននិយមចូលចិត្តរបស់ អាស៊ាន និងបញ្ជីរាយនាមបណ្តាគោលដៅទេសចរណ៍ត្រូវបានពេញនិយមតំបន់ភាគខាងត្បូង។
ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ចំនួនភ្ញៀវទេសចរមកកាន់ បាវត្រាំង កើនឡើងឥតឈប់ឈរហើយនាមដ្ឋាននេះបានក្លាយជាគោលដៅមិនអាចខ្វះបាន សម្រាប់ភ្ញៀវទេសចរជាច្រើនពេលអញ្ជើញមកកាន់ខេត្ត ប៊ិញធន់៕
អត្ថបទនិងរូបថត៖ ង្វៀន ថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា ឆ្នាំ ២០២២ ដោយ៖ អៀងថាន់