កែវយឹតរបស់ ណាសា គ្រោងបាញ់បង្ហោះលើដំណើរជាង ១,៥ លានគីឡូម៉ែត្រទៅកាន់គន្លងគោចររបស់វា
កាលពីថ្ងៃទី ២៥ ខែ ធ្នូ កែវយឹតអវកាសដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកត្រូវបានបាញ់បង្ហោះទៅកាន់គន្លងរបស់វា ដែលមានចម្ងាយ ១,៥ លានគីឡូម៉ែត្រពីផែនដី បន្ទាប់ពីមានការពន្យារពេលជាច្រើនលើកដោយសារតែបញ្ហាបច្ចេកទេស។
នាឡិកាឆ្លាតអាចប្តូរសំបកបាន Huawei Watch GT Cyber បង្ហាញខ្លួននៅពិព័រណ៍ MWC ២០២៣
ក្រុមហ៊ុន Huawei មានការផ្លាស់ប្តូរយុទ្ធសាស្ត្រអាជីវកម្មទំនិញប្រើប្រាស់ ហើយក្រុមហ៊ុនបានវិនិយោគយ៉ាងច្រើនលើឧបករណ៍ពាក់នឹងដៃក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។
ភព ៥ រះទន្ទឹមនឹងព្រះចន្ទ
កាលពេលល្ងាចថ្ងៃទី ២៧ ខែ មីនា ភពពុធ ភពព្រហស្បតិ៍ ភពសុក្រ ភពអ៊ុយរ៉ានុស ភពព្រះអង្គារ និង ព្រះចន្ទ បានរះទន្ទឹមគ្នាលើផ្ទៃមេឃអាចមើលឃើញដោយភ្នែកទទេបាន ដោយមិនចាំបាច់ប្រើឧបករណ៍អ្វីឡើយ។
មនុស្សអាចនឹងក្លាយជាទាសកររបស់ AI ក្នុងសតវត្សរ៍ទី ២១
មហាសេដ្ឋីបច្ចេកវិជ្ជាម្នាក់បានពណ៌នាការប្រណាំងប្រជែងឆ្ពោះទៅរកបញ្ញាសិប្បនិម្មិតដ៏ល្អឥតខ្ចោះ (AI) គឺប្រៀបបីដូចជាការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរក្នុងសតវត្សរ៍ទី ២១។
ព្រះរាជាណាចក្រកម្ពុជា៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្ត សៀមរាប ឆ្នាំនេះមានភាពលេចធ្លោ ថ្មីប្លែកជាងបណ្ដាឆ្នាំមុនៗ
ដើម្បីអបអរសាទរខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងអបអរសាទរការឈានមកដល់នៃព្រឹត្តិការណ៍ការប្រកួតកីឡា ស៊ីហ្គេម លើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះមានកម្មវិធីធំៗ ប្លែកជាច្រើននឹងត្រូវបានធ្វើឡើងនៅខេត្ត សៀមរាប។
កសិករ “រ៉ូបូត” នៅ អូស្ត្រាលី ជួយបង្កើនទិន្នផលនិងទប់ស្កាត់កាកសំណល់
កសិករនៅប្រទេស អូស្ត្រាលី កំពុងងាកទៅរក រ៉ូបូត ដើម្បីជួយពួកគេបេះផ្លែឈើ សាបព្រួសនិង ស្រោចស្រពដំណាំក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដែលជួយដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មនិងកែលម្អលទ្ធផលបរិស្ថាន។
ភពចំនួន ៥ នៃប្រព័ន្ធសុរិយគតិនឹងទន្ទឹមគ្នា នៅចុងខែនេះ
នៅចុងខែនេះ ភពទាំង ៥ នៃប្រព័ន្ធសុរិយគតិ នឹងអាចមើលឃើញពីផែនដី ជាផ្នែកនៃការទន្ទឹមគ្នានៃភពដ៏កម្រ។
ក្រុមហ៊ុន Apple នឹងផលិត iPad នៅ វៀតណាម ជាលើកដំបូង
ក្រុមហ៊ុន Apple នឹងផលិត iPad របស់ខ្លួនជាលើកដំបូងនៅក្នុងប្រទេស វៀតណាម ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើពិពិធកម្ម (ចំរុះភាព) ខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួននិងកាត់បន្ថយការពឹងផ្អែកលើប្រទេស ចិន ដែលជាអ្នកផលិតដ៏សំខាន់របស់ខ្លួន។
ណាសា ចាប់ផ្តើមយុទ្ធនាការតាមប្រមាញ់យាន UFO
កាលពីថ្ងៃទី ៩ ខែ មិថុនា ទីភ្នាក់ងារអវកាសនេះបានប្រកាសពីការសិក្សាថ្មីមួយដែលនឹងជ្រើសរើសអ្នកវិទ្យាសាស្ត្រឈានមុខគេជាច្រើនរូបដើម្បីពិនិត្យមើលបាតុភូតលើអាកាស ដែលមិនស្គាល់អត្តសញ្ញាណ ជាប្រធានបទមួយទាក់ទាញសាធារណជនជាយូរមកហើយ។
រថយន្ត Range Rover Sport ស៊េរីថ្មីបង្ហាញសមត្ថភាព Off-road ដ៏អស្ចារ្យនៅទំនប់ទឹកធំមួយនៅ អ៊ីស្លង់
កាលពីខែ ឧសភា ក្រុមហ៊ុន Land Rover បានបង្ហាញពីចំណុចខ្លាំងដ៏អស្ចារ្យរបស់រថយន្ត Range Rover Sport យ៉ាងមានទំនុកចិត្តបំផុតនូវសមត្ថភាព Off-road ជំនាន់ទីបីថ្មីរបស់ខ្លួន ដែលអាចបើកបរយ៉ាងរលូនអាចឆ្លងកាត់ទឹកហូរដ៏ខ្លាំងក្លាធ្លាក់ចុះពីទំនប់ទឹកធំមួយនៅ អ៊ីស្លង់។
ជាលើកដំបូង រុក្ខជាតិអាចដាំដុះបានលើឋានព្រះចន្ទ
ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ ក្នុងការរុករកលើព្រះចន្ទនិងទីអវកាសគឺជាជំហានដំបូងឆ្ពោះទៅរកការដាំរុក្ខជាតិនៅថ្ងៃណាមួយសម្រាប់អាហារនិងអុកស៊ីសែននៅលើឋានព្រះចន្ទ ឬអំឡុងពេលបេសកកម្មក្នុងលំហ។
Apple នឹងឈប់ផលិត iPod ក្រោយដាក់លក់លើទីផ្សារអស់រយៈពេលជាង ២០ ឆ្នាំ
ក្រុមហ៊ុន Apple នឹងឈប់ផលិត iPod ក្រោយអំឡុងពេលជាង ២០ ឆ្នាំ បន្ទាប់ពីឧបករណ៍នេះបានក្លាយជាមុខមាត់នៃតន្ត្រីចល័ត និងចាប់ផ្តើមធ្វើឱ្យ Apple ក្លាយក្រុមហ៊ុនធំបំផុតរបស់ពិភពលោក។
តាក់ស៊ីអាកាសដើរដោយអគ្គិសនី VoloCity ហោះសាកល្បងជាលើកដំបូងដោយជោគជ័យ
ក្រុមហ៊ុន វ៉ូឡូខប់ធឺ ( Volocopter) បានបញ្ចប់ការហោះហើរលើកដំបូងដោយជោគជ័យនៃឡានតាក់ស៊ីអាកាស វ៉ូឡីស៊ីធី (VoloCity) ដើរដោយអគ្គិសនីទាំងស្រុងលើកដំបូងបង្អស់របស់ខ្លួន ដែលបានអះអាងថាអាចផ្លាស់ប្តូរការធ្វើដំណើរក្នុងទីក្រុងបាន។
អ្នកវិទ្យាសាស្ត្របង្កើតកណ្តុររ៉ូបូតដែលអាចប្រើក្នុងប្រតិបត្តិការជួយសង្គ្រោះ
ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ មានរ៉ូបូតជាច្រើនប្រភេទត្រូវបានបង្កើតឡើង។ អ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានបច្ចេកវិជ្ជា ប៉េកាំង បានបង្ហាញសត្វរ៉ូបូតមួយទៀតគឺកណ្តុររ៉ូបូត។
ក្រុមហ៊ុន VinFast ប្រកាសសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីតម្លៃពីរពាន់លានដុល្លារនៅ សហរដ្ឋអាម៉េរិក
កាលពីថ្ងៃទី ២៩ ខែ មីនា ក្រុមហ៊ុនផលិតរថយន្ត VinFast បានប្រកាសថា ខ្លួននឹងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី តម្លៃពីរពាន់លានដុល្លារនៅ រដ្ឋខារ៉ូលីណាខាងជើង របស់ សហរដ្ឋអាម៉េរិក ចំពេលមានការជំរុញរបស់ខ្លួនដើម្បីហក់ចូលទៅក្នុងទីផ្សារពិភពលោក ដែលមានការប្រកួតប្រជែងខ្លាំងសម្រាប់រថយន្ត EV។
WHO ណែនាំឱ្យប្រើថ្នាំកូវីដ Merck សម្រាប់អ្នកជំងឺមិនធ្ងន់ធ្ងរ មានហានិភ័យចូលដេកពេទ្យ
កាលពីថ្ងៃទី ២ ខែ មីនា អង្គការសុខភាពពិភពលោក (WHO) បានណែនាំឱ្យប្រើថ្នាំគ្រាប់ប្រឆាំងកូវីដចំពោះអ្នកជំងឺដែលមានរោគសញ្ញាស្រាល ប៉ុន្តែមានហានិភ័យខ្ពស់ក្នុងការចូលដេកមន្ទីរពេទ្យ ដូចជាមនុស្សចាស់ ឬអ្នកមិនទាន់ចាក់វ៉ាក់សាំង។
Samsung បង្ហាញស្មាតហ្វូនបត់ចេញអេក្រង់ពី ១៣ ទៅ ១៧ អ៊ីញ និងស្មាតហ្វូនអេក្រង់ពីរអាចអូសទៅចំហៀងបាន
ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកជាច្រើនបានព្យាយាមបង្កើតឧបករណ៍អាចបត់បានឱ្យជោគជ័យ ប៉ុន្តែវាហាក់ដូចជាមានតែក្រុមហ៊ុន Samsung មួយទេ ដែលអាចសម្រេចបាននូវការបង្កើតថ្មីមួយនេះបាន។
កាណាដា អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ-១៩ ផលិតពីរុក្ខជាតិ
ប្រទេស កាណាដា ជាប្រទេសដំបូងគេអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ-១៩ ដែលផលិតឡើងពីរុក្ខជាតិ។ និយតករ កាណាដា បានប្រាប់អោយដឹងថា វ៉ាក់សាំងពីរដូសរបស់ Medicago អាចត្រូវបានផ្តល់ឱ្យដល់មនុស្សពេញវ័យដែលមានអាយុពី ១៨ ទៅ ៦៤ ឆ្នាំ ប៉ុន្តែមានទិន្នន័យតិចតួចពីការចាក់វ៉ាក់សាំងចំពោះមនុស្សដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ។
iPhone SE 3 សមត្ថភាព 5G អាចនឹងចេញនៅដើមខែក្រោយ
របាយការណ៍មួយបានបង្ហាញថា ទូរស័ព្ទ iPhone SE 3 របស់ក្រុមហ៊ុន Apple អាចនឹងចេញនៅដើមខែក្រោយ ដោយស្មាតហ្វូនលំដាប់ថវិកាថ្មីនេះគ្រោងនឹងបំពាក់មកជាមួយនឹងសមត្ថភាព 5G។
អូមីក្រុង បង្កជំងឺស្រាលជាង ដែលតា ដោយសារវាមិនបង្កការខូចខាតសួតច្រើន
វីរុសកូរ៉ូណាបំប្លែងខ្លួន អូមីក្រុង មិនបង្កជំងឺធ្ងន់ធ្ងរដោយសារវាមិនបង្កការខូចខាតសួតខ្លាំងដូចវីរុសពូជមុនៗ ទេ នេះបើតាមការលើកឡើងរបស់ការសិក្សាមួយចំនួន។
ណាសា ចែករំលែករូបថតនៃការពិសោធវិទ្យាសាស្ត្រដ៏ល្អបំផុតនៅលើស្ថានីយអវកាសអន្តរជាតិក្នុងឆ្នាំ ២០២១
ក្នុងឆ្នាំ ២០២១ អង្គការអវកាសអាម៉េរិក (ណាសា) បានចែករំលែករូបថតនៃការពិសោធវិទ្យាសាស្ត្រដ៏ល្អបំផុតនៅលើស្ថានីយអវកាសអន្តរជាតិ (ISS)។
Samsung បង្ហាញទូរស័ព្ទត្រកូល Galaxy S22 ចំនួន ៣ ម៉ូដែល រួមទាំងទូរស័ព្ទតម្លៃជាង ២.០០០ ដុល្លារជាមួយនឹងប៊ិក
ក្រុមហ៊ុន Samsung បានដាក់បង្ហាញស្មាតហ្វូនថ្មីចំនួន ៣ ដែលជាផ្នែកនៃត្រកូល Galaxy S22 រួមទាំងឧបករណ៍តម្លៃ ២.០៣០ ដុល្លារ ជាមួយនឹងប៊ិកដ៏ល្បីល្បាញរបស់ក្រុមហ៊ុន។
អ្នកវិទ្យាសាស្ត្រ អាល្លឺម៉ង់ នឹងក្លូនហើយបង្កាត់ពូជជ្រូកកែហ្សែនសម្រាប់បរិច្ចាគបេះដូងដល់មនុស្ស
ក្រុមអ្នកវិទ្យាសាស្ត្រ អាល្លឺម៉ង់ គ្រោងនឹងក្លូន ហើយបន្ទាប់មកបង្កាត់ពូជជ្រូកកែប្រែហ្សែននៅឆ្នាំនេះ។ ពួកគេនឹងប្រើកំណែសាមញ្ញនៃសត្វជ្រូកដែលធ្វើវិស្វកម្មដោយ សហរដ្ឋអាម៉េរិក ដែលបានប្រើកាលពីខែមុនក្នុងការប្តូរបេះដូងជ្រូកមកមនុស្សជាលើកដំបូងលើពិភពលោក។
រកឃើញ អំប្រ៊ីយ៉ុងដាយណូស័រ នៅក្នុងស៊ុតចំណាស់ ៧២ លានឆ្នាំនៅ ចិន
អំប្រ៊ីយ៉ុងដាយណូស័រ ដែលរក្សាបានយ៉ាងល្អត្រូវបានរកឃើញនៅក្នុង ស៊ុតហ្វូស៊ីល នៅភាគខាងត្បូងប្រទេស ចិន មានអាយុកាលប្រមាណ ៦៦ ដល់ ៧២ លានឆ្នាំ។
ក្រុមហ៊ុន Mercedes-Benz បង្ហាញរថយន្តអគ្គិសនីអាចបើកបរជាង ១០០០ គីឡូម៉ែត្រក្នុងពេលសាកភ្លើងពេញ
កាលពីថ្ងៃទី ៣ ខែ មករា ក្រុមហ៊ុន Mercedes-Benz បានបង្ហាញរថយន្តអគ្គិសនីថ្មីរបស់ខ្លួនឈ្មោះ Vision EQXX ថារថយន្តនេះអាចបើកបរបានចម្ងាយ ៦៤៨ ម៉ាយ (១.០៤២ គីឡូម៉ែត្រ) ក្នុងពេលសាកភ្លើងពេញ។
កោសិកាសាច់ដុំមនុស្សត្រូវបាញ់បង្ហោះទៅទីអវកាស
កោសិកាសាច់ដុំតូចៗ របស់មនុស្សត្រូវបានបាញ់បង្ហោះទៅទីអវកាសក្នុងការពិសោធន៍មួយ ដែលអាចជួយមនុស្សឱ្យរស់នៅបានយូរនិងមានសុខភាពល្អជាងមុន។
មនុស្សយន្តទំនើបបំផុតអាចបញ្ចេញទឹកមុខនិងកាយវិការដូចមនុស្សពិតៗ
មើលទៅប្រហាក់ប្រហែលនឹងមនុស្សយន្តក្នុងរឿង I, Robot ដែលជាខ្សែភាពយន្តប្រឌិតបែបវិទ្យាសាស្រ្ត។ មនុស្សយន្តរបស់ប្រទេស អង់គ្លេស មួយនេះ គឺជារ៉ូបូតពិតៗ ហើយត្រូវបានចាត់ទុកជា “មនុស្សយន្តទំនើបបំផុតក្នុងពិភពលោក”។ មនុស្សយន្តមួយនេះត្រូវបានបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍របស់ ចក្រភពអង់គ្លេស មានឈ្មោះថា Ameca មានកាយវិការនិងទឹកមុខដូចមនុស្សមែនទែន។
សហរដ្ឋអាម៉េរិក អនុញ្ញាតឱ្យប្រើថ្នាំគ្រាប់ Pfizer ព្យាបាលកូវីដនៅផ្ទះជាលើកដំបូង
កាលពីថ្ងៃទី ២២ ខែ ធ្នូ សហរដ្ឋអាម៉េរិក បានអនុញ្ញាតឱ្យប្រើថ្នាំគ្រាប់ប្រឆាំងកូវីដ១៩ របស់ក្រុមហ៊ុន Pfizer Inc សម្រាប់មនុស្សដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ ដែលមានហានិភ័យឈឺធ្ងន់ធ្ងរ នេះជាថ្នាំលេបនៅផ្ទះលើកដំបូង ក៏ដូចជាឧបករណ៍ថ្មីប្រឆាំងនឹងមេរោគអូមីក្រុង ដែលកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័ស។
ក្រុមហ៊ុន Moderna មានទំនុកចិត្តថា ដូសជំរុញមានប្រសិទ្ធភាពខ្ពស់ប្រឆាំង អូមីក្រុង
កាលពីថ្ងៃទី ២០ ខែ ធ្នូ យោងតាមលទ្ធផលមន្ទីរពិសោធន៍ដែលបានចេញផ្សាយដោយក្រុមហ៊ុន Moderna ថា វ៉ាក់សាំងជំរុញរបស់ក្រុមហ៊ុនគួរតែផ្តល់ការការពារខ្ពស់ប្រឆាំងនឹងមេរោគបំប្លែងខ្លួន អូមីក្រុង។
យានរបស់ ណាសា ហោះប៉ះព្រះអាទិត្យជាលើកដំបូង និងទម្លាក់ខ្លួនចូលទៅក្នុងបរិយាកាសរបស់ព្រះអាទិត្យ
យានអវកាសរបស់ អង្គការណាសា បាន “ប៉ះ” ព្រះអាទិត្យជាផ្លូវការ ដោយបានទម្លាក់ខ្លួនចូលទៅក្នុងបរិយាកាសរបស់ព្រះអាទិត្យ ដែលមិនទាន់មានប្រទេសណារុករកនៅឡើយ ដែលគេស្គាល់ថា កូរ៉ូណា។